• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

វីរបុរសពលកម្ម លោក ឡេ វ៉ាន់តាម (Le Van Tam) - អ្នកនាំយក "ផ្លែឈើផ្អែម" ទៅកាន់តំបន់ជនបទអំពៅស្ករ

អំឡុងពេលជាង ៣០ ឆ្នាំនៃការបង្កើតនិងគ្រប់គ្រងសហគ្រាស វីរបុរសពលកម្មលោក ឡេ វ៉ាន់តាម(Le Van Tam) - បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអំពៅស្ករ ឡាមសើន  (Lam Son) (Lasuco)  តែងតែបានកសិកររស់ក្នុងស្រុកំណើត នាំគ្នានិយាយពី លោក តាម (Tam) - ខេត្ត ថាញហ័រ (Thanh Hoa) ប្រៀបដូចជាមិត្តភ័ក្រដ៏ជិតស្និទអញ្ជឹង។ កសិករនៅទីនេះប្រៀបធៀបលោកតាម (Tam)នឹង “មេបញ្ជានាវា” អ្នកនាំក្រុមហ៊ុន Lasuco ឈានទៅមុខក្នុងច្រើនវិស័យ ជាពិសេស ទទួលភាពជោគជ័យ យកឈ្នះថ្មី ក្នុងវិស័យកសិកម្ម ហើយនាំយក“ ផ្លែឈើផ្អែម” ទៅកាន់ទីជនបទដាំអំពៅ។

វីរបុរសក្នុងការផលិតស្ករ

បញ្ចប់ការរៀនសូត្រនៅសាកលវិទ្យាល័យ លោកឡេ វ៉ាន់តាម (Le Van Tam) មានរយៈពេលជាច្រើនឆ្នាំ ធ្វើការក្នុងវិស័យកសិកម្ម និងបានកាន់មុខតំណែងជាផ្សេងៗដូចជា៖ នាយករងមន្ទីរកសិកម្មខេត្តថាញ់ហ័រ (Thanh Hoa) ប្រធានគ្រប់គ្រងការសាងសង់តំបន់ដាំដើមអំពៅ ខេត្តថាញ់ហ័រ (Thanh Hoa)។ លោកឡេ វ៉ាន់តាម ( Le Van Tam) តែងតែអន្ទះអន្ទែងអំពីសំនួរមួយ៖ តើមានគម្រោងណាល្អ ៗ?  ដើម្បីអនុវត្តន៍លើដីកសិកម្មរបស់ខេត្ត ថាញ់ហ័រ (Thanh Hoa)។ នៅឆ្នាំ ១៩៨៨ លោកបានកាន់តំណែងជាអគ្គនាយករងនៃអគ្គក្រុមហ៊ុនផលិតអំពៅស្ករទីមួយ និងជានាយករោងចក្រស្ករសឡាមសើន (Lam Son) នៅលោកអាយុ ៥២ ឆ្នាំ។

គ្រប់គ្រងការធ្វើអាជីវកម្មរបស់សហគ្រាសគឺជាបញ្ហា មួយ ប៉ុន្តែលោក តាម (Tam) មិនខ្លាចការលំបាក ហើយលោកចាត់ទុកនេះគឺជាឱកាសសម្រាប់ខ្លួនដើម្បីអនុវត្តន៍គំនិតរបស់លោកក្លាយទៅជាការពិត។ រោងចក្រថ្មី ប្រជាជនថ្មី ទីផ្សារថ្មីសុទ្ធសឹងតែជាសម្ពាធខ្លាំង។ ថែមទាំងមានរយៈពេលដ៏តានតឹងដែលនៅពេលរោងចក្រខ្វះដើមទុន ផលិតផលលក់ចេញនៅទីផ្សារមិនលក់ដាច់ រោងចក្រប្រឈមមុខនឹងការរំសាយ។ នៅពេលនោះ លោកបានគិតគូរយ៉ាងហ្មត់ចត់ពេញរាត្រី ដូច្នេះសក់ពណ៌ខ្មៅរបស់លោកក្លាយទៅជាពណ៌ស។ ប៉ុន្តែមិនរន្ធត់ញាប់ញ័រ លោករួមនឹងក្រុមហ៊ុន Lasuco ផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត លោកបានទៅគ្រប់ឃុំនិងគ្រប់ភូមិ ដើម្បីលើកទឹកចិត្តកសិករឱ្យធ្វើការ និងជឿជាក់ថា ដើមអំពៅនឹង "ផ្លាស់ប្តូរជីវិត" នៃតំបន់ដីក្រីក្រនេះ។


វីរៈបុរសពលកម្ម លោកឡេ វ៉ាន់តាម(Le Van Tam) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអំពៅស្ករ ឡាមសើន (Lam Son) (Lasuco) ។
រូបថត៖ ត្រឹនថាញ់យ៉ាង



ទិដ្ឋភាពរួមនៃតំបន់កសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ឡាមសើន (Lam Son) (Lasuco) ។
រូបថត៖ទ្រឿបាវិញ



វីរបុរសពលកម្ម លោកឡេ វ៉ាន់តាម (Le Van Tam) ឧទ្ទេសនាមដល់អ្នកជំនាញបរទេសអំពីប្រភេទអំពៅថ្មីបានដាំដោយក្រុមហ៊ុន Lasuco ។
រូបថត៖ទ្រឿបាវិញ



ទីកន្លែងមួយនៃរោងចក្រអំពៅស្ករ ឡាមសើន (Lam Son) ដែលតភ្ជាប់នឹងបុព្វហេតុរបស់លោកឡេ វ៉ាន់តាម (Le Van Tam)។
  រូបថត៖ទ្រឿងបាវិញ



លោក ឡេ វ៉ាន់តាម (Le Van Tam) មានមោទនភាពចំពោះដើមអំពៅ និងបរិមាណផលអំពៅរបស់ក្រុមហ៊ុន Lasuco ដែលបង្កើតពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះ
ក្នុងទីផ្សារក្នុងស្រុក និងបរទេស។ រូបថត៖ទ្រឿបាបាវិញ។


លោក ឡេ វ៉ាន់តាម (Le Van Tam) ឧទ្ទេសនាមនូវ គម្រោងថ្មីៗ របស់ក្រុមហ៊ុន Lasuco ជាមួយលោកសាស្រ្តាចារ្យ E.rik. Rom Baut (ប៊ែលហ្សិក) អំពីការអភិវឌ្ឍកសិកម្មតភ្ជាប់នឹងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។ រូបថត៖ ត្រឹនថាញ់យ៉ាង
 

កម្មវិធី“ បង្កើតតំបន់ដាំដើមអំពៅ និងលើកកម្ពស់គុណភាពស្កររបស់ក្រុមហ៊ុន Lasuco” ដឹកនាំដោយលោកឡេ វ៉ាន់តាម (Le Van Tam)។ វាលដីដាំដើមអំពៅជាធំល្វឹងល្វើយដែលបានអនុវត្តន៍បច្ចេកវិទ្យាខ្ពស់​ ដូច្នេះបរិមាណផលអំពៅទទួលបាន ៨០ តោន​ក្នុងមួយហិចតា រហូតដល់ឆ្នាំ ២០២០ សម្រេចបានគោលដៅផលិតស្ករបាន ២០០.០០០តោន ។
ផលិតផលស្ករមិនត្រឹមតែតភ្ជាប់នឹងសុខភាពមហាជនប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបនៃការនាំចេញផងដែរ។ 

អស់រយៈពេល ១០ ឆ្នាំបន្តបន្ទាប់ លោកបានសហការជាមួយអ្នកវិទ្យាសាស្ត្រ បណ្តាសាកលវិទ្យាល័យល្បីៗ រួមជាមួយនឹងតំបន់និងបងប្អូនកសិករ ដើម្បីបង្កើតសមាគមអំពៅស្ករឡាមសើន (Lam Son) ។ បង្កើតទំនាក់ទំនងរវាង ឧស្សាហកម្ម - កសិកម្ម-បញ្ញា។
 

នេះគឺជាគំរូសហប្រតិបត្ដិការសេដ្ឋកិច្ចដំបូងបង្អស់នៅប្រទេស​វៀតណាម​ដែលតភ្ជាប់៖  រដ្ឋ កសិករនិងបញ្ញាជនដែលចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ពីគំរូនេះលោកបានដឹកនាំសហគ្រាសឱ្យអភិវឌ្ឍន៍​និងរីកចម្រើនយ៉ាងខ្លាំង។ បន្ទាប់ពីធ្វើបរិហីនភាព ក្នុង​រយៈពេល ១៦ ឆ្នាំ (២០០០ - ២០១៦) ក្រុមហ៊ុន  Lasuco បានក្លាយជាសហគ្រាសធំមួយ ក្នុងផលិតកម្មស្ករ ដោយការវាយទំលុះជាច្រើន៖ បើកទូលាយទំហំដាំដើមអំពៅ  បរិមាណផលអំពៅទទួលបាន ១៤ លានតោន បង់ពន្ធបញ្ចូលក្នុងថវិការជាតិចំនួនជាង ១០០០ ពាន់​លាន​ដុង ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុនចំនួន ២.៣៦៧ ពាន់​លាន​ដុង ​កើនឡើង ៣,២  ដង បើប្រៀបធៀបនឹងឆ្នាំ ២០០០ កើនឡើង ៦៤,៨ ដង បើប្រៀបធៀបនឹងឆ្នាំ ១៩៩០ ។

"មេបញ្ជានាវា" លោកឡេ វ៉ាន់តាម (Le Van Tam)ពិតជាបានបញ្ជូនថាមពលដល់កសិករនិងកម្មករ ដែលធ្វើការក្នុងក្រុមហ៊ុម Lasuco ឱ្យស្រឡាញ់ស្រុកកំណើតរបស់ពួកគេ និងបង្កើតចលនាផលិតយ៉ាងវិជ្ជមាន ។ ចាប់តាំងពីឆ្នាំ ១៩៩៩ លោកក្លាយជាសមាជិកនៃរដ្ឋសភា នីតិកាលទី ៩ និងទី១០។ នៅពេលដែលលោកនាយករដ្ឋមន្រ្តីបានអនុម័តការវិនិយោគលើគម្រោងកសាងរោងចក្រផលិតស្ករលេខ ២ ដែលមានដើមទុនវិនិយោគសរុបចំនួន ៤៥១.០៩៨ ពាន់លានដុង លោក ឡេ វ៉ាន់តាម (Le Van Tam) បានលើកសមត្ថភាពផលិតរបស់ក្រុមហ៊ុនឡើងដល់ ៦៥០០ TMN ខ្ពស់ជាង ២,៦ ដង មុនពេលវិនិយោគ។

ទន្ទឹមនឹងនេះក្រុមហ៊ុនភាគហ៊ុន ឡាមសើន (Lam Son) បានឈានមុខគេបង្អស់ក្នុងគំរូលក់ភាគហ៊ុនឯកសិទ្ធសម្រាប់កសិករដាំអំពៅ ដែលប្រៀបធៀបដូចជាការបង្កើនកម្លាំងជូនប្រជាជន និងសហគ្រាសឱ្យក្លាយជាអ្នកមាន នៅស្រុកកំណើត។ នាឆ្នាំ ២០០៨ ក្រុមហ៊ុន Lasuco បានលក់ភាគហ៊ុនជាផ្លូវការលើផ្សារមូលប័ត្រ។

ដោយភាពជោគជ័យដែលមកពីអ្នកបើកផ្លូវនិងអ្នកច្នៃប្រឌិត លោក ឡេ វ៉ាន់តាម (Le Van Tam)  បានប្រគល់កិត្តិនាមវីរបុរសពលម្មក្នុងសម័យកាលផ្លាស់ប្តូរថ្មីដោយរដ្ឋាភិបាល។ លោកបានដឹកនាំក្រុមហ៊ុនភាគហ៊ុនស្ករ ឡាម​សើន ​(Lam Son) ក្លាយជាគំរូភ្លឺស្វាងមួយ នៅប្រទេសវៀតណាម ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ ហើយរួមជាមួយបងប្អូនកសិករកសាងជីវភាពសុខដុមរមនា នៅឯស្រុកកំណើតរបស់ខ្លួន។

ឈានមុខគេក្នុងផ្នែកផ្សេងៗ ទៀត ក្នុងវិស័យកសិកម្មមិនទទួល ភាពជោគជ័យក្នុងការដាំអំពៅនិងផលិតស្ករទេប៉ុណ្ណោះទេ លោកប្រធាន ឡេ វ៉ាន់តាម (Le Van Tam) បើកទូលាយការវិនិយោគរបស់ក្រុមហ៊ុនLasuco ក្នុងវិស័យកសិកម្មដែលមានគុណភាពខ្ពស់ អភិវឌ្ឍន៍តម្លៃកសិផលបានដាំក្នុងស្រុកឡាមសើន (Lam Son) ប្រកបដោយ​​អតិបរមា។  បច្ចុប្បន្ននេះក្រុមហ៊ុន Lasuco បានសាងសង់តំបន់កសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ឡាមសើន​ (Lam Son)  ដែលមានដើមទុនវិនិយោគចំនួន ២០០ ពាន់លានដុង សំដៅស្រាវជ្រាវនិងអនុវត្តន៍ភាពជឿនលឿនក្នុងការផលិតកសិកម្ម៖ ដាំពូជអំពៅ ផ្សេងៗ ដាំដំណាំស្បៀងអាហារ ដាំផ្កា ដើមផ្លែឈើ រុក្ខជាតិ និងឈើលម្អ។

ក្រុមហ៊ុនឡាមសើន (Lam Son)  បានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលមជ្ឈមណ្ឌលកសិកម្មអនុវត្តន៍​បច្ចេកវិទ្យាខ្ពស់​ ឡាមសើន (Lam Son)  ទទួលជោគជ័យ និងលក់ពូជដើមឈើមួយចំនួន៖ផ្កាអ័រគីដេជាច្រើនប្រភេទ ឪឡឹកគីមហ័ងហៅ (Kim Hoang Hau )ផ្លែក្រូចគ្មានគ្រាប់ ជាដើម។ នេះជា មូលដ្ឋានផលិតកម្មទំនើបបំផុត នៅវៀតណាម តាំងពីការបង្កាត់ពូជរហូតដល់ការដាំ និងរក្សា។


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)បានថតរូបជាមួយ លោកឡេ វ៉ាន់តាម (Le Van Tam) នៅពេលមកទស្សនាមជ្ឈមណ្ឌលអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ឡាមសើន (Lam Son)។ រូបថត៖ទ្រឿងបាវិញ។


អគារទំនើបនៃក្រុមហ៊ុនភាគហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ឡាមសើន (Lam Son)។
រូបថត៖ទ្រឿងបាវិញ



លោកឡេ វ៉ាន់តាម (Le Van Tam) ប្រធានក្រុម ប្រឹក្សាភិបាលនៃក្រុមហ៊ុនអំពៅស្ករឡាមសើន (Lam Son) (Lasuco) និងអ្នកជំនាញបរទេសក្នុង
សិក្ខាសាលា "ឫស្សីនិងថាមពលពីពន្លឺព្រះអាទិត្យសម្រាប់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព" ។
រូបថត៖ ត្រឹនថាញ់យ៉ាង



លោកឡេ វ៉ាន់តាម (Le Van Tam) ឧទ្ទេសនាមផលិតផលមួយចំនួនរបស់ក្រុមហ៊ុនដល់ថ្នាក់ដឹកនាំក្នុងវិស័យកសិកម្ម។
រូបថត៖ទ្រឿងបាវិញ



មជ្ឈមណ្ឌលស្រាវជ្រាវពូជដំណាំដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន Lasuco ។
រូបថត៖ទ្រឿងបាវិញ


ទម្រង់រូបភាពដាំឪឡឹកត្រសក់ផ្អែមដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន Lasuco បានផ្លាស់ប្តូរតំបន់ជនបទ
ស្រុក ឡាមសើន (Lam Son) និងបានបង្កើត បង្កើតការងារដល់ពលករក្នុងស្រុកជាច្រើន។
រូបថត៖ទ្រឿងបាវិញ។

វិរៈបុរសពលកម្មលោកឡេ វ៉ាន់តាម (Le Van Tam) មានប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រអំពីកសិកម្មដែលមានតម្លៃរាប់រយ ហើយបានអនុវត្តប្រកបដោយប្រសិទ្ធភាព។  ទន្ទឹមនឹងនេះ ខេត្តថាញ់ហ័រ(Thanh Hoa) បានលើកតំកើងលោក ឡេ វ៉ាន់តាម (Le Van Tam) គឺជាអាជីវករពូកែនិងមានទេពកោសល្យ។ ក្រុមហ៊ុន Lasuco បានវិនិយោគជិត ១០.០០០ ដុងជួយកសិករនៅស្រុកចំនួន ១០ ស្ថិតក្នុងភូមិសាស្ត្រតំបន់ភ្នំ ថាញ់ហ័រ (Thanh Hoa) បើកទំលាយផ្ទៃដីដាំអំពៅជាង ១ ម៉ឺនហិចតា កសាងតំបន់ដាំអំពៅដ៏ធំ។

នៅឆ្នាំ ២០២០ ក្រុមហ៊ុន Lasuco នឹងអបអរសាទរ ៤០ ឆ្នាំនៃការអភិវឌ្ឍ  ហើយនេះក៏ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់វីរបុរសពលកម្ម ឡេវ៉ាន់តាម (Le Van Tam)។ លោកសង្ឃឹមថា នឹងរួមវិភាគទានបន្ថែមទៀត ដើម្បីក្រុមហ៊ុន Lasuco បញ្ជាក់ពាណិជ្ជសញ្ញាលើពិភពលោកហើយឱ្យក្លាយជាសាជីវកម្មក្រុមហ៊ុនកសិកម្មធំនិងរឹងមាំ នៅប្រទេសវៀតណាម ដែលនាំមកនូវផ្លែឈើផ្អែមដល់បងប្អូនកសិករ និងវិស័យកសិកម្ម ផងដែរ។


វីរៈបុរសពលកម្មលោកឡេ វ៉ាន់តាម (Le Van Tam)ទទួលបានពានរង្វាន់ថ្លៃថ្នូជាច្រើនដោយរដ្ឋប្រគល់ដូចជា៖ គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១, ទី ២ និងទី ៣ (ឆ្នាំ១៩៩៤, ២០០៣, ២០១១, ២០១៥); គ្រឿងឥស្សរិយយសតស៊ូថ្នាក់ទីបីដោយប្រធានរដ្ឋប្រគល់ដល់ (១៩៩១); លិខិតកោតសរសើររបស់នាយករដ្ឋមន្រ្តី (១៩៩៨, ២០០៥, ២០១៥) … 

អត្ថបទ៖ ប៊ិចវ៉ឹន - រូបថត៖ ត្រឹនថាញ់យ៉ាងនិងទ្រឿងបាវិញ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top