• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

បក្សបម្រើតែផលប្រយោជន៍ជាតិនិងមាតុភូមិ

ក្នុងរយៈពេល​៩០​ឆ្នាំ​កន្លង​មក​នៅថ្ងៃទី ៣ ខែកុម្ភៈ ជារៀងរាល់​ឆ្នាំ ប្រទេសវៀត​ណាម​រីករាយប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានផ្លាស់ប្តូរជោគ​វាស​នារបស់ប្រជាជាតិវៀតណាម -បក្សកុម្មុយនិស្តវៀតណាមបានចាប់បដិសណ្ឋិ​។ ជាគណបក្សនយោបាយមួយ​ដែលបង្កើតឡើងដោយលោកប្រធាន​ហូជីមិញ ដែលយក​លទ្ធិម៉ាក្សនិយម - លេនីនជាមូលដ្ឋាន​គ្រឹះបានឆ្លើយ​តប​នូវសេចក្តីប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជននិងភ្ជាប់ជាមួយបេសកកម្មរបស់ប្រជាជាតិទាំងមូលពីព្រោះថាក្រៅពីផលប្រយោជន៍ជាតិនិងមាតុភូមិបក្សមិនមានផលប្រយោជន៍អ្វីផ្សេងឡើយដោយសារប្រយោជន៍របស់បក្សពោលគឺផលប្រយោជន៍របស់ជាតិនិងមាតុភូមិ”“ ផលប្រយោជន៍ទាំងអស់​គឺសម្រាប់ប្រជាជន

៩០ ឆ្នាំកន្លងមកហើយ បក្សបានរួមដំណើរជាមួយប្រជាជន យកជំនះរាល់ការលំបាកនិងឧបសគ្គទទួលបានជោគជ័យជាច្រើន ប្រែវៀតណាមពីប្រទេសដែលមិនមាននៅលើផែនទីពិភពលោកទៅជាប្រទេសមួយមានកិត្យានុភាព​តួនាទីនៅលើឆាកអន្តរជាតិ។

មុនពេលដែលបក្សកុម្មុយនិស្តវៀតណាមចាប់បដិសណ្ឋិ ប្រទេសវៀតណាមយើងបានស្ថិតនៅក្រោមអាណានិគមនិយម។ ប្រជាជនបានក្រោកឈរឡើងប្រឆាំងនឹងការគៀបសង្កត់ការកេងប្រវ័ញ្ចរបស់ពួកអាណានិគមនិងសក្តិភូមិ ដោមានចលនាតស៊ូយ៉ាងអង់អាចក្លាហានជាច្រើន ក៏ប៉ុន្តែការតស៊ូទាំងអស់ត្រូវបរាជ័យព្រោះគ្មានមាគ៌ាមួយត្រឹមត្រូវទេ។ ក្នុងបរិបទនេះ លោកប្រធានហូជីមិញរបស់យើងក្រោមឈ្មោះថា ង្វៀនអាយឃ្វុក (Nguyen Ai Quoc) បានធ្វើដំណើរទៅជុំវិញពិភពលោកដើម្បីរកវិធីជួយសង្រ្គោះប្រទេសជាតិ ហើយលោកបានរកឃើញនៅក្នុងលទ្ធិម៉ាក្សនិយម - លេនីននូវមាគ៌ាបដិវត្តអធន ដែលបើយោងតាមគាត់នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីជួយសង្គ្រោះប្រទេសជាតិនិងរំដោះប្រទេសជាតិ។ នៅថ្ងៃទី ៣ ខែកុម្ភះឆ្នាំ ១៩៣០ ក្រោមអធិបតីភាពរបស់លោកអង្គការកុម្មុយនិស្តចំនួន ៣ គឺគណបក្សកុម្មុយនិស្តឥណ្ឌូចិនគណបក្សកុម្មុយនិស្ត អានណាម (An Nam)  និងគណបក្សកុម្មុយនិស្តសហព័ន្ធឥណ្ឌូចិនបានរៀបចំកិច្ចប្រជុំមួយដើម្បីរួមបញ្ចូលគ្នាទៅជាគណបក្សមួយដែលមានឈ្មោះថាបក្សកុម្មុយនិស្តវៀតណាម។ ចាប់តាងពីនេះទៅ បដិវត្តនៃប្រទេស វៀតណាម​​យើងមានទង់នាំផ្លូវនិងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាមជាក្រុមឈានមុខរបស់វណ្ណៈកម្មករ ព្រម​ទាំងជាក្រុមឈានមុខរបស់របស់ប្រជាជននិងប្រជាជាតិ ផងដែរ។

 


នាព្រឹកថ្ងៃទី ៣ ខែកុម្ភះឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (មីឌីញ (My Dinh) រដ្ឋធានីហាណូយ (Ha Noi)) គណៈកម្មាធិការមជ្ឈិមបក្សរដ្ឋសភា ប្រធានរដ្ឋរដ្ឋាភិបាលគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនិងរដ្ឋធានីហាណូយ (Ha Noi)បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតគណបក្សកុម្មុយនីស្តវៀតណាម (២ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២០)  រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ថ្នាក់ដឹកនាំអតីតថ្នាក់ដឹកនាំបក្សរដ្ឋនិងប្រតិភូទាំងឡាយចូលរួមគោរពទង់ជាតិនៅឯពិធីអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម។
រូបថត៖ ថុងញ៉ឹង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ប្រតិភូទាំងឡាយ គោរពទង់ជាតិ។ រូបថត៖ ឡាំខាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមង្វៀន ភូត្រុង(Nguyen PhuTrong) ថ្លែងសុន្ទរកថាអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។
រូបថត៖ឡាំខាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមង្វៀន ភូត្រុង(Nguyen PhuTrong) ថ្លែងសុន្ទរកថាអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។
រូបថត៖ ឡាំខាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក ហាគី (Ha Ky) (ជាបក្ខជនចាស់ម្នាក់) ថ្លែងនៅក្នុងពិធី។
រូបថត៖ឡាំខាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



និស្សិត ង្វៀន ធុយលីញ (Nguyen Thuy Linh)(ជាបក្ខជនវ័យក្មេងម្នាក់)នៃសាកលវិទ្យាល័យជាតិហាណូយ (Ha Noi) តំណាងឱ្យយុវជនទូទាំងប្រទេសថ្លែងនៅក្នុងពិធីនេះ។
រូបថត៖ ឡាំខាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ប្រតិភូទាំងឡាយចូលរួមពិធីអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម។
រូបថត៖ ថុងញ៉ឹត- ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ប្រតិភូទាំងឡាយចូលរួមពិធីអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម។
រូបថត៖ ថុងញ៉ឹត- ទីភ្នាក់ងារសារព័ត៌មានវៀតណា

 

បក្សបានចាប់បដិសណ្ឋិមកគឺជារបត់ដ៏សំខាន់នៃបដិវត្តវៀតណាម។ ក្រោមការដឹកនាំរបស់បក្សប្រជាជន​វៀតណាម​យើងបានបង្កើតអព្ភូតហេតុជាច្រើននៅក្នុងសតវត្សរ៍ទី ២០ ។ នេះជាបដិវត្តខែសីហាឆ្នាំ១៩៤៥ ដែលវាយបំបែកខ្នោះច្រវាក់នៃភាពជាទាសកររបស់ពួកអាណានិគមនិយមបារាំងអស់រយៈពេលជិតមួយសតវត្សរ៍ វាយផ្តួលរំលំរបបសក្ដិភូមិអស់រយៈពេលរាប់ពាន់ឆ្នាំ ដែលបានបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យ​វៀតណាម ជារដ្ឋសម្រាប់វណ្ណៈកម្មករកសិករដំបូងគេនៅអាស៊ីអាគ្នេយ៍និងបានបើកយុគសម័យថ្មីដែលជាយុគសម័យឯករាជ្យជាតិដែលផ្សាភ្ជាប់នឹងសង្គមនិយម។ បន្ទាប់មកគឺជ័យជំនះនៃការតស៊ូរំដោះជាតិ ការពារមាតុភូមិជ័យជំនះនៃដំណើរការផ្លាស់ប្តូរថ្មីឆ្ពោះទៅរកសង្គមនិយមនិងសមាហរណកម្មអន្តរជាតិ។

ភាពជាក់ស្តែងក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកនេះបង្ហាញថាការដឹកនាំត្រឹមត្រូវរបស់បក្សគឺជាកត្តាកំណត់សម្រេចរាល់ជ័យជំនះនៃបដិវត្តវៀតណាម។ ឆ្លងកាត់ការតស៊ូដើម្បីឯករាជ្យនិងការការពារមាតុភូមិក៏ដូចជាបុព្វហេតុនៃការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ជានិច្ចកាលបក្សតែងតែយកគោលដៅបម្រើប្រជាពលរដ្ឋជាគោលដៅតស៊ូរបស់ខ្លួន។ ជិត ៣៥ ឆ្នាំនៃការអនុវត្តការផ្លាស់ថ្មីដែលបានផ្តួចផ្តើមនិងដឹកនាំដោយបក្សប្រទេសវៀតណាមយើងទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើនដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ។ ប្រការនេះបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យរបស់បក្សរដ្ឋ រដ្ឋ និងប្រជាជន។ ពីប្រទេសក្រីក្រប្រទេសវៀតណាមបានកើនឡើងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម មានស្ថិរភាពនយោបាយឯករាជ្យភាពនិងអធិបតេយ្យភាព​ជាតិក៏ត្រូវបានរក្សាយ៉ាងរឹងមាំ។

ទំនាក់ទំនងការបរទេសត្រូវបានពង្រីក កិត្យានុភាពរបស់ប្រទេសបានលើកកំពស់ដោយឥតឈប់ឈរនៅលើ​ឆាក​អន្តរជាតិ។ នេះគឺជាលទ្ធផលនៃដំណើរការផ្លាស់ប្តូរដ៏ស៊ីជម្រៅ លើគ្រប់ជ្រុងជ្រោយនិងហ្មត់ចត់របស់បក្សទាំង​មូលនិងប្រជាជនទាំងមូល។ ទន្ទឹមនឹងនេះជាការបញ្ជាក់ពីការភាពជិតស្និទ្ធជាមួយប្រជាជន ហើយការកសាង​មហាសាមគ្គីភាពជាតិគឺជាប្រភពកម្លាំងដ៏ខ្លាំងក្លារបស់បក្ស។



សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនល្អ ខឿនសេដ្ឋកិច្ចទីផ្សារដែលតម្រង់ទិសសង្គមនិយមបានបង្កើត និងអភិវឌ្ឍន៍ជាលំដាប់។ នៅក្នុងរូបថត៖ តំបន់ដាំតែនៅខេត្តឡាំដុង (Lam Dong)។ រូបថត៖ ក្វាងក្វៀត- ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ស័យកសិកម្មរបស់វៀតណាមមានការរីកចម្រើនគួរសម។ការឧស្សាហូបនីយទំនើបកម្មសម្រាប់កសិកម្មនិងជនបទមានការផ្លាស់ប្តូរសំខាន់ៗ។ ការនាំចេញកាហ្វេកៅស៊ូគ្រាប់ស្វាយចន្ទីម្រេចនិងផលិតផលជលផលមានបរិមាណច្រើនស្ថិតក្នុងលំដាប់ខ្ពស់នៅលើពិភពលោក។ នៅក្នុងរូបថត៖ គ្រឿងសមុទ្រគឺជាមុខទំនិញនាំចេញដែលមានការកើនឡើងខ្លាំងបំផុតរបស់វៀតណាមក្នុងកំឡុងបណ្តាឆ្នាំអនុវត្តគោលនយោបាយផ្លាសថ្មី។ រូបថត៖ ហ៊ុយហុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សេដ្ឋកិច្ចមានដើមទុនវិនិយោគទុនពីបរទេសត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍ បណ្តាសហគ្រាសមានការវិនិយោគទុនពីបរទេស (FDI) បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមការបង្កើតការងារនិងការនាំចេញ។នៅក្នុងរូបថត៖ ខ្សែចង្វាក់សំរាប់ផ្សាគ្រោងតួថយន្តនៅក្រុមហ៊ុនតូយ៉ូតាម៉ូទ័រ (Toyota ) វៀតណាម ការវិនិយោគទុនរបស់ជប៉ុននៅខេត្តវីញភុក  (Vinh Phuc)។ រូបថត៖ ដាញ់ឡាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សេដ្ឋកិច្ចឯកជនមានការកើនឡើងយ៉ាងឆាប់រហ័សអំពីចំនួន និងប្រសិទ្ធភាពបង្កើតការងារនិងរួមចំណែកកាន់តែច្រើនដល់ផលិតផលក្នុងស្រុកសរុប(GDP)។
នៅក្នុងរូបថត៖ កំពង់ផែនាវាទេសចរណ៍អន្តរជាតិហាឡុង (Ha Long)នៅឆ្នេរបៃឆាយ (Bai Chay)ទីក្រុងហាឡុង (Ha Long) (ខេត្តក្វាងនិញ) (Quang Ninh) - ជាសំណងដ៏សំខាន់មួយដែលបានវិនិយោគដោយក្រុមហ៊ុន Sun Group។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សពផ្សាយ



ក្នុងរយៈពេលជិត ៣៥ ឆ្នាំនៃការផ្លាស់ថ្មី សេដ្ឋកិច្ចវៀតណាមសម្រេចបានអត្រាកំណើនខ្ពស់ជាងមុនពេលផ្លាស់ថ្មី។ រូបថត៖ តំបន់ឧស្សាហកម្មរួមមានឧស្ម័ន - អគ្គិសនី និងជីខេត្តកាម៉ៅ (Ca Mau)ជារៀងរាល់ឆ្នាំវាបានរួមចំណែកជាង ៤០% នៃចំណូលថវិកាជាតិ ហើយបង្កើតការងារជាង ៣០% សម្រាប់ពលករនៅខេត្តកាម៉ៅ (Ca Mau)។
រូបថត៖ ហ៊ួញ ថេ អាញ ភ្នាក់ងារសារព័ត៌មានវៀតណាម



ខឿនសេដ្ឋកិច្ចមានការរីកចំរើនលូតលាស់យ៉ាងល្អសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយមវៀតណាមបានបង្កើតនិងអភិវឌ្ឍន៍ជាលំដាប់។
នៅក្នុងរូបថត៖ ប្រេងឥន្ធនៈគឺជាវិស័យសេដ្ឋកិច្ចនាំមុខដែលរួមចំណែកយ៉ាងខ្លាំងដល់ឧស្សាហូបនីយកម្មនិងទំនើបកម្មនៃប្រទេស។
រូបថត៖ ហ៊ុយហុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ក្រោយរយៈពេលជាង ៣៥ ឆ្នាំនៃការផ្លាស់ថ្មីប្រទេសវៀតណាមទទួលបានសមិទ្ធិផលសំខាន់ៗដោយមានបច្ចេកទេសនិងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមអាចឆ្លើយតបនឹងបុព្វហេតុនៃឧស្សាហូបនីយកម្មទំនើបកម្មនិងការបង្កើតបរិយាកាសទាក់ទាញធនធានសង្គមសម្រាប់ការអភិវឌ្ឍ។ នៅក្នុងរូបថត៖ ផ្លូវហាយវ៉េប្រវែង ២៤.៦ គីឡូម៉ែត្រហាឡុង - ហាយផុង (Ha Long - Hai Phong)ត្រូវបានដាក់ឱ្យប្រើប្រាស់ បានកាត់បន្ថយចម្ងាយពីហាឡុងទៅហាណូយ(Ha Long - Hai Phong)ពី ១៨០ គីឡូម៉ែត្រចុះត្រឹម ១៣០ គីឡូម៉ែត្រ។ ដូច្នេះ ដំណើរការពី ហាឡុងទៅហាយផុង (Ha Long - Hai Phong)ចុះត្រឹម ២៥ គីឡូម៉ែត្រ ដែលពីមុនគឺ ៧៥ គីឡូម៉ែត្រ។ រូបថត៖ ត្រុងង្វៀង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងបរិយាកាសរីករាយដែលកំពុងសាយភាយពាសពេញប្រទេសដោយសមិទ្ធិផលប្រកបដោយមោទនភាពនៃឆ្នាំកន្លងមកបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលកំពុងខិតខំយ៉ាងខ្លាំងដើម្បីជំនះឧបសគ្គទាំងអស់ បន្តនាំមកនូវសក្តានុពល ឧត្តមភាព និងធនធានទាំងអស់បង្កើតការផ្លាស់ប្តូរខ្លាំងក្លានៅក្នុងគ្រប់វិស័យដើម្បីទទួលបានលទ្ធផលខ្ពស់ជាងនេះនៅឆ្នាំ ២០២០ ដែលជាឆ្នាំមានសារៈសំខាន់ពិសេស។ នេះគឺជាឆ្នាំចុងក្រោយនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្តិបាតលើកទី ១២ របស់បក្ស ហើយរៀបចំមហាសន្តិបាតបក្សគ្រប់លំដាប់ថ្នាក់ ឈានទៅរៀបចំមហាសន្និបាតលើកទី ១៣របស់បក្ស; ៧៥ ឆ្នាំនៃទិវាជាតិ ;១៣០ ឆ្នាំនៃទិវាកំណើតរបស់លោកប្រធានហូជីមិញ; ឆ្នាំដែលវៀតណាមដើរតួជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ រួមទាំងព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើនទៀត។

ប្រទេសកំពុងប្រឈមមុខនឹងឱកាសថ្មី ដោយជឿទំនុកចិត្តលើមាគ៌ាដែលលោកប្រធានហូជីមិញ និងបក្សបានជ្រើសរើស យើងម្នាក់ៗត្រូវតាំងចិត្តដូចតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស ប្រធានវៀតណាម ​ង្វៀន​ភូត្រុង (Nguyen Phu Trong)ថ្លែងនៅថ្ងៃបុណ្យចូលឆ្នាំថ្មីថា ៖ “អាចពង្រីកបានសក្តានុពលនិងប្រែក្លាយទៅជាធនធានដ៏ធំធេងដើម្បីកសាងនិងការពារប្រទេសជាតិឬទេនោះវាអាស្រ័យលើឆន្ទៈ កិច្ចខិតខំប្រឹងប្រែងរបស់បក្ស​ទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមគ្រប់រូប "./ ។

អត្ថបទនិង រូបថត៖ទីភ្នាក់ងារសារព័ត៌មាន

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top