បណ្ឌិត ខ្វឹត ធូហុង (Khuat Thu Hong) ជាមួយបេសកកម្មជំនួយក្រុមអ្នកទន់ខ្សោយក្នុងសង្គម

បណ្ឌិត ខ្វឹត ធូហុង (Khuat Thu Hong) ជាមួយបេសកកម្មជំនួយក្រុមអ្នកទន់ខ្សោយក្នុងសង្គម

ការ​ស្រាវ​ជ្រាវ​ឯករាជ ​បាន​ស្ថាប័ន​ស្ថាបនា​ច្បាប់​ធ្វើ​ពីគ្រោះ​​ ពេ​ល​កសាង ​និង​កែសម្រួល​​​​​គោល​នយោបាយ​ រួម​នឹង​កម្រង​ឧបករណ៍​ណែនាំ​សកម្មភាព​ជំរុញ​សមភាព​យេនឌ័រ និងបរិយាបន្ន​សង្គម​សម្រាប់​ក្រុម​អ្នក​ទន់ខ្សោយ​ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អភិវឌ្ឍ​សង្គម​ (ISDS) ដែល​នាំមុខដោយ​​បណ្ឌិត​ ខ្វឹត​ ធូ​ហុង​ (Khuat Thu Hong) កំពុង​អនុវត្ត​បេសកកម្ម​នោះ គឺ​ចូល​រួម​ចំណែក​ នាំវៀតណាម​ក្លាយ​ជា​ប្រទេស​​វិបុលភាព​ ទី​​ដែល​សំឡេង​មនុស្ស​គ្រប់គ្នា​ មាន​អ្នក​ស្តាប់​ យុត្តិធម៌សង្គម​បាន​អនុវត្ត​ ពិពិធសង្គម​បាន​គាំទ្រ​ និងសមភាព​សម្រាប់មនុស្ស​គ្រប់គ្នា​។​

បណ្ឌិត​ ខ្វឹត​ ធូហុង​ (Khuat Thu Hong) ជា​ស្ថាបនិក ​និង​ជា​នាយក​នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អភិវឌ្ឍ​សង្គម​ (ISDS) ជា​អង្គការ​ស្រាវ​ជ្រាវ​ឯករាជ​មួយ​ ដែលមាន​ទីស្តីការ​នៅ​ក្រុង​ហាណូយ​។ រូបថត៖ ខាញឡុង​

ចាប់ពី​ថ្ងៃបង្កើត​នៅ​ឆ្នាំ​២០០២ ISDS បានពង្រាយ​ការ​ស្រាវ​ជ្រាវ ​អំពី​ក្រុម​អ្នក​ទន់​ខ្សោយ​​ក្នុង​​សង្គម​។ ដោយ​វិធី​នោះ ISDS  រួម​នឹង​ស្ថាប័ន​ស្រាវ​ជ្រាវ​ផ្សេង​ៗ បានជំនួយ​ដល់​​រដ្ឋាភិបាល​វៀតណាម កែសម្រួល​​ និង​កសាង​គោលនយោបាយ​សង្គម​ ផ្អែកលើ​តឹក​តាង​ យក​ចិត្តទុកដាក់ដល់​លក្ខណៈ​ងាយ​រង​គ្រោះ​ នៃ​ក្រុមផ្សេងៗ​ក្នុង​សង្គម ព្រមទាំង​​ធានា​ភាព​បរិយាបន្ន​។ ISDS មិនត្រឹមតែ​អនុវត្ត​ការ​ស្រាវ​ជ្រាវ​សង្គម​ ដើម្បី​គោល​បំណង​វិទ្យាសាស្រ្ត​ប៉ុណ្ណោះ ISDS  នៅទាំង​សកម្ម​ប្រើប្រាស់​លទ្ធផល​ស្រាវជ្រាវ​ ដើម្បី​បម្រើ​សម្រាប់​គោល​ដៅ​អភិវឌ្ឍ​សហគមន៍​ និង ​លើកកម្ពស់​ការ​យល់ដឹង​សង្គម​។​

នៅ​ឆ្នាំ​២០០៦ ច្បាប់​ប្រឆាំង​ជំងឺ ​HIV/AIDS បាន​ប្រកាសដាក់ឱ្យប្រើប្រាស់​​​ ជា​លើកដំបូង​អះអាង​អ្នក​មានជំងឺ HIV ​ត្រូវ​បាន​រាប់អាន​ដោយ​សមភាព​ ហាម​ទង្វើ​រើសអើង​ និង​បែងចែក​​ការ​រាប់អាន​។ មិនត្រឹមតែ​នៅ​ត្រឹម​នោះទេ​ រដ្ឋាភិបាល​វៀតណាម​ ​នៅ​បន្ត​ផ្លាស់​ប្តូរ​ថ្មី​​គោលនយោបាយ​ ដើម្បី​ជំនួយ​​ដល់អ្នក​មានជំងឺ ​HIV។ តាម​​ច្បាប់​ធានា​រ៉ាប់​រង​​សុខាភិបាល​​ វិសោធនកម្ម​នៅឆ្នាំ​២០១៧ អ្នក​មានជំងឺ ​HIV ដែល​ចូល​រួម​ធានា​រ៉ាប់​រង​​សុខាភិបាល​ នឹង​បាន​ប្រើសេវា​កម្ម​សុខាភិបាល​សំខាន់​ទាំង​អស់ ​ដោយ​ឥតគិតថ្លៃ​​ដូចជា ​ព្យាបាល​ដោយ​ប្រើ​​ថ្នាំ​ប្រឆាំង​មេរោគ​ ព្យាបាល​ជំងឺ​រលាកឱកាស​ (opportunistic infection)។ល។

 

ក្រប​ខណ្ឌច្បាប់ ​និង ​គោលនយោបាយ​ អំពី​ជនពិការ​ - ក្រុមអ្នកងាយ​រងគ្រោះ​ផ្សេង​ៗ​ ក៏មាន​ការ​ផ្លាស់ប្តូរ​ជឿន​លឿនផង​ដែរ​​។ ច្បាប់​ជនពិការ​ឆ្នាំ​២០១០ ក៏ហាម​ទង្វើ​រើសអើង​ និង បែង​ចែក​ការ​រាប់អាន​ចំពោះ​ជនពិការ​ និង មាន​បទប្បញ្ញត្តិ​គតិយុត្ត​ជាច្រើន​ បង្កើតបាន​ជា​លក្ខណៈ​សមភាព​ ដើម្បី​ជនពិការ​ចូល​រួម​ពលកម្ម លះបង់​ និង​ចូលរួម​ចំណែក​មួយ​សម្រាប់​សង្គម​។​ល។​

នេះ​ជា​សញ្ញាសប្បាយ​ មិនត្រឹមតែ​សម្រាប់​ក្រុម​អ្នកទន់ខ្សោយ​ នៅទាំង​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ និង ​ការ​ងារសង្គម​ដូចជា ​បណ្ឌិត​ហុង​ (Hong) និង ​សហការី​នៅ​ ISDSសប្បាយ​​ជាង ​ហើយ​ក៏ជា​កម្លាំង​ចលករមួយ ​សម្រាប់​រូប​ខ្ញុំ​ និង​សហការី​ ពេល​លទ្ធផល​ស្រាវ​ជ្រាវ​របស់​ ISDS បាន​យក​ពីគ្រោះ​ក្នុង​ដំណើរការ​កសាង​ច្បាប់​ លោក​ស្រី​ហុង (Hong) ​រៀប​រាប់​។​

បណ្ឌិត​ហុង​ (Hong) និង សហការី ​បាន​កសាង​កម្រង​ឧបករណ៍​ណែនាំ​ហូរ​ហែ​ ផ្លាស់​ប្តូរ​​ឥរិយាបទ ​និង ​ទង្វើ​។ កម្រង​ឧបករណ៍​របស់​ ISDS បាន​ស្ថាប័ន​បក្ស រដ្ឋាភិបាល​ និង អង្គការ​​សង្គម​ យក​ប្រើប្រាស់​​ទូលំទូលាយ​ បម្រើ​​ដល់​ការ​ងារ​សិក្សា​អប់រំ​ ផ្សព្វ​ផ្សាយ​​លើកកម្ពស់​ការ​យល់ដឹង​ របស់​ប្រជាជន​ ចំពោះ​ក្រុម​អ្នកទន់ខ្សោយ​។​

ជាក់ស្តែង​នៅ​ឆ្នាំ​២០០៤ ក្រោយ​ពី​ការស្រាវ​ជ្រាវ​ អំពី​ស្ថានភាព​​រើស​អើង​ និង បែង​ចែក​ការ​​រាប់​អាន ​ចំពោះ​អ្នក​រស់នៅ​ជាមួយ​អ្នក​មានជំងឺ ​HIV, ISDS បាន​​កសាង​កម្រង​ឧបករណ៍​ ណែនាំ​សកម្មភាព​ស្វែងយល់​ កាត់បន្ថយ​ការ​រើស​អើង​ បែង​ចែក​ការ​រាប់អាន​ និង​ពាក់ព័ន្ធដល់​អ្នក​មាន​ជំងឺ ​HIV/AIDS។​

ក្នុង​ឆ្នាំ​បន្តបន្ទាប់​ ផ្តើម​ពីការ​ស្រាវជ្រាវ​របស់​ខ្លួន​ ISDS បង្កើត​បាន​​ឧបករណ៍​សម្រាប់​ជំនួយ​​ការ​ផ្លាស់ប្តូរ​យល់​ដឹង​ និង កាត់បន្ថយ​រើស​អើង ​ចំពោះក្រុម​អ្នក​ទន់ខ្សោយ​ផ្សេងៗ​ ​ដូចជា​៖ អ្នក​លេង​គ្រឿង​ញៀន​ អ្នក​លក់​ផ្លូវ​ភេទ​ សហគមន៍​ LGBT និង បន្ទាប់មកទៀត គឺ​​​ជា​កម្រង​ឧបករណ៍​សម្រាប់ផ្លាស់ប្តូរការ​យល់ដឹង​អំពី​ជន​ពិការ​។ នេះ​គឺ​ជា​ឧបករណ៍មាន​ប្រយោជន៍​ ពីព្រោះ​វា​​ណែនាំ​ការ​ផ្លាស់ប្តូរ​លម្អិត​ ក្នុងគំនិត​​ត្រិះរិះ​ និង ទង្វើ ​​នៃ​សហគមន៍​អ្នក​ទន់​ខ្សោយ​ ផ្លាស់ប្តូរពី​ចំណង់​សុឆន្ទៈនៅ​ក្នុង​អារម្មណ៍​ ឱ្យ​ទៅ​ជា​​សកម្មភាព​សកម្ម​​នៅក្នុង​​ទិដ្ឋភាព​ជាក់ស្តែង​។ សកម្មភាព​​របស់​បណ្ឌិត​ ហុង (Hong) និង សហការី​​នៅ ISDS ​បាន​បង្កើត​ចេញ​​ការ​ផ្លាស់ប្តូរសកម្ម​​ក្នុង​សង្គម​វៀតណាម​ ស្តីអំពី​ក្រុម​​អ្នក​ទន់ខ្សោយ​។​

ចំពោះ​អ្នកដែល​​រស់នៅ​ជាមួយ​អ្នក​មានជំងឺ​ HIV ប្រសិន​បើ​ យើង​ទាំង​អស់​គ្នា​រើស​អើង​​ពួកគាត់​ សកម្មភាព​​ជា​ច្រើន​នឹង​បាន​​ពួកគាត់​​ធ្វើ​ដោយ​ការ​លួច​លាក់​។ ហេតុនេះ​វិធី​សាស្រ្ត​​សុវត្ថិភាព ​នឹង​មិនបាន​ធ្វើ​គ្រប់គ្រាន់​។ អ្នក​នៅ​ក្នុង​សហគមន៍​ LGBT ក៏ដូច្នោះដែរ​ ប្រសិនបើ​សង្គម​រើសអើង​ ពួកគាត់​នឹង​មិនមានឱកាស​សិក្សា​ ធ្វើការ​​ដោយ​​សមភាព​មួយ​ តែង​​រស់នៅ​ក្នុង​ភាព​អៀន​ខ្មាស​ មិនចង់​​ធ្វើ​ដំណើរ​ទៅ​មុខ​។ រូបភាព​​រួម​ សង្គម​មិន​អាច​ទាញ​យក​ទេពកោសល្យ ​និង ​ការ​រួម​ចំណែក​របស់​ពួកគាត់​ បណ្ឌិត ​ហុង (Hong) ​សង្កត់​ធ្ងន់​។​


តាម​បណ្ឌិត ​ហុង​ (Hong) ជាក់ស្តែង​ក្នុង​សង្គម​មួយ ​តែង​មាន​ក្រុម​មនុស្សផ្សេង​ៗ​គ្នា​។ សង្គម​ល្អ​មួយ​ គឺ​ជា​សង្គមមួយ​​​តែង​មានភាព​តស៊ូ​ ដើម្បី​​ធានាយុត្តិធម៌ និង ​​សមភាព​​សម្រាប់​ក្រុម​នីមួយ​ៗ​។ កាលណា​ សង្គម​មួយ​​នៅមានអ​សមភាព​ សង្គម​នោះ​មិនបាន​ហៅថា​អរិយធម៌ ​ឬអភិវឌ្ឍឡើយ​​។​
បណ្ឌិត​ ខ្វឹត ធូហុង (Khuat Thu Hong) ​និង​ សហការី​នៅ​ ISDS កំពុង​​អនុវត្ត​បេសកកម្ម​ចូល​រួម​​ចំណែក​នាំ​វៀតណាម​ ឱ្យ​ក្លាយ​ជា​ប្រទេសមួយ​ ទីកន្លែងមួយ​​ដែល​សំឡេង​ប្រជា​ជន​​បាន​ស្តាប់​ យុត្តិធម៌​សង្គម​បានអនុវត្ត​ ពិពិធ​សង្គម​បាន​គាំទ្រ​ និង ​សមភាព​ សម្រាប់​​មនុស្ស​គ្រប់គ្នា​​។ រូបថត៖ ឯកសារ​

សំឡឹង​ទៅ​អនាគត​ រឿង​រ៉ាវ​អំពី​ក្រុម​អ្នកទន់ខ្សោយ​ជា​រឿង​រ៉ាវរបស់​ឯកជនម្នាក់​​ៗនៅ​​​ក្នុង​សង្គម។​ ឥរិយាបទ ​និង ​ទង្វើ​ របស់​មនុស្សគ្រប់គ្នា​ ចំពោះ​ក្រុមទាំង​​នេះ​ សឱ្យ​ឃើញ​​ភាព​​អរិយធម៌ នៅ​ក្នុង​សង្គម​មួយ​។ នរណា​ក៏ចង់បាន​​ឱ្យ​កូន​របស់​ខ្លួន​​ទៅអនាគត​បាន​​​រស់នៅ​ក្នុង​សង្គម​អរិយធម៌​ ជឿន​លឿន​មួយ​ ទីកន្លែង​ដែលនៅទីនោះ​ មនុស្ស​គ្រប់គ្នា​​មានការ​រាប់អាន​​សមភាព​ ​យោគយល់​គ្នា​ ជួយ​គ្នា ​និង​​ស្រឡាញ់​រាប់​អាន​​​គ្នា​។ ប្រសិនបើ ​ចង់ដូចនេះ ផ្តើមពី​ឥឡូវ​​ មនុស្ស​ម្នាក់​ៗ​​ត្រូវការ​​សកម្មភាព​​សកម្ម​និង​​ខ្លាំងថែម​​ទៀត​ រួម​​កម្លាំង​ដើម្បី​​​រួម​ជាមួយ​​រដ្ឋាភិបាល​ ប្រតិបត្តិ​​​សន្យា​ វៀតណាមមិន​​បោះបង់​នរណា​នៅពីក្រោយ​៕​

អត្ថបទ៖ ថាវ​វី​ រូបថត៖ ខាញឡុង​ និង ឯកសារ​

ប្រែសម្រួល៖ រីកើង​


Top