• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ អញ្ជើញជាអធិបតីនៃពិធីលៀងសាយភោជន៍ជាផ្លូវការ ជូនលោក Guy Parmelin ប្រធានាធិបតីស្វីស

នាល្ងាចថ្ងៃទី១៧ ខែតុលា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជាផ្លូវការ ដើម្បីអបអរសាទរចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់លោក Guy Parmelin ប្រធានាធិបតីសហព័ន្ធស្វីស និងលោកជំទាវ។

ថ្លែងក្នុងពិធីលៀងសាយភោជន៍ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក Guy Parmelin ប្រធានាធិបតី មានអត្ថន័យពិសេស ក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត។ នេះជាឱកាសមួយដើម្បីពិនិត្យឡើងវិញនូវដំណើរកិច្ចសហប្រតិបត្តិការកន្លងមក និងបើកចេញនូវកាលានុវត្តភាពថ្មីៗសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងស្វីស។

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ថ្លែងក្នុងពិធីលៀងសាយភោជន៍។ រូបថត៖ VNA 

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានបង្ហាញនូវបំណងប្រាថ្នាថា វៀតណាមមានបំណងរួមជាមួយស្វីស ជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ សម្រេចបាននូវវឌ្ឍនភាពថ្មីៗ។ ប្រទេសទាំងពីរនឹងរួមគ្នាសរសេរទំព័រថ្មីមួយដ៏ត្រចះត្រចង់ថែមទៀតក្នុងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍរបស់ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកកាន់តែសកម្មក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការដោះស្រាយបញ្ហាប្រឈមរួមរបស់ពិភពលោក។ ទំនាក់ទំនងវៀតណាម-ស្វីសកំពុងអភិវឌ្ឍកាន់តែល្អប្រសើរ និងរួមចំណែកដល់សន្តិភាព និងវិបុលភាពនៅលើពិភពលោក។

 លោក Guy Parmelin ប្រធានាធិបតីស្វីស ថ្លែងក្នុងពិធីលៀងសាយភោជន៍ ។ រូបថត៖ VNA

ថ្លែងក្នុងពិធីលៀងសាយភោជន៍ លោក Guy Parmelin ប្រធានាធិបតីស្វីស បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយប្រសិទ្ធភាពរវាងភាគីទាំងពីរ។ លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៧១ មក វៀតណាម និងស្វីសបានកសាងចំណងមិត្តភាពដ៏រឹងមាំ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ជំនឿទុកចិត្ត និងទំនាក់ទំនង​ដ៏ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក Guy Parmelin ប្រធានាធិបតី បានឱ្យដឹងថា ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) និងវៀតណាម នឹងបើកចេញនូវកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាថែមទៀត។

 

លោក Guy Parmelin ប្រធានាធិបតីស្វីស បានសង្កត់ធ្ងន់ថា ទំនាក់ទំនងល្អប្រសើរមិនអាចកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែត្រូវបានកសាង និងពូនជ្រំតាមរយៈការរួមចំណែករបស់រដ្ឋាភិបាល សហគ្រាស អង្គការនានា និងជាពិសេស ប្រជាជននៃប្រទេសទាំងពីរ។

នាល្ងាចថ្ងៃដដែល ទី១៧ ខែតុលា លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ  និងលោកជំទាវ ព្រមទាំងលោក Guy Parmelin ប្រធានាធិបតីស្វីស និងលោកជំទាវ បានអញ្ជើញទស្សនាផ្លូវថ្មើរជើងជុំវិញបឹង ហ្វាន់ គៀម និងជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ។

តាម kh.qdnd.vn

រួមគ្នាដើម្បីសុខភាពសហគមន៍នៅកម្ពុជា

រួមគ្នាដើម្បីសុខភាពសហគមន៍នៅកម្ពុជា

នៅថ្ងៃទី១៧ ខែតុលា នៅរាជធានីភ្នំពេញ ដោយទទួលបានការឯកភាព និងការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានសហការជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ និងក្រុមគ្រូពេទ្យ តាំវៀត រៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យ និងចែកអំណោយដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលមានជីវភាពរស់នៅជួបការលំបាក។

Top