• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

វៀតណាម៖ ដៃគូ​ទំនុក​ចិត្ត​ដើម្បី​សន្តិភាព​ចីរភាព

ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​អង្គការ​សហប្រជាជាតិ​ នៅ​ New York អាមរិក​ មហា​​សន្និបាត​អង្គការ​សហប្រជាជាតិ​ បាន​បោះ​ឆ្នោត​ជ្រើស​វៀតណាម​​កាន់​តំណែង​ជា​សមាជិក​មិន​អចិន្រ្តៃ​យ៍​ ​​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ អង្គការ​​សហប្រជា​ជាតិ​​អាណ​ត្តិ ​២០១០ - ២០២១ ដោយមាន​សំឡេង​​​គាំទ្រ​ខ្ពស់​បំផុត​ - ១៩២/១៩៣  សន្លឹកឆ្នោត​។ លទ្ធផល​​នេះ សឱ្យ​ឃើ​ញ​ថា​ បន្ទាប់​ពី​ជាង​៣​០​ឆ្នាំ អនុវត្ត​​បុព្វហេតុ​ផ្លាស់ប្តូរ​​ថ្មី និង សកម្ម​​សមាហរណកម្ម​​អន្តរជាតិ ទំនុក​ចិត្ត​ តួនាទី​ គោល​ជំហរ​​របស់​វៀតណាម​ ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ​​កាន់តែ​កើន​ឡើង ​ក្នុង​ក្រប​​ខណ្ឌ​អង្គការ​​សហប្រជាជាតិ​ និង នៅ​លើ​ឆាក​​អន្តរជាតិ​។

​បន្ទាប់ពី​​​វៀតណាម បាន​​ជាប់​ឆ្នោត​​ជា​សមាជិក​មិនអចិន្រ្តៃយ៍​​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ ​អង្គការ​សហប្រជាជាតិ​​អាណ​ត្តិ ២០២០​ -​ ២០២១ លោកអគ្គលេខាធិការ​ ប្រធាន​រដ្ឋ​ ង្វៀន​ ភូ​ត្រុង​ (Nguyen Phu Trong) ​មាន​សារលិខិត​​អរគុណ​ការ​​កត់​សម្គាល់​​របស់​អន្តរជាតិ​ អំពី​​តួនាទី​ និង ការរួម​ចំណែក​​របស់​​វៀតណាម​ មកលើ​ការងារ​អន្តរជាតិ​ និង តំបន់ ទន្ទឹម​នោះអះអាង​៖ “ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត​ថ្មី អនុភាព​ថ្មី ជាមួយ​នឹង​​​ទំនុកចិត្ត​រឹង​មាំមក​​លើ​​កម្លាំង​ ឆន្ទៈ នៃ​ទូទាំងបក្ស ​ប្រជា​ជន​ ជាមួយនឹងការ​ខិត​ខំ​ ​សហប្រតិបត្តិការ​ប្រសិទ្ធភាព​ ស៊ីចង្វាក់​​នៃ​គ្រប់ថ្នាក់ គ្រប់​ផ្នែក​ ក្រសួង និង ការ​​គាំទ្រ​របស់​ប្រជាជន​ យើងខ្ញុំ​មាន​ទំនុក​ចិត្ត​ជឿជាក់​ថា៖ វៀតណាម​នឹង​បំពេញ​ភារកិច្ច​ជោគ​ជ័យ ​នូវ​បន្ទុក​ធ្ងន់​​ជា​សមាជិក​មិនអចិន្រ្តៃយ៍ ​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​ ​អង្គការ​សហប្រជា​ជាតិ​ សក្តិសម​ជា​ដៃ​គូ​ទំនុក​ចិត្ត​​ដើម្បី​សន្តិភាព​ចីរភាព​”។

ការដែល​វៀតណាម​ជាប់​ឆ្នោត​ជា​សមាជិក​មិនអចិន្រ្តៃយ៍​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​លើកទី​ពីរ​នេះ ម្តងទៀត​​អះអាង​ប្តេជ្ញា​ចិត្ត​របស់​វៀតណាម​ ក្នុង​ការ​អនុវត្ត​មាគ៌ា​ការបរទេស​​​សន្តិភាព​ ឯករាជ្យ​ សហប្រតិបត្តិការ​ និង អភិឌ្ឍន៍​ ជា​ការ​បង្ហាញនូវ​​កម្រិត​ខ្ពស់​បំផុត នៃ​គោល​នយោបាយ​ការបរទេស​​ពិពិធកម្ម ពហុ​ភាគី​ភាវូបនីយ​កម្ម​​ ការ​ចូល​រួម​សកម្ម ហើយ​មាន​ភារកិច្ច​របស់​វៀតណាម​ នៅ​លើវេទិកា​ អង្គការ​អន្តរជាតិ​នានា​។​



 
យប់​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០១៩ (ម៉ោង​វៀតណាម​) លោក​ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជា​ជាតិ​​​ បាន​ប្រកាសជាផ្លូវ​ការ ​វៀតណាម​ក្លាយជា​សមាជិក​មិនអចិន្រ្តៃយ៍ ​​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជា​ជាតិ អាណ​ត្តិ ២០២០-២០២១។ តាមរយៈ​​លទ្ធផល​​បោះ​ឆ្នោត​ មាន​សរុប​១៩២ លើ​សរុប​​​១៩៣​ប្រទេស​ តំបន់​ដី ​ជា​សមាជិក​នៃ​មហាសន្និបាត​​អង្គការ​សហប្រជា​ជាតិ គាំទ្រ​វៀតណាម​កាន់​តំណែង​ជា​សមាជិក​មិនអចិន្រ្តៃយ៍ នៃ​​​ក្រុម​ប្រឹក្សាសន្តិសុខ​។ រូបថត​៖​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


កាលៈទេសៈប្រកាសលទ្ធផលបោះឆ្នោតចំពោះគណៈប្រតិភូវៀតណាម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី Maria Fernanda Espinosa Garces ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៣ (ឈរលើវេទិកាខាងឆ្វេង) អានលទ្ធផល​បោះឆ្នោត​ចំពោះ​គណៈប្រតិភូវៀតណាម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្តីសប្បាយរីករាយនៃសមាជិកគណៈប្រតិភូវៀតណាម ពេលជាប់ឆ្នោតដោយមានសំឡេងគាំទ្រស្ទើរទាំងស្រុង។ រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​


គណៈប្រតិភូវៀតណាម លោកអនុរដ្ឋមន្រ្តី ក្រសួងការបរទេស ឡេ ហ្វាយត្រុង (Le Hoai Trung) (ខាងស្តាំ) រួមនឹងតំណាងប្រទេសទាំង៤ជាប់ឆ្នោត​មិន​អចិន្រ្តៃយ៍ ​នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាណត្តិ ២០២០ - ២០២១ នៅក្រុង New York អាមេរិក នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។ រូបថត៖ ​ទីភ្នាក់ងារសារព័ត៌មានចិន / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រធានគណៈប្រតិភូវៀតណាម លោកអនុរដ្ឋមន្រ្តី ក្រសួងការបរទេស ឡេហ្វាយត្រុង (Le Hoai Trung) ទទួលពាក្យ​ជូនពរពី​គណៈតំណាង​ការបរទេសនៃ​ប្រទេស​នានា បន្ទាប់ពីលទ្ធផលបោះឆ្នោត សឱ្យឃើញថាវៀតណាមបានជ្រើសជាប់ជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហប្រជាជាតិ​អាណត្តិ ២០២០ - ២០២១។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានចិន / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអនុរដ្ឋមន្រ្តី ក្រសួងការបរទេស ឡេ ហ្វាយត្រុង (Le Hoai Trung) ឆ្លើយបទសម្ភាសន៍កាសែតអន្តរជាតិ។  រូបថត៖ ទីភ្នាក់ងារសារព័ត៌​មាន​វៀតណាម​

 

សម្តែងភាពទុកចិត្តមកលើប្រទេសវៀតណាម លោក Kamal Malhotra ជានិយ័តករ នៅអង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅវៀ​តណាមឱ្យដឹងថា នេះជាចំណុចកាលសម្រាប់វៀតណាម ចែករំលែកបទពិសោធន៍​ជាមួយ​នឹង​អន្តរ​ជាតិ​ ទន្ទឹមនោះក៏ត្រូវតែងរក្សាសម្រាប់ខ្លួនឯង គោលជំហរបើកទូលាយមួយ ត្រៀម​រៀន​សូត្រ​បទ​ពិសោធន៍​ពីប្រទេស​​នានា ក្នុងតំបន់ក៏ដូចជាលើសកលលោក។ អង្គការសហប្រជាជាតិតែងជាដៃគូស្មោះត្រង់ ទំនុក​ចិត្ត​របស់​វៀត​ណាមអំឡុងជាង៤០ឆ្នាំកន្លង។ ក្នុងនាមជាអ្នកតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra សន្យាច្បាស់នឹងបន្តរួមដំណើរនឹងវៀតណាម ក្នុងតួនាទី ភារកិច្ចថ្មី នៅក្រុម​ប្រឹក្សា​សន្តិ​សុខ​ ពេលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុងប្រឹក្សាសន្តិសុខ អង្គការសហប្រ​ជាជាតិ​អាណត្តិ ២០​២០ - ២០២១។


ពិតជា​មានកិត្តិយសនិងមោទនភាពណាស់  ពេលវៀតណាមយើងខ្ញុំ បាន​សហគមន៍​អន្តរជាតិទុកចិត្តខ្ពស់ បានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១។ ប្រការ​នេះ មានអត្ថន័យវិសេសវិសាលណាស់ អះអាង​ភាព​ត្រឹម​ត្រូវ​នៃ​មាគ៌ា​ការ​បរទេស​ ដឹកនាំដោយមហាសន្និបាតបក្សលើកទី១២ បានដាក់ចេញ និង ស្មារតី​​ចង្អុល​ការលេខ 25/CT-TW នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៃគណៈ​កម្មការ​​លេខាធិការស្តីពីការជំរុញ និង លើកកម្ពស់កម្រិតការ​បរទេស​ពហុភាគី​ដល់​ឆ្នាំ​២​០៣០ តាមនោះវៀតណាម “ម្ចាស់ការចូលរួម និង ពង្រីកតួនា​ទីនា​យន្តការ​​ពហុភាគី​ ពិសេសគឺអាស៊ាន និង អង្គការសហ​ប្រជាជាតិ” រួមចំណែក​រក្សា​​​ពង្រឹង​​ពង្រីកបរិស្ថានសន្តិភាព ស្ថិរភាពបម្រើការអភិវឌ្ឍទឹកដី ទន្ទឹមនោះ​អនុវត្តល្អតួនាទីជាសមាជិកមានភារកិច្ច ចូលរួមចំណែក​កសាង​សណ្តាប់​ធ្នាប់​សកលលោកមួយសន្តិភាព សមភាព អធិបតេយ្យភា​ព និង ជឿន​លឿន​ជាដើម។

លោក​នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)

​​អំឡុងប៉ុន្មានឆ្នាំកន្លង វៀតណាម​បាន​ចូ​លរួមការងាររួម នៃ​សហគមន៍​អន្ត​រ​ជាតិ ជាមួយនឹង​តំណែង​មួយ​កាន់​​​តែ​ខ្ពស់​។ ឆ្លងអាណត្តិ២០០៨​ - ២០០៩ ​វៀតណាម​បាន​បញ្ជាក់​ជា​ប្រទេស​​​មួយ មានភារកិច្ច មានទ​ស្ស​ន​ទាន​ ប្រហាក់ប្រហែលនឹង​ប្រទេស​​នានា​​ជា​ដៃគូ​ ចំពោះ​បញ្ហា​រសើប​ មាន​សមត្ថភាពឈានឡើង ដើម្បី​រួម​ចំណែក​​ក្នុង​ក្រុម​ប្រឹក្សាស​ន្តិសុខ ហើយ​មានវត្តមាន​ចូលរួម​គ្រប់​កិច្ច​ប្រ​ជុំទាំង​​អស់នៃក្រុ​ម​​ប្រឹក្សា។

មក​ដល់សព្វថ្ងៃ វៀតណាម​មាន​យន្ត​ការ​ផែន​ការកំណត់ គោលនយោបាយ​ធានា​ពេល​វេលា យោបល់នៅគ្រប់ថ្នាក់សមត្ថកិច្ចផ្សេង​ៗគ្នា។ វៀតណាមក៏បានបញ្ចូនក​ងកម្លាំង​ចូលរួម​រក្សា​សន្តិភាព​ នៅសូដង់ខាងត្បូង។ គ្រប់​ទីកន្លែង​លើ​ពិភព​លោក​ដូច​ជា​៖ មជ្ឈិមបូព៌ា អាស៊ីខាងត្បូង ទ្វីបអាហ្វ្រិក បានព​ង្រាយ​កងកម្លាំងរក្សាសន្តិភាព ដើម្បី​ទប់​ស្កាត់ការ​ជម្លោះ ​ជួយដោះស្រាយជម្លោះ ទន្ទឹមនោះ​ធានា​ស្ថិរភាព​បន្ទាប់​ពីជម្លោះបានដំ​ណោះស្រាយ។ សកម្មភាពបានអ​នុវត្ត​តាម​​សេចក្តី​សម្រេច​ចិត្ត​នៃក្រុម​ប្រឹក្សា​សន្តិសុខ​ អង្គការសហប្រជាជាតិ។ វៀតណាមចូលរួមសកម្មភាពនេះ បង្ហាញ​ពីភារកិច្ចរបស់ខ្លួន ជាប្រទេស​សមាជិក​មួយនៃអង្គការសហប្រជាជាតិ បង្ហាញពីសុឆន្ទៈនៃជនជាតិមួយ ចង់ម​មានសន្តិភាព រួមចំណែក​ក្នុង​សន្តិភាព​សកលោក ឆ្លើយតបបំណង​ប្រាថ្នា​នៃ​ប្រទេសនានា​លើ​សកល​លោក​។

ទន្ទឹម​នឹង​ការកាន់តួនាទីជាប្រធានអាស៊ាននាឆ្នាំ២០២០ - ឆ្នាំដំបូងនៃទសវត្សរ៍ទីពីរ ក្នុងសតវត្សរ៍ទី២១ ការ​វៀត​ណាម​ជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សឱ្យឃើញ​ថា​ភាព​ម្ចាស់ការ និងសកម្មចូលរួមមានភារកិច្ចរបស់វៀតណាម ចំពោះសន្តិភាព សន្តិសុខតំបន់ និង អន្តរជាតិ ទំនុក​ចិត្ត និង គោលជំហរថ្មី របស់វៀតណាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់។

 


វៀតណាមបានរៀបចំជោគជ័យច្រើនសន្និសីទអន្តរជាតិសំខាន់ ក្នុងនោះមានសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានឆ្នាំ២០១៨ (WEF ASEAN 2018) ​នាខែកញ្ញា ឆ្នាំ២០១៨ នៅក្រុងហាណូយ។ ក្នុងរូបថត៖ លោកអគ្គលេខាធិការ ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) លោក​នាយក​រដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានស្ថាបនិក WEF Klaus Schwab និង ប្រធានគណៈប្រតិភូ ចូលរួមពិធីបើក​សម័យ​ប្រជុំ​ពេញ​អង្គ នៃស​ន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)  ស្តីពីអាស៊ានឆ្នាំ២០១៨  នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម



វៀតណាមបានមិត្តភក្តិអន្តរជាតិទុកចិត្តជ្រើស ជាទីកន្លែងរៀបចំសន្និសីទសំខាន់ៗជាច្រើនកម្រិតលំដាប់តំបន់ និង សកលលោក ក្នុងនោះ​មាន​សប្តាហ៍​​កំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) លើកទី២៥ នា ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្រុងដាណាំង។ រូបថត៖ ញ៉ានសាង់ /ទីភ្នាក់​ងារសារ​ព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) និង គណៈប្រតិភូថតរូបរួមគ្នា នៅពិធីបើកមហាសន្និបាត អង្គការស្ថាបន​សវនកម្ម​កំពូល​អាស៊ី (ASOSAI) លើកទី១៤ និង ពិធីអបអរសាទរ៤០ឆ្នាំ ធម្មនុញ្ញ ASOSAI បានរៀបចំដ៏មហោឡារឹក នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ក្រុង​ហាណូយ) នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត​៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង នៅចុងខែកុម្ភៈ ឆ្នាំ២០១៩ ជាព្រឹត្តិការណ៍សំខាន់នៃសកលលោក ទាក់ទាញការចូល​រួមនៃអ្នក​កាសែត​អន្តរជាតិ​២.៦០០នាក់ នៃ២១៨ទីភ្នាក់ងារសារព័ត៌មាន កាសែត សារគមនាគមន៍អន្តរជាតិ មកពីប្រទេសទាំង៤០ និង តំបន់ដី អញ្ជើញមក​ហាណូយ​នាំយក​ព័ត៌មាន រូបភាពអំពីព្រឹត្តិការណ៍។ ក្នុងរូបថត៖ លោកប្រធានាធិបតីអាមេរិក Donald Trump និង មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un   ក្នុង​កិច្ចប្រជុំបើកទូលាយ នឹងរដ្ឋមន្រ្តីប្រទេសទាំងពីរ នាថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអាមេរិក -កូរ៉េខាងជើងលើកទីពីរ នៅហាណូយថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០១៩។ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មានវៀត​ណាមបានផ្សាយ


សកម្មភាពការបរទេសពហុភាគីរបស់វៀតណាម បានកែប្រែពី “ចូលរួមសកម្ម” ទៅជា “ម្ចាស់ការរួមចំណែកស្ថាបនា កំណត់រូបភាពរបបពហុភាគី” បង្ហាញ​តាមរយៈ វៀតណាមបានជ្រើសចូលស្ថាប័នសំខាន់ នៃអង្គការសហប្រជាជាតិ ហើយរួមមានវត្តមាននៅច្រើនវេទិកាពហុភាគី។ ក្នុងរូបថត៖ លោក​នា​យករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ចូលរួមសម័យប្រជុំពេញអង្គលើកទីមួយ នៃកិច្ចប្រជុំកំពូលអាស៊ី - អ៊ឺរ៉ុប (ASEM)  លើក​ទី១​២ ​នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្រុង Brussels (បែលហ្សិក)។ រូបថត៖ ថុតញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ថតរូបរួមនឹងប្រធានគណៈប្រតិភូ G7 និង G7 បើកទូលាយ នៅកិច្ចប្រជុំកំពូលក្រុម​ប្រទេស​ឧស្សាហកម្មអភិវឌ្ឍន៍លំដាប់សកលលោក (G7) បើកទូលាយ នាថ្ងៃទី៩ ខែមិ​ថុនា ឆ្នាំ២០១៨ នៅទីក្រុង Charlevoix  កាណាដា។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់​ងារសារព័ត៌មានវៀតណាម។



លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង គណៈប្រតិភូនៅពិធីបើកមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិលើកទី១៦ វិសាខ​បូជា២០១៩ បានរៀបចំនៅខេត្តហាណាម (Ha Nam) វៀតណាម។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រធានគណៈកម្មាធិការការបរទេសនៃរដ្ឋសភា លោក ង្វៀន វ៉ាន់យ៉ាវ (Nguyen Van Giau) សួរសុខទុក្ខ លើកទឹកចិត្តគ្រូពេទ្យនៃមន្ទីរពេទ្យកម្រិត២ លេខ១ ​ធ្វើដំណើរទៅអនុវត្តភារកិច្ចនៅគណៈបេសកកម្មរក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នៅសូដង់ខាងត្បូង។ រូបថត៖ ថាញវូ /ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម

 

“ការវៀតណាមបានជ្រើស ជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហប្រជាជាតិអាណត្តិ ២០២០ - ២០២១ មានអត្ថន័យដ៏សំខាន់ ពី​ព្រោះ​វៀតណាមបានឱ្យឃើញថា តួនាទីរបស់​ខ្លួន​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ នៅលើសមរភូមិពាណិជ្ជកម្ម  ការបរទេសអន្តរជាតិ ក៏ដូច​ជា​សន្តិសុខ​តំបន់អាស៊ីអាគ្នេយ៍។ ក្នុងតួនាទីនេះ វៀតណាម អាចរួម​ចំណែក​លេច​ធ្លោ​ក្នុង​វិស័យដូចជា៖ សុខាភិបាលសហគមន៍ ប្រឆាំងជំងឺរាតត្បាត ជំរុញ​សន្តិ​សុខ​ផ្លូវ​​ទឹក ប្រឆាំងចោរសមុទ្រ ក៏ដូច​ជាទប់ស្កាត់ភាព​គ្រោះនៃ​ការ​នេសាទត្រី និង ជួញ​​ដូរ​មនុស្សខុស​ច្បាប់​ជាដើម​”។ 
 

លោក Hunter Marston អតីតជំនួយការស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថាន Brookings អាមេរិក។

ការ​ក្លាយ​ជា​សមាជិក​មិនអចិន្រ្តៃយ៍​ នៃ​ក្រុមប្រឹក្សា ​​សន្តិសុខ​ អង្គការ​សហ​ប្រ​ជា​​ជាតិ​លើកនេះ នៅ​ជាឱកាស​​លើក​កម្ពស់​ថែម​ទៀត​នូវ​គោល​ជំហរ​ និង រូបភាព​ទឹក​ដី​វៀតណាម​​មួយ ​ស្រឡាញ់​សន្តិភាព​ ជាមួយ​​នឹង​ការ​រួម​ចំណែក​សកម្ម​ ប្រសិទ្ធភាព​​លើ​បុព្វ​ហេតុ​​តស៊ូរួម​​នៃ​មនុស្ស​លោក ដើម្បី​គោលដៅ​ សន្តិភាព​ ឯករាជ្យ​ជនជាតិ​ រុងរឿង​ អធិបតេយ្យ​ភាព និង សង្គម​ជឿន​លឿន​។ ព្រឹត្តិការណ៍​នេះ​ ក៏នឹង​បង្កើត​ថែម​ទំនុកចិត្ត​ មោទនភាព​ ជំរុញ​ប្រជាជនវៀតណាម​គ្រប់​រូប​ ចេញ​កម្លាំង​រួម​ចំណែក​លើ​បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មី និង អភិវឌ្ឍន៍​គ្រប់​វិស័យ​នៃ​ប្រទេស​ជាតិ​។​ នេះ​ក៏ជា​លក្ខណៈ​ងាយ​ស្រួល​ សម្រាប់​វៀតណាម​បន្តកសាង​បរិស្ថាន​វិនិយោគ​អាជីវកម្ម ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​​កាន់​តែ​ទាក់ទាញ​​ សុវត្ថិភាព​ក្នុង​តំបន់ និង អន្តរជាតិ​។​

វៀតណាម​ក្លាយជា​សមាជិក​មិនអចិន្រ្តៃយ៍​ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ​អាណត្តិ​២០២០ - ២០២១ ជា​កិត្តិយស​ដ៏ធំធេង​ អះអាង​មាគ៌ា​ការបរទេស​​ត្រឹម​ត្រូវ​របស់បក្ស​ និង រដ្ឋវៀតណាម​ ទន្ទឹមនោះ​ជា​ព្រឹត្តិការណ៍មួយ​ មាន​អត្ថន័យ​សំខាន់​ក្នុង​បទដ្ឋាន​​វៀតណាម​ ពង្រាយ​សេចក្តី​សម្រេច​ចិត្ត​មហាសន្និបាត​លើកទី​១២ របស់​បក្ស​ កំណត់​ទិស​ដៅ​ការងារ​ការបរទេស​ពហុភាគី​ គឺ “ម្ចាស់​ការ​ចូលរួម​នឹង​ពង្រីក​តួនាទី​នាយន្ត​ការ​ពហុភាគី ជាពិសេស​អាស៊ាន​ និង​ អង្គការសហប្រជាជាតិ​”។ ហើយ​នឹង​សេចក្តី​ចង្អុល​ការ​លេខ​ 25-CT/TW ngày 8/8/2018 នៃ​គណៈ​កម្មការ​លេខាធិការ​ ស្តីពី​ជំរុញ​លើក​កម្ពស់​ការ​បរទេស​​​ពហុភាគី​​ដល់​ឆ្នាំ​​២០៣០​ ចង្អុលការ​លេខ25-CT/TW​ កំណត់​គោលដៅ​ជូន​ការងារការ​បរទេស​ពហុភាគី នា​​ពេលវេលា​ខាង​មុខ​គឺ “​ខិតខំ​ឈានឡើង​កាន់​តួនាទី​សំខាន់​ ដឹក​នាំ​ ឬដំណោះស្រាយ​ នៅលើ​​វេទិកា​ អង្គការ​ពហុភាគី​​មាន​សារៈ​សំខាន់​​យុទ្ធសាស្រ្ត​ចំពោះ​ប្រទេសជាតិ​” សមស្រប​ជាមួយ​​​សមត្ថភាព​ និង​ លក្ខណៈជាក់​ស្តែង​ របស់​វៀតណាម​៕ 

 

អត្ថបទ៖ កាសែត​រូបភាព​វៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /​ ទីភ្នាក់ងារសារព័ត៌មានចិន / AFP

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top