អំឡុងពេលជាង ៣០ ឆ្នាំនៃការបង្កើតនិងគ្រប់គ្រងសហគ្រាស វីរបុរសពលកម្មលោក ឡេ វ៉ាន់តាម(Le Van Tam) - បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអំពៅស្ករ ឡាមសើន (Lam Son) (Lasuco) តែងតែបានកសិកររស់ក្នុងស្រុកំណើត នាំគ្នានិយាយពី លោក តាម (Tam) - ខេត្ត ថាញហ័រ (Thanh Hoa) ប្រៀបដូចជាមិត្តភ័ក្រដ៏ជិតស្និទអញ្ជឹង។ កសិករនៅទីនេះប្រៀបធៀបលោកតាម (Tam)នឹង “មេបញ្ជានាវា” អ្នកនាំក្រុមហ៊ុន Lasuco ឈានទៅមុខក្នុងច្រើនវិស័យ ជាពិសេស ទទួលភាពជោគជ័យ យកឈ្នះថ្មី ក្នុងវិស័យកសិកម្ម ហើយនាំយក“ ផ្លែឈើផ្អែម” ទៅកាន់ទីជនបទដាំអំពៅ។
វីរបុរសក្នុងការផលិតស្ករ
បញ្ចប់ការរៀនសូត្រនៅសាកលវិទ្យាល័យ លោកឡេ វ៉ាន់តាម (Le Van Tam) មានរយៈពេលជាច្រើនឆ្នាំ ធ្វើការក្នុងវិស័យកសិកម្ម និងបានកាន់មុខតំណែងជាផ្សេងៗដូចជា៖ នាយករងមន្ទីរកសិកម្មខេត្តថាញ់ហ័រ (Thanh Hoa) ប្រធានគ្រប់គ្រងការសាងសង់តំបន់ដាំដើមអំពៅ ខេត្តថាញ់ហ័រ (Thanh Hoa)។ លោកឡេ វ៉ាន់តាម ( Le Van Tam) តែងតែអន្ទះអន្ទែងអំពីសំនួរមួយ៖ តើមានគម្រោងណាល្អ ៗ? ដើម្បីអនុវត្តន៍លើដីកសិកម្មរបស់ខេត្ត ថាញ់ហ័រ (Thanh Hoa)។ នៅឆ្នាំ ១៩៨៨ លោកបានកាន់តំណែងជាអគ្គនាយករងនៃអគ្គក្រុមហ៊ុនផលិតអំពៅស្ករទីមួយ និងជានាយករោងចក្រស្ករសឡាមសើន (Lam Son) នៅលោកអាយុ ៥២ ឆ្នាំ។
គ្រប់គ្រងការធ្វើអាជីវកម្មរបស់សហគ្រាសគឺជាបញ្ហា មួយ ប៉ុន្តែលោក តាម (Tam) មិនខ្លាចការលំបាក ហើយលោកចាត់ទុកនេះគឺជាឱកាសសម្រាប់ខ្លួនដើម្បីអនុវត្តន៍គំនិតរបស់លោកក្លាយទៅជាការពិត។ រោងចក្រថ្មី ប្រជាជនថ្មី ទីផ្សារថ្មីសុទ្ធសឹងតែជាសម្ពាធខ្លាំង។ ថែមទាំងមានរយៈពេលដ៏តានតឹងដែលនៅពេលរោងចក្រខ្វះដើមទុន ផលិតផលលក់ចេញនៅទីផ្សារមិនលក់ដាច់ រោងចក្រប្រឈមមុខនឹងការរំសាយ។ នៅពេលនោះ លោកបានគិតគូរយ៉ាងហ្មត់ចត់ពេញរាត្រី ដូច្នេះសក់ពណ៌ខ្មៅរបស់លោកក្លាយទៅជាពណ៌ស។ ប៉ុន្តែមិនរន្ធត់ញាប់ញ័រ លោករួមនឹងក្រុមហ៊ុន Lasuco ផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត លោកបានទៅគ្រប់ឃុំនិងគ្រប់ភូមិ ដើម្បីលើកទឹកចិត្តកសិករឱ្យធ្វើការ និងជឿជាក់ថា ដើមអំពៅនឹង "ផ្លាស់ប្តូរជីវិត" នៃតំបន់ដីក្រីក្រនេះ។
អត្ថបទ៖ ប៊ិចវ៉ឹន - រូបថត៖ ត្រឹនថាញ់យ៉ាងនិងទ្រឿងបាវិញ