• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា លោកស្រី Caroline Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ស្វីស បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម គឺថ្ងៃទី១៧ និង១៨ ខែតុលា តាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា។

ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា បានមកដល់អាកាសយានដ្ឋានអន្តរជាតិណូយបៃ នៅទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា (រូបថត៖ ផាម គៀន/TTXVN)

 

អញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ មានវត្តមានប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក វ៉ូ ដាយថាំង និងអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ​ធូ​ហាំង។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសស្វីសលោកស្រី ចូវ ម៉ាយ អាញ់ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Guy Parmelin មកកាន់វៀតណាម បានប្រព្រឹត្តទៅ នៅពេលវេលាដ៏សំខាន់មួយ។ ពោលគឺ ឆ្នាំ២០២៦នេះ គូសសញ្ញាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងស្វីស (១១ តុលា ១៩៧១ - ១១ តុលា ២០២៦) ហើយប្រទេសទាំងពីរកំពុងអនុវត្តន៍ក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៥ ក្នុងពេលដំណាលគ្នា៕

តាម​ vovworld.vn/km-KH

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ា ទូច៖ ស្ត្រីត្រូវតែមានសមភាព និងទទួលបានផ្លែផ្កាពីកម្លាំងចលករអភិវឌ្ឍន៍ថ្មីៗ

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ា ទូច៖ ស្ត្រីត្រូវតែមានសមភាព និងទទួលបានផ្លែផ្កាពីកម្លាំងចលករអភិវឌ្ឍន៍ថ្មីៗ

ពិធីប្រគល់រង្វាន់សម្រាប់ពានរង្វាន់ស្ត្រីវៀតណាមឆ្នាំ ២០២៦, ពានរង្វាន់ង្វៀន ធី ឌីញ លើកទីពីរ និងចលនាបំផុសការប្រឡងប្រណាំង "សហគ្រិនស្ត្រី នវានុវត្តន៍ និងលើកកម្ពស់ម៉ាកយីហោវៀតណាមក្នុងឆ្នាំ ២០២៧" បានធ្វើឡើងនាថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហាណូយ។

Top