ព័ត៌មាន តភ្ជាប់ជ្រលងភ្នំគ្រីបតូរបស់ស្វិសជាមួយប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម 18/10/2026 នាថ្ងៃទី១៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបជាមួយលោកប្រធានាធិបតីស្វីស Guy Parmelin ក្នុងក្រប ខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម របស់ប្រធានាធិបតីស្វីសនិងភរិយា។ នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ជួបពិភាក្សាជាមួយប្រធានាធិបតីស្វីស Guy Parmelin (រូបថត៖ VNA)ដោយស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្វីសមកកាន់វៀតណាម ក្នុងឱកាស ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១១ តុលា ១៩៧១ - ១១ តុលា ២០២៦) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុប (EFTA)។ ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមានរបស់ស្វីសក្នុងការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមានក្នុងពេលឆាប់ៗនេះ។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អាជីវកម្មស្វីស និងមូលនិធិវិនិយោគឱ្យពង្រីកការវិនិយោគនៅវៀតណាម ក្នុងវិស័យដូចជា៖ ហិរញ្ញវត្ថុ - ធនាគារ ឧស្សាហកម្មកែច្នៃ ជីវបច្ចេកវិទ្យា ឱសថ និងនវានុវត្តន៍។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រទេសស្វីសចែករំលែកបទពិសោធន៍ និងគាំទ្រដល់ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនៅវៀតណាម ដោយលើកកម្ពស់ទំនាក់ទំនងជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់ៗ ទូទាំងពិភពលោក; បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុបៃតង មូលនិធិវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម ទ្រព្យសកម្មគ្រីបតូ ឥណទានកាបូន មូលបត្រអន្តរជាតិ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ចំពោះលោកប្រធានាធិបតី Guy Parmelin បានថ្លែងថា គណៈប្រតិភូដែលមកទស្សនកិច្ចនៅវៀតណាមរួមមានអាជីវកម្ម និងអ្នកវិទ្យាសាស្ត្រស្វីសមួយចំនួនធំ ដែលបង្ហាញពីចំណាប់អារម្មណ៍ និងការរំពឹងទុកយ៉ាងខ្លាំង ចំពោះសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតីបានស្នើឱ្យភ្ជាប់ជ្រលងភ្នំគ្រីបតូរបស់ស្វីសជាមួយនឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុកឆេន បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា កង់ទិច៕ តាម vovworld.vn/km-KH/ Tags:នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង លោកប្រធានាធិបតី Guy Parmelin បញ្ញាសិប្បនិម្មិត (AI)

នាថ្ងៃទី១៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបជាមួយលោកប្រធានាធិបតីស្វីស Guy Parmelin ក្នុងក្រប ខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម របស់ប្រធានាធិបតីស្វីសនិងភរិយា។ នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ជួបពិភាក្សាជាមួយប្រធានាធិបតីស្វីស Guy Parmelin (រូបថត៖ VNA)ដោយស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្វីសមកកាន់វៀតណាម ក្នុងឱកាស ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១១ តុលា ១៩៧១ - ១១ តុលា ២០២៦) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុប (EFTA)។ ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមានរបស់ស្វីសក្នុងការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមានក្នុងពេលឆាប់ៗនេះ។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អាជីវកម្មស្វីស និងមូលនិធិវិនិយោគឱ្យពង្រីកការវិនិយោគនៅវៀតណាម ក្នុងវិស័យដូចជា៖ ហិរញ្ញវត្ថុ - ធនាគារ ឧស្សាហកម្មកែច្នៃ ជីវបច្ចេកវិទ្យា ឱសថ និងនវានុវត្តន៍។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រទេសស្វីសចែករំលែកបទពិសោធន៍ និងគាំទ្រដល់ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនៅវៀតណាម ដោយលើកកម្ពស់ទំនាក់ទំនងជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់ៗ ទូទាំងពិភពលោក; បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុបៃតង មូលនិធិវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម ទ្រព្យសកម្មគ្រីបតូ ឥណទានកាបូន មូលបត្រអន្តរជាតិ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ចំពោះលោកប្រធានាធិបតី Guy Parmelin បានថ្លែងថា គណៈប្រតិភូដែលមកទស្សនកិច្ចនៅវៀតណាមរួមមានអាជីវកម្ម និងអ្នកវិទ្យាសាស្ត្រស្វីសមួយចំនួនធំ ដែលបង្ហាញពីចំណាប់អារម្មណ៍ និងការរំពឹងទុកយ៉ាងខ្លាំង ចំពោះសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតីបានស្នើឱ្យភ្ជាប់ជ្រលងភ្នំគ្រីបតូរបស់ស្វីសជាមួយនឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុកឆេន បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា កង់ទិច៕
អត្ថបទផ្សេងទៀត រួមគ្នាដើម្បីសុខភាពសហគមន៍នៅកម្ពុជា18/10/2026ព័ត៌មាននៅថ្ងៃទី១៧ ខែតុលា នៅរាជធានីភ្នំពេញ ដោយទទួលបានការឯកភាព និងការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានសហការជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ និងក្រុមគ្រូពេទ្យ តាំវៀត រៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យ និងចែកអំណោយដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលមានជីវភាពរស់នៅជួបការលំបាក។ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ អញ្ជើញជាអធិបតីនៃពិធីលៀងសាយភោជន៍ជាផ្លូវការ ជូនលោក Guy Parmelin ប្រធានាធិបតីស្វីស18/10/2026ព័ត៌មានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ស្វីស ស្របតាមក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយ18/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ប្រធានាធិបតីសហព័ន្ធស្វីស18/10/2026ព័ត៌មានប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម17/10/2026ព័ត៌មានឧបនាយករដ្ឋមន្ត្រី ផាម យ៉ា ទូច៖ ស្ត្រីត្រូវតែមានសមភាព និងទទួលបានផ្លែផ្កាពីកម្លាំងចលករអភិវឌ្ឍន៍ថ្មីៗ17/10/2026ព័ត៌មានសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦ បើកនៅព្រឹកនេះ17/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត