ង្វៀន វ៉ាន់ថៀនវូ (Nguyen Van Thien Vu) និង រឿងរ៉ាវស្តីពីយន្តហោះកសិកម្ម made in Vietnam​

ង្វៀន វ៉ាន់ថៀនវូ (Nguyen Van Thien Vu) និង រឿងរ៉ាវស្តីពីយន្តហោះកសិកម្ម made in Vietnam​

Agridrone វៀតណាម​​បង្កើតដោយស្ថាបនិក​ ​ង្វៀន​ វ៉ាន់ថៀន​វូ (Nguyen Van Thien Vu) (ពាណិជ្ជករ​​គំរូ​ឆ្នាំ​២០២២ ក្នុងចំណោម​យុវជនវៀតណាម​គំរូ​ទាំង​១០នាក់​ ក្នុង​ឆ្នាំ​២០២២) កំពុង​​បង្កើត​ជំហាន​ដំបូងក្នុងការ​ផលិត​កសិកម្ម​នៅប្រទេស​​វៀតណាម​ ពេល​​ឧបករណ៍​គ្មាន​អ្នកបើកបរ​ (Drone) របស់​​អង្គភាព​នេះបាន​​អនុវត្ត​ទៅលើវិស័យ​​កសិកម្ម​ និងជួយ​ឱ្យ​​ប្រជាកសិករ​ផ្លាស់ប្តូរទម្លាប់​វប្បកម្ម​ពី​ប្រពៃណី​ទៅ​កាន់​វប្បកម្មបែប​​បច្ចេកវិទ្យា​​ នាំមក​​ប្រសិទ្ធភាពខ្ពស់ទាំង​​​ទិន្នផល​ និង​ទាំង​បរិស្ថាន​។​

ង្វៀន វ៉ាន់​ថៀន​វូ​ (Nguyen Van Thien Vu) ស្ថាបនិក​ និងជា CEO Agridrone វៀតណាម។​

ជាអង្គភាព​​មួយ​ក្នុង​ចំណោម​អង្គភាព​ ដែល​បង្កើត​គ្រឹះស្ថាន​​​សម្រាប់​​ការ​អនុវត្ត​ឧបករណ៍​​ហោះ​គ្មានអ្នកបើកបរ​ នៅ​ក្នុងវិស័យ​កសិកម្ម​ ក្រោយ​៥ឆ្នាំ​​មានវត្តមាន​​នៅលើ​​ទីផ្សារ​ Agridrone វៀតណាម​ បច្ចុប្បន្ន​ជា​ពាណិជ្ជសញ្ញាធំ​មួយ ដែល​​បាន​មនុស្សគ្រប់រូប​​ដឹង​ស្គាល់​។ ផលិតផល​ Drone របស់​ Agridrone វៀតណាម​ បច្ចុប្បន្ន​​មាន​វត្តមាន​​ក្នុងចំនួន​៥០​​ខេត្ត​ក្រុងក្នុង​​​ទូទាំងប្រទេស​ បាន​អនុវត្ត​​​លើផ្ទៃដីដាំដុះ​ជាង​​៥លាន​ហិកតា​។

ជាមួយការ​ប្រើ​ Drone ក្នុង​បទដ្ឋានកសិ​វប្បកម្ម​​ Agridrone វៀតណាម​ ជួយ​សំចៃ​១.៥ពាន់លាន​លីត​ទឹក​ក្នុង​កសិវប្បកម្ម​ ចូល​រួម​ចំណែក​ណាមួយ​ ដើម្បីកាត់បន្ថយការ​បញ្ចេញ​ជាតិ​ឧស្ម័ន​មេតាន​ បង្កប្រតិកម្ម​ផ្ទះកញ្ចក់​ កាត់បន្ថយ​​ចំនួនទឹកថ្នាំ​​ធ្លាក់ចុះ​លើផ្ទៃ​ទឹក​និង​ដី​ កែលម្អរ​ដី​កសិកម្ម​ ប្រាក់ចំណាយ​ថយចុះ​២០% - ​៣០% គុណភាព​កសិផល​​បាន​​លើកកម្ពស់​ ចំនួន​ថ្នាំ​ការពាររុក្ខជាតិដែល​​លើស​ តែង​បាន​ត្រួតពិនិត្យ​ជាក់ស្តែង​។​

តាម​សម្តី​របស់ ​ថៀន​វូ (Thien Vu) បានរៀបរាប់ថា ដំណើរ​ដើម្បី​ប្រជា​កសិករ​ទទួលយក​ប្រើប្រាស់​ Drone សម្រាប់​វាលស្រែ​របស់ខ្លួន គឺមិនងាយ​ស្រួល​សោះ​ឡើយ។ ឆ្នាំនោះ ក្រុម​នាំ​យក​យន្តហោះ​គ្មានអ្នកបើកបរ​ ទៅ​​ផ្សាយ​​ពាណិជ្ជកម្ម​ ដល់​​ប្រជាកសិករ​​នៅ​តំបន់​​ភូមិភាគខាងត្បូង​​វៀតណាម​។ មនុស្ស​ជាច្រើន​​និយាយ​ថា យើង​​ខ្ញុំ មាន​បញ្ហា ក្មេង ជួនកាល​​នៅទាំងនិយាយ​ថា​​យើង​ខ្ញុំ​មិនដឹង​អ្វី​ពី​កសិកម្ម​ សោះ ថៀង​វូ (Thien Vu) ចាំច្បាស់នៅលើកដំបូង​ដែលឧទ្ទេសនាម drone ​​ចំពោះប្រជាកសិករ។​


ជាអ្នកបង្កើត​ Drone ចេះច្បាស់បច្ចេកវិទ្យា​ យល់ច្បាស់​ផលិតផល​របស់ខ្លួន​ ទន្ទឹមនោះ​ដឹង​ច្បាស់នូវ​​​បច្ចេកវិទ្យាថ្មី​ ត្រូវការ​ពេលវេលា​ដើម្បី​​សិក្សា​ ដូច្នេះ​ទោះបី ​ត្រូវ​បដិសេធ​ជា​ច្រើន​​លើក ថៀន​វូ (Thien Vu) ​និង​សហការីនៅ​តែ​អត់ធ្មត់​បញ្ចុះបញ្ចូល​។​

យើងខ្ញុំ​បញ្ចុះបញ្ចូល​ប្រជាកសិករ​ប្រើសាកល្បង​ សន្យា​ថា​​ប្រសិនបើ​មាន​អ្វី​កើត​ឡើង​ នឹង​សំណង​តាម​តម្រូវការ​​របស់​ពួកគាត់​ ថៀន​វូ (Thien Vu) ​​ឱ្យ​ដឹងបន្ថែម។ ផ្ទៃដី​ដំបូង​​ដែល​ drone របស់បង ​មានសិទ្ធិ​សកម្មភាព​​សាកល្បង​ ដោយ​​មាន​ផ្ទៃ​ដី​ពី​៤០០ហិកតា​ - ៥០០​ហិកតា​ របស់​ប្រជាកសិករ​នៅ​ខេត្ត​ដុង​ថាប​​ (Dong Thap)​។ ថៀន​វូ (Thien Vu) ​ក៏សូម​​ទុកមក​១ហិកតាដល់​២ហិកតា​នៃ​​​តំបន់​ផ្ទៃដី​នេះ ដោយ​មិន​ប្រើប្រាស់​ Drone សម្រាប់​ប្រៀប​​ធៀប​​។ ម្ខាង​កសិវប្បកម្មតាមបែប​​ប្រពៃណី​ ឯម្ខាងទៀត​​អនុវត្ត​បច្ចេកវិទ្យា​​ខ្ពស់​។​

Drone លើក​​ដំបូង​ បាន​ប្រើសម្រាប់​បាញ់ថ្នាំ​ការពារ​រុក្ខជាតិ​។ ក្រោយ​ពីរបី​រដូវកាល​ ឃើញថាមាន​ប្រសិទ្ធភាព​ ប្រជា​កសិករ​ជា​អ្នក​និយាយប្រាប់​តៗគ្នា​។ យ៉ាងនេះ ចំនួន​អតិថិជន​មកជាមួយ​​នឹង​ Agridrone វៀតណាម ​មួយ​ថ្ងៃកាន់តែច្រើន​ទៅ​ ជាពិសេស​នៅ​​ខេត្ត​ឡុង​អាន​ (Long An) កៀន​យ៉ាង​ (Kien Giang) ដុង​ថាប​ (Dong Thap) និង​អានយ៉ាង​ (An Giang)។ល។​

ការ​ប្រើប្រាស់​ Drone ចូលក្នុងវិស័យ​​កសិកម្ម​ បាន​ជួយ​ដល់​ការ​ផលិតកសិកម្ម​មាន​ទិន្នផល​ខ្ពស់​ជាង​ ប្រសិទ្ធភាព​ជាង​ និងការពារ​បរិស្ថាន​។ Drone អនុវត្ត​តួនាទី​នៃអ្នក​ឯកទេស​ពិនិត្យ​វាលស្រែស្រូវ​។ ជាមួយ​គ្រួសារ​ប្រជាកសិករ​ទិញ Drone, AgriDrone នឹង​បញ្ជូន​​បុគ្គលិក​បញ្ជា​ ដំណើរការ​ ឬហ្វឹក​ហាត់​​ជូន​មាមីង​​ដំណើរការ​​ដោយ​ខ្លួន​ឯង​។ ប្រសិន​បើ​ ជួល​​សេវាកម្ម​របស់​ AgriDrone ប្រជាកសិករ​នឹងត្រូវ​​សងប្រាក់សេវាកម្ម ​ទៅតាម​ផ្ទៃដី​បាញ់ថ្នាំ​។ AgriDrone ក៏មាន​លក់​ផលិតផល​ជូន​សហករណ៍​ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​​បម្រើ​ប្រជា​កសិករ​។ តាម​តម្រូវការ​របស់​អតិថិជន​ AgriDrone ផ្គត់​ផ្គង់​ផលិតផល​នាំចូល​ ដំឡើង​ ស្វ័យ​ផលិតកម្ម​។​



សកម្មភាព​នេះ​ក៏ជួយ​បង្កើត​ការងារ​ជូន​យុវជន​ជាង​១៥០០នាក់ ដែល​បាន​បណ្តុះបណ្តាល​ជា​អ្នកបើកបរ​យន្តហោះកសិកម្ម​ ចូល​រួម​ចំណែក​នាំយក​កម្លាំង​យុវជន​ត្រឡប់​ទៅ​ស្រុកកំណើត​​បង្កើត​អាជីព​ ជួយ​ពួកគាត់​ស្គាល់​បច្ចេកវិទ្យា​ទំនើប​ ជឿន​លឿន​ នៅលើ​ពិភពលោក​ មកលើ​​ផ្ទៃដីនៃ​ភូមិ​កំណើត​ខ្លួន​។​

ចូល​ចិត្ត​យន្តហោះតាំងពី​តូច​ ពេល​នៅ​ជា​និស្សិត​ផ្នែក​អគ្គិសនី​ អេឡិកត្រូនិក​ នៃសកលវិទ្យាល័យ​ពហុផ្នែក​ទីក្រុងហូជីមិញ ថៀន​វូ​ (Thien Vu) បង្កើត​បាន​យន្តហោះ​គ្មានអ្នក​បើកបរ​ដំបូង​ក្នុង​​សារណា​បញ្ចប់​​ការ​សិក្សា​របស់ខ្លួន​។​

នៅ​ឆ្នាំ​២០១៥ យោងតាម​យោបល់​របស់អតិថិជន​ ថៀន​វូ​ (Thien Vu) និង​សហការី​មាន​គំនិត​ផលិត​ Drone សម្រាប់​កសិកម្ម​។ ប៉ុន្តែ​ខណៈ​ពេលនោះ​ Drone មាន​​និយមន័យ​ប្លែក​ មិនត្រឹមតែ​ចំពោះ​​​ប្រជា​កសិករនោះទេ​​ នៅទាំង​ចំពោះ​​ក្រុមការងារ​របស់ខ្លួន​ផងដែរ​។ ហេតុនេះ ថៀន​វូ​ (Thien Vu) បង្ខំចិត្តផ្អាក់ក្ដី​សុបិន​របស់ខ្លួន​សិន។​


នៅ​ឆ្នាំ​២០១៨ ថៀនវូ (Thien Vu) ជំនួយ​ពង្រាយ​បច្ចេកទេស​ហោះសម្រាប់​សម្ពន្ធក្រុមហ៊ុន​​រ​បស់​អាមេរិក​ អនុវត្ត​ drone សម្រាប់​​កសិកម្ម​នៅ​ច្រើនប្រទេស​ ក្នុង​នោះក៏មាន​ការ​ធ្វើ​សាកល្បង​​ពីរបី​រដូវកាល ​​នៅ​ប្រទេសវៀតណាមផង​ដែរ​។ ដោយ​សារ​ការងារ​នេះ​ បាន​បញ្ឆេះ​សុបិន​របស់​បង​។ ថៀន​វូ​ (Thien Vu) សម្រេចចិត្ត​លះបង់​ការងារ​​លំនឹង​​ដោយ​ប្រាក់ខែ​​គួជាទីប្រាថ្នា​ នៅ​​សម្ពន្ធក្រុមហ៊ុន​បរទេស​ ដើម្បី​បន្ត​​ក្ដីសុបិន​របស់​ខ្លួន​ឯង​វិញ។​

មិន​យល់​ហេតុអ្វី​ កសិកម្ម​នៅក្នុ​ង​កែវ​ភ្នែក​ខ្ញុំ ​មិនត្រឹម​តែ​មាន​វិទ្យាសាស្រ្ត​​បច្ចេកទេស​ នៅ​ទាំង​មាន​អត្ថន័យ​ទៅ​អនាគត។ ដូចជា​​កុមារ​មួយ​រូបដែល​ចូល​ចិត្ត​ហក់​លោត​​រប៉ឹលរប៉ូច​ ចៃដន្យ​មួយថ្ងៃ ​កុមារ​បញ្ជា​ Drone ចូល​តំបន់​ដីកសិកម្ម​ ស្វែងរកឃើញ​តំបន់ជីជាតិ​ សម្រាប់​សុបិន​របស់ខ្លួន ភ្ជាប់​និស្ស័យ​ ង្វៀន វ៉ាន់​ថៀន​វូ​ (Nguyen Van Thien Vu) បាន​សរសេរ​បេសកកម្ម​ធុរកិច្ចថ្មី​របស់ខ្លួន​យ៉ាង​នេះ​។ល។៕


អត្ថបទ៖ ថាវវី/កាសែតរូបភាពវៀតណាម​ រូបថត៖ Agridrone វៀតណាម​

ប្រែសម្រួល៖ រីកើង​

 


Top