នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុង Can Tho ភាគកណ្ដាលវៀតណាម ក្រសួង កសិកម្មនិងអភិវឌ្ឍជនបទបានជួបធ្វើការជាមួយបណ្ដាតំបន់និងសហគ្រាសអំពីការលំបាក ការជំពាក់ជំពិនក្នុងដំណើរការនាំចេញត្រីប្រានៃតំបន់ដី សណ្ដទន្លេ Cuu Long នាពេលកន្លងទៅ។
នៅទីនេះ អគ្គនាយកដ្ឋានជលផលបានអោយដឹងថា ទំហំផ្ទៃដីចិញ្ចឹម ត្រីប្រានៅតំបន់ដីសណ្ដទន្លេ Cuu Long សម្រេចបាន៦៦០០ហិកតា កើន ជាង២២%បើធៀបនឹងឆ្នាំ២០១៨។ ប៉ុន្តែទំហំនាំចេញសម្រេចបានតែ២,១ ពាន់លានដុល្លាអាមេរិក ថយចុះជាង១១%។ តាមការព្យាករណ៍ថា ផ្នែកត្រីប្រា នឹងបន្តជួបការសាកល្បងដ៏ធំៗក្នុងឆ្នាំ២០២០នេះ ដោយសារទីផ្សារស្នូល មួយចំនួនកំពុងកាត់បន្ថយការនាំចូលមុខទំនិញនេះ។
អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមលោក Phung Duc Tien បានលើកសំណូមពរថា ត្រូវតែជំរុញខ្លាំងការគ្រប់គ្រងពូជកូនត្រី ហើយបណ្ដាតំបន់ក៏ត្រូវតែគ្រប់គ្រងអោយបានល្អនូវផ្ទៃដីចិញ្ចឹមត្រី ដើម្បី ជៀសវាងសភាពការណ៍ការផ្គត់ផ្គង់ហួសពីតម្រូវការផងដែរ។ លោកអនុរដ្ឋ មន្រ្តីបានស្នើឲ្យអគ្គនាយកដ្ឋានជលផលត្រូវបង្កើនការពន្លឿនពាណិជ្ជកម្មនាពេលខាងមុខនៅទីផ្សារអឺរ៉ុប អាមេរិក ជប៉ុន កូរ៉េខាងត្បូង ដើម្បីបំពេញឲ្យ ផ្នែកកង្វះនៃទីផ្សារមួយចំនួនដែលកំពុងផ្អាកការនាំចូល។ លោកអនុរដ្ឋមន្រ្តី Phung Duc Tien បានថ្លែងថា៖
“នេះជាឱកាសដើម្បីយើងរៀបចំរចនាសម្ព័ន្ធការធ្វើផលិតកម្មឡើងវិញឲ្យឡើងដល់កម្រិតខ្ពស់ជាងមុន។ ទីពីរគឺ នៅពេលគេទទួលស្គាល់ផលិត ផលត្រីប្រារបស់វៀតណាមរួចហើយ នឹងមានសហគ្រាសនាំចេញច្រើនថែម ទៀតហើយសហគ្រាសរបស់យើងនឹងទទួលបានកម្រិតពន្ធសូន្យ។ នេះជា កម្លាំងចលករដើម្បីជំរុញការអភិវឌ្ឍនៃផ្នែកត្រីប្រាវៀតណាមប្រកបដោយសក្ដានុភាពដ៏ធំធេង”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម