បណ្ឌិត វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ដូវ (Nguyen Van Dau) - អ្នកនាំយកស្នាមញញឹមជូនកុមារទាំងឡាយ
ក្នុងវិស័យវេជ្ជសាស្ត្រ កម្រមានអ្នកដឹងស្គាល់បណ្ឌិត វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ដូវ (Nguyen Van Dau) ជាអ្នកបានខិតខំប្រឹងប្រែងក្នុងអំឡុងពេល៣៥ឆ្នាំកន្លងមក ដែលបាននាំយកស្នាញញឹមជូនកុមារទាំងឡាយ ដែលមានអការៈឆែបមាត់ពីកំណើត។
ក្រោយបញ្ចប់ការសិក្សានៅសកលវិទ្យាល័យឱសថទីក្រុងហូជីមិញ បណ្ឌិត វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ដូវ (Nguyen Van Dau) ចាប់ផ្តើមធ្វើការក្នុងមន្ទីរពេទ្យកុមារជាតិ (Nhi Dong) ១ នៅឆ្នាំ១៩៨៨។ ក្រោយមួយឆ្នាំធ្វើការ លោកនិងសហការី នៅមន្ទីរពេទ្យចាប់ផ្តើមដំណើរការវះកាត់លើកដំបូងជូនកុមារដែលមានអការៈឆែបមាត់។
ជាង៣០ឆ្នាំកន្លង វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ដូវ (Nguyen Van Dau) តែងរក្សាទម្លាប់មានវត្តមាននៅមន្ទីរពេទ្យតាំងពីព្រលឹម។ លោកឱ្យដឹងថា ខ្លួនលោកមានទម្លាប់ក្រោកតាំងព្រឹក មានតែនៅមន្ទីរពេទ្យទើបលោកមានអារម្មណ៍ “ផ្នត់ជីវិត” ប្រចាំថ្ងៃរបស់លោក ទោះបីការងារសែនមមាញឹក និងតានតឹង ត្រូវធ្វើការវះកាត់ស្មុគស្មាញពេញមួយថ្ងៃ។ “រៀងរាល់ថ្ងៃខ្ញុំត្រូវវះកាត់ជូនអ្នកជំងឺកុមារ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល។ ពេលព្រឹក ថ្ងៃត្រង់ ពិសាទឹកដោះគោបានតែមួយកំប៉ុង ដោយសារគ្មានពេលគ្រប់គ្រាន់សម្រាប់ការហូបចុក” វេជ្ជបណ្ឌិតដូវ (Dau) សំណេះសំណាល។
ក្នុងបុព្វហេតុនាំយកស្នាមញញឹម ជូនកុមារក្នុងរយៈពេលវេលាកន្លង បណ្ឌិត វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ដូវ (Nguyen Van Dau) មិនអាចណាចាំអស់អ្នកជំងឺរបស់ខ្លួន ប៉ុន្តែចំពោះលោក កុមារនីមួយៗជាទេវតាមួយអង្គ ហើយកូនៗសក្តិសមនឹងទទួលបានក្តីស្រឡាញ់ ទទួលបានសម្រស់ស្រស់ស្អាត។
មិនត្រឹមតែវះកាត់ដោយផ្ទាល់ដៃ ជូនកុមារដែលមានអការៈឆែបមាត់រាប់ពាន់នាក់ប៉ុណ្ណោះទេ លោកនៅតភ្ជាប់សហការនឹងអង្គការសប្បុរសធម៌ ក្នុងស្រុកនិងបរទេសជាប្រចាំ ដើម្បីចូលរួមវិភាគទាន កសាងមូលនិធី ដើម្បីស្នាមញញឹមកុមារ Smile Train នឹងដើម្បីជំនួយដល់ការវះកាត់ដោយឥតគិតថ្លៃជូនកុមារទៀតផង។ លោករំពឹងថា ដេរមុខរបួស ស្វែងរកស្នាមញញឹមឡើងវិញ មិនត្រឹមតែព្យាបាលជំងឺ នៅទាំងផ្សះផ្សារចិត្តអារម្មណ៍ និងផ្លាស់ប្តូរជីវិតកុមារក្នុងអនាគតផង។
ខែសីហា ឆ្នាំ២០២២ អង្គការ Smile Train សហការនឹងមន្តីរពេទ្យកុមារជាតិ (Nhi Dong) ១ ពង្រាយមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលខាងថែទាំអការៈឆែបមាត់ដំបូងបង្អស់នៅទីក្រុងហូជីមិញ។ មជ្ឈមណ្ឌលនឹងជាទីកន្លែងស្រាវជ្រាវ បណ្តុះបណ្តាល ជូនវេជ្ជបណ្ឌិតនៅតំបន់ភូមិភាគខាងត្បូង និងមូលដ្ឋានផ្សេងៗជាច្រើន នៅទូទាំងប្រទេស ឲ្យក្លាយជាទម្រង់រូបភាពគំរូនៃតំបន់ទ្វីបអាស៊ី - ប៉ាស៊ីហ្វីក ខាងថែទាំអការៈឆែបមាត់។
ដោយការរួមដំណើរនៃអង្គការ សមូហភាពកងជួរបុគ្គលិកមន្ទីរពេទ្យកុមារជាតិ (Nhi Dong) ១ បណ្ឌិត វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ដូវ (Nguyen Van Dau) បានអនុវត្តការវះកាត់ជោគជ័យជាង១០.០០០ករណី ដោយឥតគិតថ្លៃសម្រាប់កុមារក្នុងអំឡុងពេលជាង១០ឆ្នាំកន្លង។
នៅថ្ងៃទី២៣ ខែកុម្ភៈកន្លង មន្ទីរពេទ្យកុមារជាតិ (Nhi Dong) ១ និង បណ្ឌិត វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ដូវ (Nguyen Van Dau) មានកិត្តិយសបានទទួលពានរង្វាន់ “សមិទ្ធផលផ្នែកវេជ្ជសាស្រ្តវៀតណាម” ដោយសារបានសំណងសម្តី និងស្នាមញញឹមជូនកុមារ ដែលមានអការៈឆែបមាត់ចំនួន១០.០០០នាក់។
ស្នាមញញឹមសុភាព រួមជាមួយសម្តីស្រទន់របស់បណ្ឌិត វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ដូវ (Nguyen Van Dau) បន្សល់ទុកអនុស្សាវរីយ៍ សម្រាប់អ្នកដែលបានជំនួបនឹងលោក។ ឥឡូវនេះ ទោះបីបានចូលនិវត្តន៍ ប៉ុន្តែបណ្ឌិត វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ដូវ (Nguyen Van Dau) នៅតែបន្តធ្វើជាទីប្រឹក្សាឯកទេស ខាងផ្នែកធ្មេញ ថ្គាម និងមុខ នៅមន្ទីរពេទ្យកុមារជាតិ (Nhi Dong) ១៕
អត្ថបទ៖ ថុងហាយ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម និងឯកសារ
ប្រែសម្រួល៖ រីកើង