“នារីដែកថែប” នៃវិស័យសវនកម្មវៀតណាម

“នារីដែកថែប” នៃវិស័យសវនកម្មវៀតណាម

Kme NGUOIDANBA THEP

 

លោកស្រី ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) អនុប្រធាន​សមាគម​ពាណិជ្ជការិនីវៀតណាម ប្រធាន​ក្រុមប្រឹក្សា Deloitte វៀតណាម និងជា​សមាជិក​​ក្រុមប្រឹក្សា​​កំណែ​ទម្រង់​បែបបទ​រដ្ឋបាល​វៀតណាម ​របស់​នាយក​រដ្ឋមន្រ្តីនៃ​​រដ្ឋាភិបាល​។​

ដោយសមត្ថភាព ​និង​ភាព​អំណត់​នៃ​អ្នក​ឈានមុខ​ នារីដែកថែប​ លោក​ស្រី ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) អនុប្រធាន​សមាគម​ពាណិជ្ជការិនី​វៀតណាម​ ប្រធាន​ក្រុមប្រឹក្សា​ Deloitte វៀតណាម​ និង​សមាជិក​ក្រុមប្រឹក្សា​​កំណែទម្រង់​បែបបទ​រដ្ឋបាល​របស់​​នាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​ បាន​ដឹក​នាំ​ Deloitte វៀតណាម​ ក្លាយ​ជា​ក្រុមហ៊ុន​ប្រឹក្សា​សវនកម្ម​លេខ​១នៅវៀតណាម និង​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ ជាមួយនឹង​​បទពិសោធន៍​​ជាង​៣០ឆ្នាំប្លាយ​​។​

​រយៈ​ពេលអភិវឌ្ឍ​៣០ឆ្នាំ ដែល​ប្រក​ប​ដោយ​ជោគ​ជ័យ ​នៃ​ Deloitte វៀតណាម​ ក៏ជា​ដំណើរ​​អភិវឌ្ឍ​នៃ​វិស័យ​សវកម្ម​ឯករាជ​វៀតណាម​។ ហើយ​​លោក​ស្រី​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) ក៏មាន​សហស​នាមថា​ នារី​ដែក​ថែប​ នៃ​វិស័យ​សវកម្ម​វៀតណាម​។​ 


ជា​​ច្រើន​ទស្សវត្សរ៍កន្លង​​ លោកស្រី​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) ជា​ជនជាតិ​​វៀតណាម​​ដំបូង​បង្អស់​ ក្នុង​វិស័យ​គណនេយ្យ​ សវកម្ម​ បាន​​ជ្រើសរើស​ទៅ​កាន់​ប្រទេស​អាមេរិក​​សិក្សា​។​ បើ​តាម​សម្តី​លោក​ស្រីចែក​រំលែកថា​​ នោះជារយៈពេល ដែលជា​ដំណើរការ​​មួយ​ ពោរពេញ​ដោយ​ទឹក​ភ្នែក​ ដោយ​សារ​​នឹក​ផ្ទះ​ នឹក​កូន​ ជា​ពិសេស​មិនទាន់​អាច​​សម្រប់ខ្លួន​​នឹង​វប្បធម៌​ របៀប​ធ្វើ​ការ​​របស់​ជនជាតិ​​អាមេរិក​។ ប៉ុន្តែ​នៅ​​ខណៈ​​ពេល​នេះ​បាន​ ហាត់​ពត់​ ​លោកស្រី​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) ក្លាយ​ជា​​មនុស្ស​ម្នាក់ ដែល​​ពោរ​ពេញ​ដោយ​សមត្ថភាព​ពូកែរឹងមាំ និងម៉ឹង​ម៉ាត់។​

ពេល​នៅ​កាន់តួនាទី​ជា​អ្នក​ដឹកនាំ​ Deloitte វៀតណាម​ លោក​ស្រី​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) បាន​ប្តេជ្ញា​បញ្ជូន​​ក្រុម​ថ្នាក់ដឹកនាំ និងបុគ្គលិក​ក្រុមហ៊ុន ​ចេញទៅ​​សិក្សានៅបរទេស​ ជា​ពិសេស​គឺប្រទេស​អាមេរិក ​ដើម្បី​ អន្តរូបនីយកម្ម កងជួរ​បុគ្គលិក​ ទោះបី​​ខណៈ​នោះ​ប្រាក់​ចំណាយ​​បញ្ជូន​មនុស្សម្នាក់​ទៅ​សិក្សា​នៅ​បរទេស​ មិនមែនតិចសោះឡើយ ជួនកាល​​ខ្ពស់​ជាងថ្លៃ​ជួល​អ្នក​ជំនាញការ​បរទេសម្នាក់ ​មកបណ្តុះបណ្តាល​ផ្ទាល់ទៀត​ផង​។ ក៏ប៉ុន្តែ​លោកស្រី​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) បាន​​សម្រាបសម្រួល​ថ្នាក់​ដឹក​នាំ​​ដោយ​ជោគ​ជ័យ​។ ជាច្រើន​​ឆ្នាំ​កន្លង​​​ សេចក្តី​សម្រេចចិត្ត​​របស់​លោក​ស្រី​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) សឱ្យ​ឃើញ​ថា​ ​ត្រឹមត្រូវ​និង​មាន​ចក្ខុវិស័យ​។​ 

រយៈពេលជាង​៣០​ឆ្នាំ​ផ្សារ​ភ្ជាប់នឹង​ឯកសារ​របាយការណ៍​ហិរញ្ញវត្ថុ​ គម្រោង​ការ​ពីគ្រោះ​​ប្រឹក្សា​ហាក់ដូចជាសោះកក្រោះ​ ប៉ុន្តែ​លោកស្រី ហា ធីធូ​ថាញ (Ha Thi Thu Thanh) ​​នៅតែរក្សា​​បាន​ចំណង់ចំណូល​ចិត្ត ​និងទឹក​ចិត្តស្រឡាញ់​​​ចំពោះ Deloitteដូច​កាលពីថ្ងៃដំបូង​ ដែលគាត់ទើបនឹង​​​ចូល​​ធ្វើការ​។​

ក្នុង​រយៈ​ពេល៣០​​ឆ្នាំអភិវឌ្ឍនៃវិស័យ​សវកម្ម​ឯករាជវៀតណាម​ Deloitte វៀតណាម​​តែ​ងជា​ចំណុច​ភ្លឺ​ ជា​ដងទង់​ឈានមុខ។ បច្ចុប្បន្ន​ Deloitte វៀតណាម​កំពុងមានកងជួរមន្ត្រី បុគ្គលិក អ្នក​ជំនាញការ​​​ជាង​១០០០នាក់ ដែលជា​​ កម្មសិទ្ធិ បាន​បណ្តុះបណ្តាល​​ត្រឹមត្រូវ​ ​មាន​សមត្ថភាព​ ចំណេះ​វិជ្ជា​​អន្តរជាតិ​ យល់ដឹង​វប្បធម៌ និង​​ច្បាប់​វៀតណាម​។ ដោយ​លក្ខណៈ​​វិស័យ​មុខរបរ​ ទាំង​នេះ​បាន​ចាត់ទុក​ជា​ រតនវត្ថុ​​ របស់វៀតណាម​​។​

Deloitte វៀតណាម ​ជា​អង្គភាព​ដែល​មាន​កងជួរ​អ្នក​ដឹកនាំ​ជាជនជាតិ​វៀតណាម​​ច្រើន​បំផុត​បាន​​បណ្តុះបណ្តាល​នៅ​បរទេស​ មាន​គោល​គំនិត​លំដាប់​អន្តរជាតិ​ នៃ Deloitteទូទាំងពិភពលោក។ ការ​បណ្តុះបណ្តាល​​បាន​កងជួរ​ធនធានមនុស្ស​ខាង​វិស័យ​សវកម្ម​ ក្នុង​បរិបទ​វៀតណាម​ ដែល​ទើបបង្កើត​វិស័យថ្មីៗ​​នេះ​ តែងបំពាក់ស្លាក់ស្នាម​​វត្តមានរបស់​លោកស្រីហា ធីធូ​ថាញ​ (Ha Thi Thu Thanh)​។​

ជាង​៣០​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ឯកសារ​របាយការណ៍​ហិរញ្ញវត្ថុ​ គម្រោង​ការពីគ្រោះ​​ប្រឹក្សា​ហាក់ដូចជា​​សោះកក្រោះ​ ប៉ុន្តែ​​លោកស្រី​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) ​នៅរក្សា​បាន​ចំណង់ចំណូល​ចិត្ត​ និងទឹក​ចិត្តស្រឡាញ់​​ចំពោះ Deloitte ដូច​នៅ​ថ្ងៃដំបូង ដែលគាត់​ទើប​​​ចូល​​ធ្វើការថ្មី​​។​ នោះ​​ជា​ប្រការ​ដែល​​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​​កោត​គោរព​ចំពោះ​មនុស្ស​ស្រីម្នាក់​​ដែល​មាន​សមត្ថភាព​ពិសេស ​ដូច​លោកស្រី​។​ 


ឆ្នាំ​២០២១ តួនាទីឈានមុខ​​​របស់​ Deloitte វៀតណាម​ បន្ត​បង្ហាញ​​​វត្តមាន​​ប្លុក​សេវាកម្ម​ឯកទស​នេះជាផ្លូវការ​​  នោះ​គឺ​សេវាកម្ម​សហគ្រាស​​ឯកជន​ (Deloitte Private) ជាមួយ​កម្មវិធី​ស្នូល​សំខាន់​ គឺ​សហគ្រាស​គ្រប់គ្រង​ល្អបំផុត​​វៀតណាម​។ លោកស្រី​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) ចង់ឱ្យ​ Deloitte អាច​ជំនួយ​ក្រុមអតិថិជន​​​សហគ្រាសឯកជនច្រើន​​ថែមទៀត​ ដែល​មានកក្តា​គ្រួសារ  សហគ្រាស​គ្រួសារ​ សហគ្រាស​និងឯកជន​មាន​​តម្លៃ​ទ្រព្យ​សុទ្ធ​​ខ្ពស់​ ជាមួយ​គោល​បំណង​ជំរុញ​តួនាទីនៃវិស័យ​​សហគ្រាស​ឯកជន​ចំពោះ​​ខឿន​​សេដ្ឋកិច្ច​។ កម្មវិធី​សហគ្រាស​គ្រប់គ្រង​ល្អបំផុត​វៀតណាម ​នៃក្រុមហ៊ុន​ ក៏ដើម្បី​លើកស្ទួយ​​និង​ទទួល​ស្គាល់​សហគ្រាស​ឯកជន​ឆ្នើម​បំផុតក្នុងទូទាំងប្រទេស​។ ទាំងអស់​សុទ្ធតែ​ឆ្ពោះទៅ​រកគោលដៅ​ជំនួ​យវិស័យ​​ឯកជនវៀតណាម​អភិវឌ្ឍ លោកស្រី​ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) សង្កត់ធ្ងន់​។​

ជា​អ្នក​តែង​លើកស្ទួយ​សិទ្ធិនារី តាម​រយៈ​តួនាទី​ស្នូល​នៅ​តាម​អង្គការ​ សមាគម​ ​ បណ្តាញ​ជាច្រើន ​ឆ្ពោះទៅ​គោលដៅ​សមភាព​យ៉ែន​ឌើ​នៅ​ទីកន្លែង​ធ្វើការ​ និងអភិវឌ្ឍ​សិទ្ធិ​អំណាច​នារី​នៅវៀតណាម​ លោកស្រី​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) បានក្លាយ​ជា​សមាជិក​នារី​តែមួយគត់​ ក្នុង​ក្រុមប្រឹក្សា​​កំណែបែប​បទ​រដ្ឋបាល​ របស់​នាយករដ្ឋមន្រ្តី​​នៃរដ្ឋាភិបាល​ (គណៈ ៤)។ ប្រការ​នេះ អំណះអំណាង​ការ​ខិតខំ​របស់​លោកស្រី​ ក្នុងការ​លើកស្ទួយ​តួនាទី​ពាណិជ្ជការិនី​ ក្នុង​គណៈកម្មកាសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​ 


លក្ខណៈ​មួយ​ក្នុង​ចំណោម​លក្ខណៈ​ដែល​លោក​ស្រី​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) មោទនភាព​នោះគឺ​ Deloitte វៀតណាម​បាន​វាយតម្លៃថា បំពាក់លក្ខណៈ ស្លាកស្នាម​មូលដ្ឋាន​ ខណៈពេលបានបន្តវេនភាព​ប្រណីតចំនួន​​១៧៥​ឆ្នាំ​ ពី​ Deloitte ពិភពលោក​ ចេះ​គួបផ្សំ​ និង​ច្នៃប្រតិដ្ឋ​រួម​នឹង​អត្តសញ្ញាណ​ប្រពៃណី​ និងតម្លៃ​វៀតណាម​សុទ្ធសាធ​ ដើម្បីបង្កើត​បាន​តម្លៃពិសេស​ដោយ​ឡែក​នៃ​ Deloitte វៀតណាម​។​

នេះ​ជា​ស្មារតី​ឈានមុខ​ ជា​របៀប​ដើម្បី​ Deloitte វៀតណាម​បន្ត​ ស្ថាបនា​តម្លៃ​ឥទ្ធិពល ចែករំលែក​ និង​ផ្សព្វផ្សាយ​តម្លៃ​ប្រពៃ​ស្អាត​ជូន​សហគមន៍​។ នេះ​ជា​គោល​បំណង​របស់​ នារី​ដែក​ថែប​ ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) អ្នកតែង​បារម្ភ​ចំពោះ​ការ​អភិវឌ្ឍ​នៃសហគមន៍​សហគ្រាស​វៀតណាម​៕​ 

ជា​អ្នក​តែង​លើកស្ទួយ​សិទ្ធិនារី​ លោកស្រី​ហា ធីធូ​ថាញ​ (Ha Thi Thu Thanh) តាម​រយៈ​តួនាទី​ស្នូល​នៅ​តាម​អង្គការ​ សមាគម បណ្តាញជាច្រើន ​ឆ្ពោះទៅរក​គោលដៅ​សមភាព​យ៉ែន​ឌើ​ នៅទីកន្លែង​ធ្វើការ​ និងអភិវឌ្ឍ​សិទ្ធិ​អំណាច​នារី​នៅប្រទេស​វៀតណាម​។​

អត្ថបទ៖ ថាវ​វី រូបថត៖ ត្រឹន កុង​ដាត​

ប្រែសម្រួល៖ រីកើង​


Top