• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ប្រធានាធិបតីសហព័ន្ធស្វីស

នារសៀលថ្ងៃទី ១៧ ខែតុលា នៅអគាររដ្ឋសភា (ហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ដ៏ឧឡារិកសម្រាប់ប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin និងភរិយា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin ត្រួតពិនិត្យកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ VNA)

ក្បួនរថយន្តបានអមដំណើរប្រធានាធិបតីស្វីសលោក Guy Parmelin និងភរិយា ចូលទៅក្នុងអគាររដ្ឋសភា។ ក្មេងៗនៃរដ្ឋធានីហាណូយបានគ្រវីទង់ជាតិនៃប្រទេសទាំងពីរដោយរីករាយ ដើម្បីទទួលស្វាគមន៍លោកប្រធានាធិបតី និងលោកជំទាវភរិយា ហើយបានប្រគល់បាច់ផ្កាស្រស់ស្អាតជូនលោកប្រធានាធិបតី និងលោកជំទាវភរិយា។

ក្រោមសំឡេងតន្ត្រីស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងលោកប្រធានាធិបតី Guy Parmelin បានដើរតាមកំរាលព្រំក្រហមទៅកាន់វេទិកាកិត្តិយស។ ក្រុមតន្រ្តីយោធាបានលេងភ្លេងជាតិនៃសហព័ន្ធស្វីស និងវៀតណាម។

បន្ទាប់ពីស្តាប់ភ្លេងជាតិនៃប្រទេសទាំងពីររួច លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម និងប្រធានសហព័ន្ធស្វីស លោក Guy Parmelin បានចាកចេញពីវេទិកាកិត្តិយស ហើយបានត្រួតពិនិត្យកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin (រូបថត៖  VNA)

បន្ទាប់នោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិង ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin បានឧទ្ទេសនាមសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងពីរដែលចូលរួមក្នុងពិធីទទួលស្វាគមន៍។

បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងពីរ បានជួបពិភាក្សា និងធ្វើជាសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ៕

តាម​ vovworld.vn/km-KH

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា លោកស្រី Caroline Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ស្វីស បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម គឺថ្ងៃទី១៧ និង១៨ ខែតុលា តាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា។

Top