សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) អ្នកឯកទេសកសិកម្មឈានមុខវៀតណាម

សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) អ្នកឯកទេសកសិកម្មឈានមុខវៀតណាម

មិនត្រឹម​រួមចំណែក​​នាំ​វៀតណាម​ពី​ប្រទេស​មួយ​នាំចូល​អង្ករ​ ក្លាយ​ជា​ប្រទេសមួយ​នាំ​ចេញ​​អង្ករ​ល្បី​លើ​ពិភពលោក​ សាស្ត្រាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) នៅទាំងបាន​នាំយក​​ការ​ស្រាវ​ជ្រាវអំពី​ស្រូវ​អង្ករ​របស់ខ្លួន​ទៅ​កាន់ប្រទេស​ជប៉ុន​ ទ្វីប​អាហ្វ្រីក​ និងប្រទេសផ្សេងៗជា​ច្រើន​លើ​ពិភពលោក​។ នោះ​​ជា​មូលហេតុ​ លោក​​បាន​មិត្តភក្តិ​អន្តរជាតិ​​ស្រឡាញ់​​រាប់អាន​ ហើយផ្ដល់នាមជា​ Dr.Rice(បណ្ឌិត​ស្រូវ​អង្ករ)។​

នៅ​ឆ្នាំ​២០២២ អគ្គកុងស៊ុល​ជប៉ុន​ ប្រចាំនៅ​ទីក្រុ​ងហូជីមិញ​ សហការ​នឹង​សកលវិទ្យាល័យ ណាម​កឹនធើ​ (Nam Can Tho) រៀប​ចំ​​ពិធី​ប្រគល់ជូន គ្រឿង​ឥស្សារិយ​យស​​អរុណ​រះ​ រស្មី​ពណ៌មាស​ និង​បន្ទះ​ខ្សែបូ ក (ribbon) ​របស់រដ្ឋាភិបាល​​ជប៉ុន​ដល់​វីរភាព​ពលកម្ម​ គ្រូប​ង្រៀន​​​ប្រជាជន សាស្ត្រាតាចារ្យ​ បណ្ឌិត វ៉ តុង​ស្វឹន​ (Vo Tong Xuan) - សាកលវិទ្យាធិការកិត្តិយស​​នៃ​សកលវិទ្យាល័យណាម​កឹនធើ ​(Nam Can Tho)

សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) ជា​អ្នក​រួម​ចំណែក​នាំ​​វៀតណាម​ក្លាយ​ជា​ប្រទេសនាំចេញអង្ករ​ល្បីលើ​​ពិភពលោក​​។ រូបថត៖ ខាញឡុង​

លោក​ Watanabe Nobuhiro អគ្គកុងស៊ុល​​ជប៉ុន​ប្រចាំនៅ​ទីក្រុង​ហូជីមិញ​ រៀប​រាប់ថា សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) បាន​​រួម​ចំណែក​នាំវៀតណាម​ ពី​ប្រទេសនាំ​ចូលអង្ករ​​ ក្លាយ​ជា​ប្រទេសមួយ​នាំ​ចេញអង្ករ​​ល្បី​លើ​ពិភពលោក​។ សមិទ្ធផល​​ស្រាវ​ជ្រាវ​ស្រូវ​អង្ករ ​របស់​សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) មិនត្រឹម​តែ​បាន​កំណត់​សម្គាល់​​នៅ​វៀតណាមប៉ុណ្ណោះទេ​ នៅ​ទាំង​បានទទួលស្គាល់​នៅ​ប្រទេស​ជប៉ុន​ និងប្រទេស​​ផ្សេងៗជាច្រើន​​ក្នុង​តំបន់ទៀតផង​។ ក៏​តាម​​លោក​ Watanabe Nobuhiro សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) សិក្សា​នៅប្រទេសជប៉ុន​ ចាប់ពី​ឆ្នាំ​៧០​​នៃសតវត្សរ៍​ទី​២០ ប៉ុន្តែ​មកដល់​​បច្ចុប្បន្ន ​​​ទំនាក់ទំនង​ដោះដូរវិធីសាស្រ្តសិក្សា ​​​របស់​លោកជាមួយ​​សកល​វិទ្យាល័យ​​ Kyushu ​ប្រទេសជប៉ុន​ នៅបានប្តជា​និច្ច​​។ អ្នក​​ស្រាវ​ជ្រាវ​ជាច្រើន​នៃប្រទេស​​​ជប៉ុន​ ក៏ទទួល​​បាន​ការ​ណែនាំ​​ពី​​សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan)។ ហេតុ​នេះ លោក​​បាន​មិត្តភក្តិ​អន្តរជាតិ​ស្រឡាញ់​រាប់​អាន​ និងផ្ដល់នាមជា​ Dr. Rice

នៅ​ឆ្នាំ​២០០៦ លោក​ Sahr Johnny ខណៈនោះ​កំពុងកាន់​តំណែង​​ជា​ឯកអគ្គរដ្ឋទូត​​នៃ Sierra Leone ប្រចាំ​រដ្ឋធានីប៉េកាំង​ (ចិន) តាម​រយៈការ​ឧទ្ទេសនាម​​ពី​​ក្រុមហ៊ុនមួយ​ លោក​បាន​ធ្វើ​ដំណើរ​មក​កាន់ប្រទេសវៀតណាម​ជួបជាមួយ​​សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) ដើម្បី​ពិភាក្សា​កិច្ចការជួយ​ប្រទេស​នេះផលិតកម្ម​​ស្បៀង​អាហារ​។ សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) បាន​​ទទួលសំណើ​ភ្លាម​ ពីព្រោះ​​​លោក​គិត​ថា​ "ខ្ញុំគិត​​ថា​វៀតណាម​ ផ្តើមពី​គ្មាន​ហូប​ លូតលាស់ក្លាយ​ជា​​ប្រទេស​នាំចេញ​អង្ករ​ លំដាប់​លេខ​២​លើ​​ពិភពលោក​ យើង​​អាច​យក​បទពិសោធន៍នេះ ​ជួយ​ដល់​ Sierra Leone បាន​


សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) ចូល​រួម​សកម្មភាព​ការទូត​ សហប្រតិបត្តិការ​អន្តរជាតិ​។ រូបថត៖ ខាញ​ឡុង

មួយ​សប្តាហ៍​នៅ​ Sierra Leone សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់ទីកន្លែងជំនួប​ពិភាក្សា​ជាមួយប្រធានកុលសម្ពន្ធ​ និងកសិករ ​ដើម្បី​ស្វែងយល់​អំពី​ទំនៀម​ទម្លាប់​​រកស៊ី​របស់​ពួកគេ​ ទន្ទឹមនោះ លោកបាន​ពិភាក្សា​​នឹង​បុគ្គលិក​ស្រាវជ្រាវ​ស្រូវ​នៅ​​ Rokupr ដើម្បី​​ស្វែងយល់​ពី​ទុក្ខលំបាកក្នុងការ​ស្រាវជ្រាវ​ និង​ការផ្ទេរបច្ចេកទេស​។ ក្នុងរយៈពាលជាង​១ឆ្នាំ បន្ទាប់ពី​ដំណើរ​អង្កេត​ពិនិត្យ​ ក្រុម​ការងារ​សុវត្ថិភាព​​ស្បៀង​អាហារ​ Sierra Leone ដឹក​នាំដោយសាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan)​ បាន​បង្កើត​ឡើង​​។​

ក្នុង​ដំណើរទៅ​កាន់​ប្រទេស​ខាងលិច​​ទ្វីបអាហ្វ្រីកលើក​ទី​២ ​ ជាប្រទេសមួយក្នុង​បណ្តា​​ប្រទេស​​​ដែល​បានចាត់​​ចូលក្នុង​​ចំណោម​ប្រទេស​​ក្រីក្រ​បំផុត ​លើ​ពិភពលោក​ សម្ពាយ​របស់​​សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) និងក្រុមការងារ​ នាំយកទៅតាម​លើក​នេះ​ គឺ​​ស្រូវ​ពូជ​ទន្និផល​ខ្ពស់​ចំនួន​៥០ប្រភេទ​​​ និង ស្រូវពូជ​​គុណភាព​ខ្ពស់​ចំនួន​១០ប្រភេទ​ ពី​​វាល​ទំនាប​ទន្លេគឺវ​ឡុង​។ ពីព្រោះ​ ដំណើរអង្កេត​ពិនិត្យ​លើក​មុន​​នោះ សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) យល់ឃើញ​ថា​ Sierra Leone ដីទូលាយ​ មនុស្ស​តិច​ លក្ខណៈ​អាកាសធាតុ​ស្រដៀង​​នឹ​ង​វាលទំនាបទន្លេគឺវ​ឡុង​ ក៏ប៉ុន្តែ​​ប្រជា​ជន​ភាគច្រើន​ នៅតែ​ធ្វើ​​ស្រូវ​បែប​​វិបុលវប្បកម្ម​ មួយ​ឆ្នាំ​​មួយ​រដូវ​ មិនទាន់​​ក្តាប់​​បាន​បច្ចេកទេស​​​ធ្វើ​ស្រូវ​ជឿន​​លឿននៅឡើយ។ ប្រភព​ទឹក​ស្រោចស្របនៅ​​ទីនេះ​ ពឹង​លើ​ទឹក​ភ្លៀង​ទាំងស្រុង​ មិនទាន់មាន​ប្រព័ន្ធ​ធារាសាស្រ្ត​ណាមួយ​បាន​កសាង​ ហេតុ​នេះ​​ទិន្នផល​​បានតែ​២ ទៅ​៣តោនក្នុងមួយ​ហិកតា​​។


ពូជស្រូវ​​ដែល​លោកបាននាំយកទៅ​ បន្ទាប់មកត្រូវបាន​​ដាំ​សាកល្បង​នៅ​​តំបន់​ Mange Bureh និងកសិដ្ឋាន​ស្រាវជ្រាវ​ Rokupr ទន្ទឹមនឹង​​នោះ​ គឺការ​​​រចនាប្រព័ន្ធ​ស្រោច​​ស្រប់​នៅ​​តំបន់​​សាកល្បង​។ អ្នកឯកទេស​វៀតណាម​ ថ្ងៃនោះ បង្កើត​​បាន​ស្នាដៃជោគ​ជ័យ​ធំ២​។ ទី១ ផលិត​​ស្រូវ​បាន​២រដូវ​ រយៈ​ពេល​ស្រូវ​​លូតលាស់​ ​ក្នុងរយៈពាលពី​៩៥ ទៅ​ដល់​​១០០ថ្ងៃ​ប៉ុណ្ណោះ​ ទិន្នផល​​សម្រេច​បាន​​ប្រហែល​៤,៧​តោន​ក្នុង​ហិកតា​។ មិនត្រឹមតែ​ប៉ុណ្ណោះទេ អ្នក​ឯកទេស​​នៅ​រក្សាទុក​បាន​ចំនួន​ស្រូ​វពូជ​គ្រប់គ្រាន់សម្រាប់​ផលិតក្នុងផ្ទៃដីធំ​​។ បន្ទាប់ពី​​ជំហាន​សាក​ល្បងដំបូង​ប្រកប​ដោយ​ជោគ​ជ័យនៅ​ Sierra Leone សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) និងក្រុមការងារ​មានវត្តមាន​នៅ​ Nigeria, Sudan, Mozambique, Rwanda, Burundi, Liberia ដើម្បី​អង្កេតពិនិត្យបន្ត​។​

រឿង​រ៉ាវ​បង្កើត​ស្នាដៃ​​នៅ​ Sierra Leone បានរំឭកឡើងក្នុង​សិក្ខាសាលា​អន្តរជាតិ​អនឡាយ​ ស្ដីអំពី​​សន្តិសុខ​ស្បៀង​អាហារ​ និងជាតិ​បំប៉ន រៀប​ចំ​​នៅ​ចុង​ខែ​ឧសភា ​ឆ្នាំ​២០២២។ ខណៈនោះ សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan)​នៅតែកង្វល់ពីបំណង​ជួយ​ប្រជាជន​ទ្វីប​អាហ្វ្រីក​ កាត់​បន្ថយ​ក្ដីបារម្ភ​អំពី​​សន្តិសុខ​ស្បៀង​អាហារ​។ លោក​​រៀប​រាប់​ថា៖ នៅ​​ទ្វីប​អាហ្វ្រីក​ ល្បៀង​អាហារនៅផ្ទាល់ក្នុងផ្ទៃ​​ សម្បូរ​​ធនធាន​មនុស្ស​ ជាពិសេស​យុវវ័យ​ចង់​បាន​ការ​ងារធ្វើណាស់​​។ គ្រាន់តែ​បំពាក់ជូន​ពួកគាត់​​បំណិន​ ឧបករណ៍ បច្ចេកវិទ្យា​ ដើម្បីផលិតកម្ម​ ជឿ​ជាក់ថាទ្វីប​អាហ្វ្រីក​​នឹងយក​​ជ័យជំនះ​លើ​​ ខ្មាំង​អត់ឃ្លាន ​មិន​ខានឡើយ ធានា​សន្តិសុខ​ស្បៀង​អាហារ​ និង​អភិវឌ្ឍចីរភាព​។ល។​

 សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) ពិភាក្សា​ជាមួយ​នឹង​ដៃគូ​ចូល​រួម​គម្រោង​ “ប្រព័ន្ធ​តម្លៃ​អង្ករ​ចីរភាព​សម្រាប់​គ្រួសារ​កសិករ ​នៅ​វាលទំនាបទន្លេគឺវ​ឡុង​”។ រូបថត៖ ខាញឡុ​ង​

កើត​ក្នុង​គ្រួសារ​ក្រីក្រមួយ នៅ​ស្រុក​បាចុក​ (Ba Chuc) ភូមិភាគមួយ​​ដាច់​ស្រយាល​​ក្នុង​ដង​​ភ្នំ​ថឹត​សឺន​ (That Son) ​ដូចនេះ​​វ័យកុមារ​របស់​សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) ផ្សារភ្ជាប់នឹង​ភាព​​ក្រខ្សត់​ កង្វះខាត។ ពេល​នៅ​​ជា​សិស្សអនុវិទ្យាល័យ​ សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) ត្រូវ​ប្រកប​មុខរបរ​ការងារ​គ្រប់ជំពូក​នៅទីក្រុង​​សាយហ្គន​ ដើម្បី​រក​​ប្រាក់គ្រប់គ្រាន់សម្រាប់​​​​ចិញ្ចឹម​ជីវិត ពេលរស់នៅទីក្រុង​។ មាន​​ពេលខ្លះ​​ សិស្សអនុវិទ្យាល័យ​រូប​នេះ​​ ​ធ្វើការ​​​ដាច់បាយ​ ធ្លាក់ខ្លួន​​​ឈឺត្រូវសង្គ្រោះ​បន្ទាន់​ ក៏​ប៉ុន្តែលោក​​មិនជិន​ណាយ​ ចំពោះ​​ដំណើរ​ស្វែងរក​​ចំណេះវិជ្ជា​។ ដល់ថ្នាក់មុន​​ថ្ងៃ​ចេញ​ទៅ​សិក្សា​នៅ​បរទេស​ បន្ទាប់ពីទទួលបាន​​អាហារូបករណ៍​ ឪពុករបស់លោក​​​ត្រូវ​ទៅ​ គោះទ្វារ​ ផ្ទះ​​សាច់ញាតិ​ជាច្រើន​ ទើប​មាន​ប្រាក់គ្រប់គ្រាន់​​សម្រាប់ទិញ​សំបុត្រ​​យន្តហោះ​ ស្បែក​ជើង​ និង អាវ veston បានមួយឈុត​។​

សាស្រ្តាចារ្យ​ បណ្ឌិត​ វ៉ តុង​ស្វឹន​ (Vo Tong Xuan) ទទួល​បាន​ការ​ស្រឡាញ់រាប់អាន​ពី​ប្រជាកសិករ​វៀតណាម​ និងមិត្តភក្តិ​អន្តរជាតិ​។ រូបថត៖ ឯកសារ​

បច្ចុប្បន្ននេះ​ ទោះបី​លោក​​មានអាយុ​៨២ឆ្នាំក៏ដោយ​  ប៉ុន្តែ​ ឪពុក​បង្កើត​ដើម​ស្រូវ​ នៅវាល​ទំនាបទន្លេគឺវឡុង​ នៅតែ​មានទឹក​មុខស្រស់ស្រាយ​​​នៃ តាចាស់ណាមបូម្នាក់​ ជាមួយកាល​​វិភាគ​ធ្វើ​ការមមាញឹក​​គ្មានចន្លោះថ្ងៃណា​ ជាមួយការ​ងារ​​គ្រប់គ្រង​ ការស្រា​វជ្រាវ​ ការពីគ្រោះ​​អំពីកសិកម្ម​ ដំណាំ​។ល។ លោក​​​នៅតែមាន​បំណង​ប្រាថ្នា​ជាច្រើន​ ចំពោះ​​គម្រោង​កសិកម្ម​ នៅ​​បណ្តាមូលដ្ឋាន​ ដោយ​​គោលបំណង​ជួយ​ប្រជាកសិករ​​រួច​ផុតពី​​ភាព​​ក្រីក្រ​ ដោយបំណង​ ទោះបី​ស្ថិតក្នុង​តំណែង​ណាក៏ដោយ​ ខ្ញុំ​នៅតែ​ចំណាយ​អស់ពីកម្លាំង​កាយ​​ចិត្ត​ ថែ​ទាំ​​បុព្វហេតុបណ្តុះមនុស្ស​  បង្កើត​ធនធាន​មនុស្ស​សម្រាប់​តំបន់ព្រែក​​ទន្លេ​​រហូត​ដល់​​ថ្ងៃ​ផុត​ដង្ហើម"៕​

អត្ថបទ​៖ ថាវ​វី រូបថត៖ វូខាញ​ឡុង និង ឯកសារ​

ប្រែសម្រួល៖ រីកើង​


Top