១០ ឆ្នាំមុន វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) បានគូររូបអ្នកវៀតណាមវីរភាពប្រមាណជាង២.៤០០ផ្ទាំង នៅគ្រប់ទីឋាននៃមាតុភូមិ ...
វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) ចាប់ផ្តើមនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១០ ដោយទោចក្រយានយន្តខ្នាតតូច (Charly) ជាមួយសម្ពាយលើស្មាគឺប្រអប់ពណ៌ និង ជក់។
១០ឆ្នាំមុន វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) បានគូររូបអ្នកវៀតណាមវីរភាពប្រមាណជាង២.៤០០ផ្ទាំង នៅគ្រប់ទីឋាននៃមាតុភូមិ ដោយគោលបំណងបន្សល់ទុករូបភាពអ្នកម្តាយទាំងឡាយ សម្រាប់ជំនាន់ក្រោយ។ ជាពិសេស វិចិត្រការិនីបានប្រើប្រាស់ទោចក្រយានយន្តខ្នាតតូច ម៉ាក់ Charly ក្នុងអំឡុងពេលធ្វើដំណើរបណ្តោយតាមភូមិសាស្រ្តមាតុភូមិ ហើយបានក្លាយជារូបស្អាតមួយ ប្រកបដោយមនោសញ្ចេតនា និង ទឹកចិត្តដឹងសគុណមាតុភូមិ។
រូបវិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) អាយុ៧២ឆ្នាំ បានគូររូបអ្នកម្តាយវៀតណាមវីរភាពនៅលើទូទាំងប្រទេសជាង២.៤០០ផ្ទាំង
មើលតួលេខគីឡូម៉ែត្រដែលអ្នកស្រីបានធ្វើដំណើរ អាចប៉ានស្មានក្នុងអំឡុងពេល១០ឆ្នាំ វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) បានធ្វើដំណើរទៅមកតាមបណ្តោយភូមិសាស្រ្តរាងអក្សរ S នេះរាប់សិបលើក។ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១០ អ្នកស្រីចាប់ផ្តើមធ្វើដំណើរនៅវ័យ៦២ឆ្នាំ ដោយទោចក្រយានយន្តខ្នាតតូចម៉ាក់ Charly ជាមួយសម្ពាយលើស្មាគឺប្រអប់ពណ៌និងជក់។
នៅឆ្នាំ២០១០ - ២០១១ និង ២០១៣ វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) បន្តបន្ទាប់បានមជ្ឈមណ្ឌលសៀវភៅឯតទគ្គកម្មវៀតណាម និង សៀវភៅឯតទគ្គកម្មអាស៊ី ទទួលស្គាល់ជានារីដំបូងបង្អស់ប្រើទោចក្រយានយន្តម៉ាក់ Charly ធ្វើដំណើរឆ្លងកាត់៦៣ខេត្តក្រុង ដើម្បីគូររូបអ្នកម្តាយវៀតណាមវីរភាព និងជាអ្នកគូររូបអ្នកម្តាយវៀតណាមវីរភាពច្រើនបំផុត។ វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) ក៏ជាវិចិត្រការិនីដំបូងទទួលបានកិត្តិនាម “វីរជនពលកម្មសម័យផ្លាស់ប្តូរថ្មី” (ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១)។ កិត្តិនាមខាងលើជាពានរង្វាន់ ហើយក៏ដូចជាការកំណត់សម្គាល់របស់សហគមន៍ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកស្រី។ ក៏ប៉ុន្តែ ពេលធ្វើដំណើរ គោលបំណងធំបំផុតក្នុងបេះដូងរបស់គាត់ គឺបង្កប់នៅក្រោមខ្លឹមសានៃឃ្លាកំណាព្យមួយ ដែលអ្នកស្រីតែងតែអានជានិច្ចនោះគឺ “យើងទៅ មិនដើម្បីកិត្តិនាម ពុំជាអ្នកបួស ពុំជាអ្នកនាំធម៌ យើងស្វែងរករូបអ្នកម្តាយវៀតណាម ទុកពាន់ឆ្នាំសម្រាប់មនុស្សជាតិ”។
បកស្រាយឱ្យកម្លាំង និងថាមពលអស្ចារ្យ បានជួយឱ្យវិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) ឆ្លងកាត់ផុតអំណត់ព្រំដែននៃសុខភាព និង អាយុប្រហែលជាបានមកដោយតម្លៃបុណ្យកុសល។
វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) រៀបរាប់ថា មានអ្នកម្តាយសួរអ្នកស្រីថា៖ “នរណាបង្គាប់អ្នកស្រីមកគូរដូចនេះ”។ វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) បានឆ្លើយថា៖ “បេះដូងបង្គាប់”។ កូននឹងគូររូបអ្នកម្តាយវៀតណាមវីរភាព ពេលបេះដូងនៅលោតក្នុងទ្រូង”។ តាមរយៈនោះការងារគូរអ្នកម្តាយវៀតណាមវីរភាព ជារបៀបមួយសម្រាប់វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) យកបេះដូង តបគុណជីវិត។ “មាតុភូមិនេះ ភូមិសាស្រ្តអូសបន្លាយពីខាងត្បូងរហូតដល់ខាងជើង ជាទីកន្លែងមានមនុស្សជាច្រើនត្រូវបាត់បង់ជីវិត - កូនរបស់អ្នកម្តាយ។ ខ្ញុំមានមោទនភាព ពេលបន្សល់បានរូបអ្នកម្តាយសម្រាប់ជំនាន់ក្រោយ” វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) រៀបរាប់។
ក្នុងដំណើរមកជាមួយអ្នកម្តាយ បានវិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) ប្រៀបដូចជាការធ្វើដំណើរមកជាមួយមនោសញ្ចេតនានៃជីវភាពរស់នៅ។ នោះជាមូលហេតុ ពេលដែលមនុស្សជាច្រើនសាកសួរអ្នកស្រី កម្លាំងចលករណាដែលអាចជំរុញអ្នកស្រីធ្វើដំណើរបាននៅវ័យចំណាស់យ៉ាងនេះ អ្នកស្រីឆ្លើយយ៉ាងខ្លីថា នោះគឺមនោសញ្ចេតនា។ ពេលស្រឡាញ់អ្វីមួយ មនុស្សយើងអាចឆ្លងកាត់ឧបសគ្គទាំងអស់ ដើម្បីអាចធ្វើដំណើរទៅដល់ទីកន្លែងដែលគួរទៅ ដែលត្រូវការទៅ។ ទ្រឹស្តីនេះ បានធ្វើឱ្យមាគ៌ារបស់អ្នកស្រី តែងបានបើកទូលាយ និងពោរពេញទៅដោយអារម្មណ៍រំភើប ជួនកាលជួបឧបសគ្គបន្តិចបន្តួចខ្លះដែរ។
វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) នឹកឃើញ មានលើកមួយឆ្លងកាត់ចង្កេះភ្នំ ឆ្លងភ្នំទៅដល់ចុងខេត្តឡាវកាយ (Lao Cai) អ្នកស្រីទើបដឹងដំណឹងអ្នកម្តាយនៅទីនេះបានលាចាកលោកទៅហើយ។ គ្រាមួយទៀតពេលទៅជួបអ្នកម្តាយ ង្វៀន ធីងី (Nguyen Thi Nghi) នៅឃុំដាយមិញ (Dai Minh) ស្រុកអៀនប៊ិញ (Yen Binh) ខេត្តអៀនបាយ (Yen Bai) អ្នកម្តាយកំពុងមានជំងឺធ្ងន់។ អ្នកស្រីមិនមានបំណងចង់គូរឡើយ ប៉ុន្តែកូនៗអង្វរពេកអ្នកស្រីបានគូរទាំងទឹកភ្នែក។
ក្នុងដំណើរកំណត់ត្រាគំនូសពេលវេលា វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) រៀបរាប់ថា អ្វីដែលអ្នកស្រីគូរ មិនមែនជាទឹកមុខរបស់អ្នកម្តាយ តែគូរដោយមនោសញ្ចេតនា ទឹកចិត្ត និងក្តីរំពឹងរបស់អ្នកម្តាយ។ ហេតុនេះ អ្នកស្រីតែងមានភាពស្និទ្ធស្នាល ពេលជួបជាមួយអ្នកម្តាយ ដើម្បីអ្នកម្តាយចាត់ទុកអ្នកស្រីដូចជាកូនបង្កើត អ្នកស្រីអាចស្តាប់បានសំឡេងចិត្តរបស់អ្នកម្តាយទាំងឡាយបាន។
ចំពោះវិចិត្រការិនី ពេលវេលាក៏ជាកក្តាមួយដែលធ្វើឱ្យដំណើររបស់អ្នកស្រី តែងរលះរលាំងស្វាហាប់ ពីព្រោះអ្នកស្រីបារម្ភថា “ខ្ញុំឈប់សម្រាក អ្នកម្តាយលាចាកលោកទៅ ពេលនោះចង់រករូបអ្នកម្តាយក៏ពុំមានទៀតឡើយ”។
ផ្តើមផែនការគូរអ្នកម្តាយវៀតណាមវីរភាព ចាប់ពីឆ្នាំ១៩៩៥ ក៏ប៉ុន្តែរហូតដល់១៦ក្រោយមក អ្នកស្រីទើបអាចប្រព្រឹត្តិបាន។ បច្ចុប្បន្ន ដំណើររបស់អ្នកស្រី គឺគូររូបតាមបញ្ជីអ្នកម្តាយ ដែលបានផ្តល់កិត្តិនាមជាអ្នកម្តាយវៀតណាមវីរភាព តាមអនុក្រិតលេខ56/2013/NĐ-CP បានចុះប្រកាសជាផ្លូវការ។
ចំពោះអ្នកស្រី ការងារបាន និងកំពុងតែធ្វើ ជាសិល្បៈនយោបាយ ជាភារកិច្ចរបស់ប្រជាជនចំពោះមាតុភូមិ។ ពេលគូររូបអ្នកម្តាយ អារម្មណ៍ពុំមែនជាក្តីរំភើបចំពោះសិល្បៈសុទ្ធសាធទេ នោះគឺអារម្មណ៍នៃភារកិច្ច។ ហេតុនេះ ដំណើររបស់វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) ជាការផ្សព្វផ្សាយភាពត្រឹមត្រូវ បំផុសអារម្មណ៍ខ្លាំងក្លាទៅដល់មនុស្សគ្រប់រូប ពិសេសគឺស្រទាប់យុវវ័យ ដែលមានបំណងប្រាថ្នា និងឧត្តមគតិជីវិត៕
រូបអ្នកម្តាយវៀតណាមវីរភាពមួយចំនួន របស់វិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet)
អត្ថបទ៖ ថាវវី រូបថត៖ ថុងហាយនិងឯកសារមជ្ឈមណ្ឌលអនុវត្តប្រព័ន្ធព័ត៌មានភូមិសាស្ត្រទីក្រុងហូជីមិញ
ប្រែសម្រួល៖ រីកើង