វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) និងដំណើរការគូរគំនូរអ្នកម្តាយវីរភាព

វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) និងដំណើរការគូរគំនូរអ្នកម្តាយវីរភាព

វិចិត្រការិនី ដាំង​ អាយ​វៀត (Dang Ai Viet) ចាប់ផ្តើម​​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ​ ឆ្នាំ២០១០ ​ដោយ​ទោចក្រ​យានយន្ត​ខ្នាត​តូច​ (Charly) ជាមួយ​សម្ពាយ​លើ​ស្មា​​​គឺប្រអប់​ពណ៌​ និង​ ជក់។​

១០ឆ្នាំ​មុន​ វិចិត្រការិនី​​ ដាំង​ អាយ​វៀត (Dang Ai Viet) បាន​គូរ​រូប​​អ្នក​វៀតណាម​វីរភាព​​ប្រមាណជាង​២.៤០០ផ្ទាំង នៅគ្រប់ទីឋាន​នៃមាតុភូមិ ​ ដោយ​គោល​បំណង​បន្សល់ទុក​រូបភាព​អ្នកម្តាយ​ទាំងឡាយ​ សម្រាប់​ជំនាន់ក្រោយ​។​ ជាពិសេស​ វិចិត្រការិនី​បាន​ប្រើប្រាស់​ទោចក្រយានយន្ត​ខ្នាតតូច​ ម៉ាក់ Charly ក្នុង​អំឡុងពេល​ធ្វើ​ដំណើរ​​បណ្តោ​យ​តាម​ភូមិ​សាស្រ្ត​មាតុភូមិ​​ ហើយ​បាន​ក្លាយ​ជា​រូប​ស្អាត​មួយ​ ប្រកប​ដោយ​មនោសញ្ចេតនា​​ និង ទឹក​ចិត្ត​ដឹង​សគុណ​មាតុភូមិ​។​

រូបវិចិត្រការិនី​​ ដាំង​ អាយ​វៀត (Dang Ai Viet)  អាយុ​៧២​ឆ្នាំ បាន​គូរ​រូប​អ្នកម្តាយ​វៀតណាម​វីរភាព​នៅលើទូទាំង​ប្រទេស​​ជាង​២.៤០០​ផ្ទាំង​

មើល​​តួលេខ​គីឡូម៉ែត្រ​ដែលអ្នក​​ស្រី​បាន​ធ្វើ​ដំណើរ​ អាច​ប៉ាន​ស្មាន​ក្នុង​អំឡុង​ពេល​១០ឆ្នាំ វិចិត្រការិនី​​ ដាំង​ អាយ​វៀត (Dang Ai Viet)  បាន​ធ្វើ​ដំណើរ​ទៅ​មក​តាម​បណ្តោយ​ភូមិសាស្រ្ត​​រាង​អក្សរ​ S នេះរាប់​សិប​លើក​។ នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១០ អ្នក​ស្រី​ចាប់ផ្តើម​ធ្វើ​ដំណើរ​នៅ​វ័យ​៦២ឆ្នាំ ដោយ​ទោចក្រ​យានយន្ត​ខ្នាត​តូច​​ម៉ាក់ Charly ជាមួយ​សម្ពាយ​លើស្មាគឺ​​​​ប្រអប់​ពណ៌​និង​ជក់​។​

នៅ​ឆ្នាំ​២០១០ - ២០១១ និង ២០១៣ វិចិត្រការិនី​​ ដាំង​ អាយ​វៀត (Dang Ai Viet)  បន្តបន្ទាប់​បាន​មជ្ឈមណ្ឌល​សៀវ​ភៅ​ឯតទគ្គកម្ម​វៀតណាម​ និង សៀវ​ភៅ​ឯតទគ្គកម្ម​អាស៊ី​ ទទួលស្គាល់​ជា​នារី​ដំបូង​បង្អស់​ប្រើទោចក្រយានយន្ត​ម៉ាក់ Charly​ ធ្វើ​ដំណើរ​ឆ្លងកាត់​៦៣ខេត្តក្រុង​ ដើម្បី​គូរ​រូប​អ្នកម្តាយ​វៀតណាម​វីរភាព​ និង​ជា​អ្នក​គូរ​រូប​អ្នកម្តាយ​វៀតណាម​វីរភាព​ច្រើន​បំផុត​។ វិចិត្រការិនី ដាំង​ អាយ​វៀត (Dang Ai Viet) ក៏ជា​វិចិត្រការិនី​ដំបូង​ទទួល​បាន​កិត្តិនាម​ វីរជន​ពលកម្ម​សម័យ​ផ្លាស់ប្តូរ​ថ្មី​ (ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២១)។ កិត្តិនាម​ខាងលើ​ជា​ពានរង្វាន់ ហើយ​ក៏ដូចជា​ការ​កំណត់​សម្គាល់​របស់​​សហគមន៍ ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់អ្នក​ស្រី​។​ ក៏ប៉ុន្តែ​ ពេល​ធ្វើ​ដំណើរ​ គោល​បំណង​ធំបំផុត​ក្នុងបេះដូង​របស់គាត់​ គឺបង្កប់នៅ​ក្រោម​​​ខ្លឹមសា​នៃឃ្លា​កំណាព្យ​មួយ​ ដែល​អ្នកស្រី​តែងតែអានជានិច្ច​នោះគឺ​ យើងទៅ​​ មិនដើម្បីកិត្តិ​នាម​ ពុំជា​អ្នកបួស​ ពុំ​ជា​អ្នក​នាំ​ធម៌ យើងស្វែង​រក​រូប​​អ្នកម្តាយ​វៀតណាម​ ទុក​ពាន់ឆ្នាំសម្រាប់​មនុស្សជាតិ​។​

បកស្រាយ​ឱ្យ​កម្លាំង​ និងថាមពល​អស្ចារ្យ​ បាន​ជួយ​ឱ្យវិចិត្រការិនី​​ ដាំង​ អាយ​វៀត (Dang Ai Viet)  ឆ្លងកាត់​ផុត​​អំណត់ព្រំដែន​​នៃសុខភាព​ និង អាយុ​ប្រហែល​ជា​បាន​មក​ដោយ​តម្លៃ​បុណ្យ​កុសល។


វិចិត្រការិនី​​ ដាំង​ អាយ​វៀត (Dang Ai Viet)  រៀប​រាប់ថា​ មាន​អ្នកម្តាយ​សួរ​អ្នក​ស្រី​ថា៖ នរណា​បង្គាប់​អ្នកស្រី​មកគូរ​ដូចនេះ​វិចិត្រការិនី ដាំង​ អាយ​វៀត (Dang Ai Viet) បាន​ឆ្លើយ​ថា​៖ បេះដូង​បង្គាប់​។ កូន​នឹ​ងគូរ​រូប​អ្នកម្តាយ​វៀតណាម​វីរភាព​ ពេល​បេះ​ដូង​នៅលោត​ក្នុង​ទ្រូង​។ តាមរយៈ​នោះ​ការងារ​គូរ​អ្នកម្តាយ​វៀតណាម​វីរភាព​ ជា​របៀប​មួយ​សម្រាប់វិចិត្រការិនី ដាំង​ អាយ​វៀត (Dang Ai Viet) យក​បេះដូង​ តបគុណ​ជីវិត​។ មាតុភូមិ​នេះ ភូមិសាស្រ្ត​អូស​បន្លាយ​​ពី​ខាងត្បូង​រហូតដល់​ខាងជើង​ ជា​ទីកន្លែង​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាត់បង់ជីវិត​ - កូន​របស់​អ្នកម្តាយ​។ ខ្ញុំមាន​​មោទនភាព ពេល​បន្សល់​បាន​រូប​អ្នកម្តាយសម្រាប់​ជំនាន់ក្រោយ​ វិចិត្រការិនី​​ ដាំង​ អាយ​វៀត (Dang Ai Viet) រៀបរាប់។​

ក្នុងដំណើរ​មក​ជាមួយ​អ្នកម្តាយ​ បាន​វិចិត្រការិនី​​ ដាំង​ អាយ​វៀត (Dang Ai Viet) ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​មកជាមួយ​មនោសញ្ចេតនា​នៃ​ជីវភាពរស់នៅ​។ នោះជា​មូលហេតុ​ ពេលដែល​​មនុស្ស​ជាច្រើន​សាកសួរ​អ្នកស្រី​ កម្លាំង​ចលករណា​ដែល​អាច​ជំរុញ​អ្នក​ស្រី​ធ្វើ​​ដំណើរ​​បាន​នៅ​វ័យចំណាស់យ៉ាង​នេះ​​ អ្នកស្រីឆ្លើយ​យ៉ាង​ខ្លីថា នោះ​គឺ​មនោសញ្ចេតនា​។ ពេល​ស្រឡាញ់​អ្វី​មួយ​ មនុស្ស​យើង​អាច​ឆ្លងកាត់​ឧបសគ្គ​ទាំងអស់​ ដើម្បី​អាច​ធ្វើ​ដំណើរ​ទៅ​ដល់ទីកន្លែង​ដែល​គួរ​ទៅ​ ដែលត្រូវ​ការ​ទៅ​។ ទ្រឹស្តី​នេះ បាន​ធ្វើ​ឱ្យ​មាគ៌ា​​របស់​អ្នកស្រី ​តែង​បាន​បើកទូលាយ​ និងពោរពេញ​ទៅ​ដោយ​អារម្មណ៍​រំភើប​ ជួន​កាល​ជួប​ឧបសគ្គបន្តិចបន្តួច​ខ្លះ​ដែរ​។​

វិចិត្រការិនី​​ ដាំង​ អាយ​វៀត (Dang Ai Viet) នឹកឃើញ មាន​លើកមួយ​ឆ្លងកាត់​ចង្កេះ​​ភ្នំ​ ឆ្លងភ្នំ​ទៅ​ដល់​ចុង​ខេត្ត​ឡាវ​កាយ​ (Lao Cai) អ្នកស្រី​ទើប​ដឹង​ដំណឹង​អ្នកម្តាយ​នៅទីនេះ​បាន​លាចាកលោកទៅហើយ​។ គ្រាមួយ​ទៀត​ពេល​ទៅ​ជួប​អ្នកម្តាយ​ ង្វៀន ធី​ងី​ (Nguyen Thi Nghi) នៅ​ឃុំ​ដាយ​មិញ (Dai Minh) ស្រុក​អៀន​ប៊ិញ (Yen Binh) ខេត្ត​អៀន​បាយ​ (Yen Bai) អ្នកម្តាយ​កំពុង​មាន​ជំងឺធ្ងន់​។ អ្នកស្រី​មិនមាន​បំណង​ចង់គូរ​ឡើយ​ ប៉ុន្តែ​កូន​ៗ​អង្វរពេក​​អ្នកស្រី​បាន​គូរ​ទាំង​​ទឹក​ភ្នែក​។​

ក្នុង​ដំណើរ​កំណត់​ត្រា​គំនូស​ពេលវេលា​ វិចិត្រការិនី​​ ដាំង​ អាយ​វៀត (Dang Ai Viet) រៀប​រាប់ថា អ្វី​ដែល​អ្នកស្រី​គូរ ​មិនមែនជា​ទឹក​មុខ​របស់អ្នកម្តាយ​ តែ​គូរ​ដោយ​មនោសញ្ចេតនា​ ​ទឹក​ចិត្ត​ និង​ក្តី​រំពឹង​របស់​អ្នកម្តាយ​។ ហេតុនេះ​ អ្នកស្រី​​តែងមានភាព​ស្និទ្ធស្នាល ពេល​ជួប​ជាមួយ​អ្នកម្តាយ​ ដើម្បី​អ្នកម្តាយ​ចាត់ទុក​អ្នកស្រី​ដូចជា​កូន​បង្កើត​ អ្នក​ស្រី​អាច​ស្តាប់បានសំឡេង​​ចិត្ត​របស់​អ្នកម្តាយ​ទាំងឡាយ​បាន​។​


ចំពោះ​វិចិត្រការិនី​​ ពេលវេលា​ក៏ជា​កក្តា​មួយ​ដែល​ធ្វើ​ឱ្យ​​​ដំណើរ​របស់​អ្នកស្រី​ តែង​​រលះរលាំង​ស្វាហាប់​ ពីព្រោះ​អ្នកស្រីបារម្ភថា ខ្ញុំ​ឈប់​សម្រាក ​អ្នកម្តាយ​លា​ចាកលោក​ទៅ​ ពេលនោះ​ចង់​រក​រូប​​អ្នកម្តាយ​ក៏ពុំ​មាន​ទៀត​ឡើយ​។​

ផ្តើម​​ផែនការ​គូរ​អ្នកម្តាយ​វៀតណាម​វីរភាព​ ចាប់ពី​ឆ្នាំ​១៩៩៥ ក៏ប៉ុន្តែ​រហូត​​ដល់​១៦​ក្រោយ​មក​ អ្នកស្រីទើប​អាចប្រព្រឹត្តិបាន​។ បច្ចុប្បន្ន​ ​ដំណើរ​របស់​អ្នក​ស្រី​ គឺគូរ​រូប​តាម​បញ្ជី​អ្នកម្តាយ​ ដែល​បាន​ផ្តល់កិត្តិនាម​ជា​អ្នកម្តាយ​វៀតណាម​វីរភាព​ តាម​អនុក្រិត​លេខ​56/2013/NĐ-CP បា​ន​ចុះប្រកាស​ជាផ្លូវ​ការ​។​

ចំពោះ​អ្នកស្រី​ ការងារ​បាន​ និងកំពុង​តែធ្វើ ​ជា​សិល្បៈ​នយោបាយ​ ជា​ភារកិច្ច​របស់​ប្រជាជន​ចំពោះ​មាតុភូមិ​។ ពេល​គូរ​រូប​អ្នកម្តាយ​ អារម្មណ៍​ពុំមែន​ជា​ក្តី​រំភើប​ចំពោះ​សិល្បៈ​សុទ្ធសាធ​ទេ​ នោះ​គឺ​​អារម្មណ៍​នៃ​ភារកិច្ច​។ ហេតុនេះ ​ដំណើរ​របស់​​វិចិត្រការិនី​ ដាំង​ អាយ​វៀត (Dang Ai Viet) ជា​ការ​ផ្សព្វផ្សាយ​ភាព​ត្រឹមត្រូវ​ បំផុស​អារម្មណ៍​ខ្លាំង​ក្លា​ទៅ​ដល់​មនុស្សគ្រប់រូប​ ពិសេស​គឺស្រទាប់យុវវ័យ​ ដែលមាន​បំណង​ប្រាថ្នា និង​ឧត្តមគតិ​ជីវិត​៕​

រូបអ្នកម្តាយ​វៀតណាម​វីរភាព​មួយ​ចំនួន​ របស់វិចិត្រការិនី ដាំង​ អាយ​វៀត (Dang Ai Viet)






អត្ថបទ៖ ថាវវី រូបថត៖ ថុង​ហាយនិង​ឯកសារ​មជ្ឈមណ្ឌល​អនុវត្ត​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រទីក្រុង​ហូជីមិញ​

ប្រែសម្រួល៖ រីកើង​


Top