ដោយសមត្ថភាព និងភាពអំណត់នៃអ្នកឈានមុខ “នារីដែកថែប”លោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) អនុប្រធានសមាគមពាណិជ្ជការិនីវៀតណាម ប្រធានក្រុមប្រឹក្សា Deloitte វៀតណាម និងសមាជិកក្រុមប្រឹក្សាកំណែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល....
លោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) អនុប្រធានសមាគមពាណិជ្ជការិនីវៀតណាម ប្រធានក្រុមប្រឹក្សា Deloitte វៀតណាម និងជាសមាជិកក្រុមប្រឹក្សាកំណែទម្រង់បែបបទរដ្ឋបាលវៀតណាម របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។
ដោយសមត្ថភាព និងភាពអំណត់នៃអ្នកឈានមុខ “នារីដែកថែប” លោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) អនុប្រធានសមាគមពាណិជ្ជការិនីវៀតណាម ប្រធានក្រុមប្រឹក្សា Deloitte វៀតណាម និងសមាជិកក្រុមប្រឹក្សាកំណែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានដឹកនាំ Deloitte វៀតណាម ក្លាយជាក្រុមហ៊ុនប្រឹក្សាសវនកម្មលេខ១នៅវៀតណាម និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងបទពិសោធន៍ជាង៣០ឆ្នាំប្លាយ។
រយៈពេលអភិវឌ្ឍ៣០ឆ្នាំ ដែលប្រកបដោយជោគជ័យ នៃ Deloitte វៀតណាម ក៏ជាដំណើរអភិវឌ្ឍនៃវិស័យសវកម្មឯករាជវៀតណាម។ ហើយលោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) ក៏មានសហសនាមថា “នារីដែកថែប” នៃវិស័យសវកម្មវៀតណាម។
ជាច្រើនទស្សវត្សរ៍កន្លង លោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) ជាជនជាតិវៀតណាមដំបូងបង្អស់ ក្នុងវិស័យគណនេយ្យ សវកម្ម បានជ្រើសរើសទៅកាន់ប្រទេសអាមេរិកសិក្សា។ បើតាមសម្តីលោកស្រីចែករំលែកថា នោះជារយៈពេល ដែលជាដំណើរការមួយ “ពោរពេញដោយទឹកភ្នែក” ដោយសារនឹកផ្ទះ នឹកកូន ជាពិសេសមិនទាន់អាចសម្រប់ខ្លួននឹងវប្បធម៌ របៀបធ្វើការរបស់ជនជាតិអាមេរិក។ ប៉ុន្តែនៅខណៈពេលនេះបាន “ហាត់ពត់” លោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) ក្លាយជាមនុស្សម្នាក់ ដែលពោរពេញដោយសមត្ថភាពពូកែរឹងមាំ និងម៉ឹងម៉ាត់។
ពេលនៅកាន់តួនាទីជាអ្នកដឹកនាំ Deloitte វៀតណាម លោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) បានប្តេជ្ញាបញ្ជូនក្រុមថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ចេញទៅសិក្សានៅបរទេស ជាពិសេសគឺប្រទេសអាមេរិក ដើម្បី “អន្តរូបនីយកម្ម” កងជួរបុគ្គលិក ទោះបីខណៈនោះប្រាក់ចំណាយបញ្ជូនមនុស្សម្នាក់ទៅសិក្សានៅបរទេស មិនមែនតិចសោះឡើយ ជួនកាលខ្ពស់ជាងថ្លៃជួលអ្នកជំនាញការបរទេសម្នាក់ មកបណ្តុះបណ្តាលផ្ទាល់ទៀតផង។ ក៏ប៉ុន្តែលោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) បានសម្រាបសម្រួលថ្នាក់ដឹកនាំដោយជោគជ័យ។ ជាច្រើនឆ្នាំកន្លង សេចក្តីសម្រេចចិត្តរបស់លោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) សឱ្យឃើញថា ត្រឹមត្រូវនិងមានចក្ខុវិស័យ។
រយៈពេលជាង៣០ឆ្នាំផ្សារភ្ជាប់នឹងឯកសាររបាយការណ៍ហិរញ្ញវត្ថុ គម្រោងការពីគ្រោះប្រឹក្សាហាក់ដូចជាសោះកក្រោះ ប៉ុន្តែលោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) នៅតែរក្សាបានចំណង់ចំណូលចិត្ត និងទឹកចិត្តស្រឡាញ់ចំពោះ Deloitteដូចកាលពីថ្ងៃដំបូង ដែលគាត់ទើបនឹងចូលធ្វើការ។
ក្នុងរយៈពេល៣០ឆ្នាំអភិវឌ្ឍនៃវិស័យសវកម្មឯករាជវៀតណាម Deloitte វៀតណាមតែងជាចំណុចភ្លឺ ជាដងទង់ឈានមុខ។ បច្ចុប្បន្ន Deloitte វៀតណាមកំពុងមានកងជួរមន្ត្រី បុគ្គលិក អ្នកជំនាញការជាង១០០០នាក់ ដែលជា “កម្មសិទ្ធិ” បានបណ្តុះបណ្តាលត្រឹមត្រូវ មានសមត្ថភាព ចំណេះវិជ្ជាអន្តរជាតិ យល់ដឹងវប្បធម៌ និងច្បាប់វៀតណាម។ ដោយលក្ខណៈវិស័យមុខរបរ ទាំងនេះបានចាត់ទុកជា “រតនវត្ថុ” របស់វៀតណាម។
Deloitte វៀតណាម ជាអង្គភាពដែលមានកងជួរអ្នកដឹកនាំជាជនជាតិវៀតណាមច្រើនបំផុតបានបណ្តុះបណ្តាលនៅបរទេស មានគោលគំនិតលំដាប់អន្តរជាតិ នៃ Deloitteទូទាំងពិភពលោក។ ការបណ្តុះបណ្តាលបានកងជួរធនធានមនុស្សខាងវិស័យសវកម្ម ក្នុងបរិបទវៀតណាម ដែលទើបបង្កើតវិស័យថ្មីៗនេះ តែងបំពាក់ស្លាក់ស្នាមវត្តមានរបស់លោកស្រីហា ធីធូថាញ (Ha Thi Thu Thanh)។
ជាង៣០ឆ្នាំផ្សារភ្ជាប់នឹងឯកសាររបាយការណ៍ហិរញ្ញវត្ថុ គម្រោងការពីគ្រោះប្រឹក្សាហាក់ដូចជាសោះកក្រោះ ប៉ុន្តែលោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) នៅរក្សាបានចំណង់ចំណូលចិត្ត និងទឹកចិត្តស្រឡាញ់ចំពោះ Deloitte ដូចនៅថ្ងៃដំបូង ដែលគាត់ទើបចូលធ្វើការថ្មី។ នោះជាប្រការដែលធ្វើឱ្យមនុស្សជាច្រើនកោតគោរពចំពោះមនុស្សស្រីម្នាក់ដែលមានសមត្ថភាពពិសេស ដូចលោកស្រី។
ឆ្នាំ២០២១ តួនាទីឈានមុខរបស់ Deloitte វៀតណាម បន្តបង្ហាញវត្តមានប្លុកសេវាកម្មឯកទសនេះជាផ្លូវការ នោះគឺសេវាកម្មសហគ្រាសឯកជន (Deloitte Private) ជាមួយកម្មវិធីស្នូលសំខាន់ គឺសហគ្រាសគ្រប់គ្រងល្អបំផុតវៀតណាម។ លោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) ចង់ឱ្យ Deloitte អាចជំនួយក្រុមអតិថិជនសហគ្រាសឯកជនច្រើនថែមទៀត ដែលមានកក្តាគ្រួសារ សហគ្រាសគ្រួសារ សហគ្រាសនិងឯកជនមានតម្លៃទ្រព្យសុទ្ធខ្ពស់ ជាមួយគោលបំណងជំរុញតួនាទីនៃវិស័យសហគ្រាសឯកជនចំពោះខឿនសេដ្ឋកិច្ច។ កម្មវិធីសហគ្រាសគ្រប់គ្រងល្អបំផុតវៀតណាម នៃក្រុមហ៊ុន ក៏ដើម្បីលើកស្ទួយនិងទទួលស្គាល់សហគ្រាសឯកជនឆ្នើមបំផុតក្នុងទូទាំងប្រទេស។ “ទាំងអស់សុទ្ធតែឆ្ពោះទៅរកគោលដៅជំនួយវិស័យឯកជនវៀតណាមអភិវឌ្ឍ” លោកស្រីហា ធីធូថាញ (Ha Thi Thu Thanh) សង្កត់ធ្ងន់។
ជាអ្នកតែងលើកស្ទួយសិទ្ធិនារី តាមរយៈតួនាទីស្នូលនៅតាមអង្គការ សមាគម បណ្តាញជាច្រើន ឆ្ពោះទៅគោលដៅសមភាពយ៉ែនឌើនៅទីកន្លែងធ្វើការ និងអភិវឌ្ឍសិទ្ធិអំណាចនារីនៅវៀតណាម លោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) បានក្លាយជាសមាជិកនារីតែមួយគត់ ក្នុងក្រុមប្រឹក្សាកំណែបែបបទរដ្ឋបាល របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល (គណៈ ៤)។ ប្រការនេះ អំណះអំណាងការខិតខំរបស់លោកស្រី ក្នុងការលើកស្ទួយតួនាទីពាណិជ្ជការិនី ក្នុងគណៈកម្មកាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លក្ខណៈមួយក្នុងចំណោមលក្ខណៈដែលលោកស្រី ហា ធីធូថាញ (Ha Thi Thu Thanh) មោទនភាពនោះគឺ Deloitte វៀតណាមបានវាយតម្លៃថា បំពាក់លក្ខណៈ “ស្លាកស្នាមមូលដ្ឋាន” ខណៈពេលបានបន្តវេនភាពប្រណីតចំនួន១៧៥ឆ្នាំ ពី Deloitte ពិភពលោក ចេះគួបផ្សំ និងច្នៃប្រតិដ្ឋរួមនឹងអត្តសញ្ញាណប្រពៃណី និងតម្លៃវៀតណាមសុទ្ធសាធ ដើម្បីបង្កើតបានតម្លៃពិសេសដោយឡែកនៃ Deloitte វៀតណាម។ នេះជាស្មារតីឈានមុខ ជារបៀបដើម្បី Deloitte វៀតណាមបន្ត “ស្ថាបនាតម្លៃឥទ្ធិពល” ចែករំលែក និងផ្សព្វផ្សាយតម្លៃប្រពៃស្អាតជូនសហគមន៍។ នេះជាគោលបំណងរបស់ “នារីដែកថែប” ហា ធីធូថាញ (Ha Thi Thu Thanh) អ្នកតែងបារម្ភចំពោះការអភិវឌ្ឍនៃសហគមន៍សហគ្រាសវៀតណាម៕
ជាអ្នកតែងលើកស្ទួយសិទ្ធិនារី លោកស្រីហា ធីធូថាញ (Ha Thi Thu Thanh) តាមរយៈតួនាទីស្នូលនៅតាមអង្គការ សមាគម បណ្តាញជាច្រើន ឆ្ពោះទៅរកគោលដៅសមភាពយ៉ែនឌើ នៅទីកន្លែងធ្វើការ និងអភិវឌ្ឍសិទ្ធិអំណាចនារីនៅប្រទេសវៀតណាម។
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន កុងដាត
ប្រែសម្រួល៖ រីកើង