• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

វៀតណាមខិតខំប្រឹងប្រែង ដើម្បីភាពជោគជ័យរបស់សន្និសីទ ASEAN លើកទី៣០

សន្និសីទកំពូល ASEAN លើកទី៣០ (សន្និសីទ ASEAN-៣០) ទើបបញ្ចប់នៅរដ្ឋធានី Manila នៃប្រទេសហ្វីលីពីន (ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧) ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមនិងបានមានការរួមចំណែកសំខាន់ៗ ក្នុងភាពជោគជ័យរបស់សន្និសីទ ASEAN លើកទី ៣០។

ក្នុង​សន្និសីទនេះ លោក​នាយករដ្ឋមន្ត្រី ង្វៀនស្វឹន​ភុក (Nguyen Xuan Phuc) ​រួម​ជាមួយ​ថ្នាក់ដឹក​នាំ​នៃ​បណ្តា​ប្រទេស ASEAN បាន​វាយ​តំលៃ​​ខ្ពស់​នូវ​បណ្តា​លទ្ធផល​​ដែល​ទទួល​បាន​ក្នុង​រយៈពេល​​កន្លងមកនេះ ​និង​ដាក់ចេញ​ទិសដៅ​កសាង​សហគមន៍ ASEAN  ពិភាក្សាអំពី​បណ្តា​វិធានការ​​បង្កើន​ទំនាក់ទំនង​ការទូត​និង​តួនាទី​ស្នូល​របស់ ASEAN ក៏​ដូចជា​​ការពិភាក្សា​អំពី​បណ្តា​បញ្ហា​អន្តរជាតិ​និង​ក្នុង​តំបន់​ដែល​បណ្តា​ប្រទេស​យក​ចិត្ត​ទុក​ដាក់ផងដែរ។


លោកប្រធានាធិបតីហ្វីលីពីន Rodrigo Roa Duterte និងលោកជំទាវ បានទទួលស្វាគមន៍
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកជំទាវ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងបណ្តាប្រធាននៃគណៈប្រតិភូមកពីបណ្តាប្រទេស
ក្នុងតំបន់ ASEAN អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទ ASEAN លើកទី៣០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ថ្លែង​សន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​សន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​សង្កត់​ធ្ងន់​ថា៖ ក្នុង​ដំណាក់កាល​នេះ ​ដើម្បីទទួល​ប្រសិទ្ធភាព​​នូវ​កិច្ច​សហប្រតិបត្តិការ ASEAN គប្បី​​អាទិភាព​អនុវត្តន៍​​​សរសរគ្រឹះទាំងបី៖ មួយ​គឺ៖ ​ឆ្លើយតប​នឹង​ផល​ប្រយោជន៍​របស់​ប្រជាជន យកប្រជាជន​គឺ​ជាស្នូល ទីពីរគឺ៖ លើកកម្ពស់​ប្រសិទ្ធភាព​នូវ​​បណ្តា​សកម្មភាព​របស់​ ASEAN ទីបីគឺ៖ ​បង្កើន​សាមគ្គីភាព ជំរុញកិច្ច​សហប្រតិបត្តិការ​ផ្ទៃក្នុង​និង​ការ​តភ្ជាប់​​ក្នុងតំបន់។

លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ពិភាក្សាអំពី​បណ្តា​ខ្លឹម​សារ ដើម្បី​​​​ដោះ​ស្រាយ​បណ្តា​ការសាក​ល្បង​សន្តិសុខ​មិនមែនប្រពៃណី ជា​ពិសេស​គឺ​​​ការ​ប្រែប្រួល​​អាកាស​ធាតុ​និង​ចោរ​សមុទ្រ ចែក​រំលែក​ការ​ព្រួយ​បារម្ភ​​នូវ​ភាព​តាន​តឹងដែល​បង្កើន​លើ​ឧបទ្វីបកូរ៉េ សមុទ្រ​ខាង​កើតនិង​សង្កត់​ធ្ងន់​ ASEAN​ នូវ​ការ​លើក​កម្ពស់​បណ្តា​គោលការណ៍គ្រឹះ​និង​គោល​ជំហរ​រួម​នូវ​ការ​ដោះ​ស្រាយ​បណ្តា​ជម្លោះ​ដោយ​សន្តិវិធី​និង​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ។
 
អំពី​សមុទ្រ​ខាង​កើត នេះគឺ​ជា​បញ្ហាដែល​ថ្នាក់ដឹក​នាំ​នៃបណ្តា​ប្រទេស​និង​បណ្តា​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​បទ​សន្ទរកថា ក្នុង​នោះ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ការ​វិវឌ្ឍន៍​នា​សព្វ​ថ្ងៃនេះ​លើសមុទ្រ​ខាង​កើត រួម​មាន​បណ្តា​អំពើយោធវូបនិយកម្មផង​ដែរ។ បណ្តា​ប្រទេស​ក៏បញ្ជាក់​គោល​ជំហរ​រួម​របស់ ASEAN លើកកម្ពស់​ដំណោះស្រាយ​បណ្តា​ជម្លោះ​ដោយ​សន្តិវិធី អនុវត្តន៍យ៉ាង​ម៉ឹង​ម៉ាត់​និង​ពេញ​លេញសេចក្តីប្រកាស​អំពី​ប្រព្រឹត្តរបស់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត (DOC) និង​បញ្ចប់​ការងារ​កសាងគ្រោង​ទុក​​ក្រម​ប្រព្រឹត្តរបស់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត​ជា​ ​ (COC) យ៉ាង​ឆាប់រហ័ស ដើម្បី​​​សម្រេច​​ក្រម​ប្រព្រឹត្តរបស់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត (COC)​ ប្រកបដោយ​​ពិត​ប្រាកដ ប្រសិទ្ធភាព​និង​សមស្រប​នឹង​ច្បាប់​អន្តរជាតិ ដែល​រួម​ចំណែក​ក្នុងការ​រក្សា​សន្តិសុខ ស្ថេរភាព​និង​ក្លាយ​សមុទ្រ​ខាង​កើត​ទៅ ជា​តំបន់​សមុទ្រ​​សន្តិភាព​និង​សហប្រតិបត្តិការ។

ក្នុងសន្និសីទ​នេះ គណៈប្រតិភូ​វៀតណាម​ក៏​បាន​អនុវត្តន៍​តួនាទី​​យ៉ាង​ល្អ​ជា​ប្រធាន​ក្រុមការ​ងារ​គំនិត​​ផ្តួច​ផ្តើម​សមាហរណកម្ម ASEAN (IAI)​ និង​សម្រប​សម្រួល​ទំនាក់ទំនង​សន្ទនា​ ASEAN- ឥណ្ឌា ក្នុងឱកាស​​ភាគីទាំងពីរ​កំពុង​ឆ្ពោះ​ទៅ​កាន់ខួប​រំលឹក​អនុស្សាវរីយ៍​នៃ​ទិវា​បង្កើត​ទំនាក់ទំនង​សន្ទនា។­


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងប្រធាននៃគណៈប្រតិភូអញ្ជើញចូលរួម
ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទ្ធ ASEAN លើកទី ៣០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ
នៃសន្និសីទ្ធ ASEAN លើកទី ៣០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពរួមនៃកិច្ចប្រជុំពេញអង្គនៃសន្និសីទ្ធ ASEAN លើកទី ៣០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ
និងតំណាងក្រុមសមាគមអន្តរសភា ASEAN (AIPA) ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បណ្តាប្រធានគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារនៃសន្និសីទASEAN លើកទី ៣០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបនិងពិភាក្សាការងារទ្វេភាគីជាមួយបណ្តាប្រធាននៃគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃបណ្តាប្រទេស ASEAN  ដែលអញ្ជើញចូលរួមក្នុងសន្និសីទ ASEAN លើកទី៣០ រួមមាន៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Roa Duterte ព្រះមហាក្សត្រប៊្រុយណេ Sultan Haji Hassanal Bolkiah លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា សំដៅផ្លាស់ប្តូរបណ្តាវិធានការ ទិសដៅនូវការជំរុញទំនាក់ទំនងកាន់តែស្និទ្ធថែមទៀត ក៏ដូចជាដោះស្រាយបណ្តាបញ្ហាជាក់ស្តែងផង​ដែរ។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួប លោកប្រធានាធិបតី Rodrigo Roa Duterte
ម្ចាស់ផ្ទះ- ប្រទេសហ្វីលីពីន ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួប លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
Mohd Najib bin Abdul Razak។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបព្រះមហាក្សត្រប៊្រុយណេ Hassanal Bolkiah។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួប លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ
និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top