អញ្ជើញថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់ ការអភិវឌ្ឍន៍យ៉ាងសកម្មរបស់ ASEAN កំពុងបើកឱកាសងាយស្រួលសំរាប់បណ្តាសហគ្រាស ក្នុងនោះប្រទេសវៀតណាមគឺមួយក្នុងបណ្តាប្រទេស ដែលមានខឿនសេដ្ឋកិច្ចសកម្មបំផុត និងមានផលិតផលក្នុងស្រុកសរុប (GDP) បង្កើនជាមធ្យម ៦% ក្នុងរយៈពេល ៣០ ឆ្នាំនិងគ្រោងបង្កើនពី ៦,៥ ដល់ ៧% ក្នុងរយៈពេលពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានវាយតំលៃថា ក៏ដូចជាបណ្តាប្រទេស ASEAN ផ្សេងៗ ប្រទេសវៀតណាមមានទីផ្សារបន្ទុកសក្តានុពលជាច្រើននូវការផ្លាស់ប្តូរនិងច្នៃប្រឌិត ថែមទាំងមានប្រភពធនធានមនុស្សសម្បូរ៍ ក្នុងនោះ៦០% បរិមាណប្រជាជនមានអាយុក្មេងជាង ៣៥ ឆ្នាំនិង ប្រហែល ៥៣%នៃបរិមាណប្រជាជនអាចប្រើប្រាស់បណ្តាញ internet កំពុងជំរុញខ្លាំងសមាហរណកម្មអន្តរជាតិតាមរយៈចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងនោះ FTA ស្តង់ដាខ្ពស់ ហើយរួមជាមួយបណ្តាប្រទេស ASEAN ឈានទៅដល់កសាងទីផ្សារ ASEAN មួយ។
ដោយស្មារតីនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង (Nguyen Xuan Phuc) បានលើកឡើងគំនិតផ្តួចផ្តើមវេទិកា WEF ASEAN ត្រូវពិភាក្សាអំពីការបង្កើតក្រុមការងារមួយ ដើម្បីស្រាវជ្រាវ ជំរុញគោលនយោបាយអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញការកសាងទីផ្សារតាមគំនិតផ្តួចផ្តើមនូវការចាប់ផ្តើមធ្វើអាជីវកម្មដ៏ច្នៃប្រឌិត និងជំរុញបណ្តាសហគ្រាសវិនិយោគអភិវឌ្ឍន៍ឬទិញយកគំនិតផ្តួចផ្តើមនូវការចាប់ផ្តើមធ្វើអាជីវកម្មរបស់អ្នកមានទេពកោសល្យវ័យក្មេងនៃបណ្តាប្រទេស ASEAN។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអះអាងថា៖ “វៀតណាមនឹងធ្វើអស់កម្លាំងកាយចិត្តរួមជាមួយបណ្តាដៃគូ ASEAN ដើម្បីធ្វើឲ្យសម្រេចគោលដៅដ៏ខ្ពង់ខ្ពស់ប្រកបដោយជោគជ័យ"។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងបណ្តាប្រធានគណៈប្រតិភូ អញ្ជើញចូលរួម
ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ ក្រោមប្រធាបទ៖ “ASEAN ៥០ ឆ្នាំវ័យក្មេង”។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ
ក្រោមប្រធាបទ៖ “ASEAN ៥០ ឆ្នាំវ័យក្មេង”។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទិដ្ឋភាពនៃកិច្ចប្រជុំពេញអង្គ ក្រោមប្រធាបទ៖ “ASEAN ៥០ ឆ្នាំវ័យក្មេង”។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាការងារជាមួយថ្នាក់
ដឹននាំនៃសហគ្រាស WEF ស្តីពីសេដ្ឋកិច្ចវៀតណាម។
ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងប្រធានគណៈប្រតិភូ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុង
កិច្ចពិភាក្សា “វិនិយោគលើហេដ្ឋារចសម្ព័ន្ធឆ្លាតវៃ”។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងពិធីបិទ
សន្និសីទ WEF ASEAN ២០១៧។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា - ប្រទេសម្ចាស់ផ្ទះ WEF ASEAN ឆ្នាំ២០១៧
អញ្ជើញអនុវត្តន៍ពិធីការផ្ទេរជួងដល់ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ក្នុងពិធីផ្ទេរតួនាទី
ម្ចាស់ផ្ទះ សន្និសីទ WEF ASEAN ឆ្នាំ២០១៨ ឲ្យប្រទេសវៀតណាម។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងកិច្ចពិភាក្សាអំពីប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) លើកឡើងយ៉ាងច្បាស់លាស់ថា៖ ប្រទេសវៀតណាមកំពុងបេ្តជ្ញាចិត្តកសាងរដ្ឋាភិបាលដ៏សកម្មនិងបញ្ជាក់គោលនយោបាយអភិវឌ្ឍន៍សហគ្រាសឯកជនដើរតួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ច ជំរុញការកែទម្រង់បទបញ្ញតិ បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនិងប្រជាជន ជាពិសេសគឺយុវវ័យបានឆ្លៀតយកឱកាសបដិវត្តឧស្សាហកម្ម ៤.0 ធ្វើល្អប្រសើរវិស័យអប់រំថែមទៀត ពង្រឹងស្មារតីចាប់ផ្តើមការធ្វើអាជីវកម្ម លើកកម្ពស់លទ្ធភាពច្នៃប្រឌិតនិងភាពសកម្មរបស់ប្រទេសជាតិ។
ដោយស្មារតីនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) មានបំណងប្រាថ្នាថា៖ ស្វាគមន៍បណ្តាសហគ្រាស វិនិយោគិនអន្តរជាតិនឹងសហប្រតិបត្តិការជាមួយប្រទេសវៀតណាមប្រកបដោយរួមគ្នាទទួលផលប្រយោជន៍និងភាពជោគជ័យ ស្មោះត្រង់ជាមួយគ្នា។
ក្នុងឱកាសនេះ ក្នុងនាមម្ចាស់ផ្ទះសន្និសីទ APEC ២០១៧ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ស្វាគមន៍បណ្តាគណៈប្រតិភូអញ្ជើញមកប្រទេសវៀតណាមនិងចូលរួមក្នុងបណ្តាសកម្មភាពរបស់ APEC ដើម្បីចែករំលែកគំនិតផ្តួចផ្តើមនិងឱកាសសហប្រតិបត្តិការជាមួយគ្នា ដោយវិបុលភាពរួមក្នុងតំបន់។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្តាអង្គការ សម្ព័ន្ធក្រុមហ៊ុនធំៗ ក្នុងតំបន់និងលើពិភពលោកដូចជា៖ លោកនាយកប្រតិបត្តិ WEF Philipp Roesler លោកប្រធានធនាគារវិនិយោគហេដ្ឋរចនាសម្ពន្ធ័ក្នុងតំបន់អាស៊ី (AIIB) Jin Liqun លោកនាយកទូទាំងពិភពលោករបស់សម្ព័ន្ធក្រុមហ៊ុន Cisco Goh Seow Hiong លោកប្រធានទទួលបន្ទុកក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិករបស់សម្ព័ន្ធក្រុមហ៊ុន P&G Magesvaran Surajan លោកនាយកតំបន់របស់ធនាគារ HSBC Doreen Steidle លោកស្រីអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Shire Linda Seah លោកអនុប្រធានសម្ព័ន្ធក្រុមហ៊ុន GE Christian Bennett…
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc) ទទួលជួប លោកនាយកប្រតិបត្តិ WEF Philipp Roesler។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានធនាគារវិនិយោគ
ហេដ្ឋរចនាសម្ព័ន្ធក្នុងតំបន់អាស៊ី (AIIB) Jin Liqun។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc) ទទួលជួប លោកនាយកទូទាំងពិភពលោករបស់
សម្ព័ន្ធក្រុមហ៊ុន Cisco Goh Seow Hiong ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc) ទទួលជួប លោកនាយកទូទាំងពិភពលោករ
បស់សម្ព័ន្ធក្រុមហ៊ុន Cisco Goh Seow Hiong ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc) ទទួលជួប លោកនាយកតំបន់របស់ធនាគារ
HSBC Doreen Steidle។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc) ទទួលជួប លោកស្រីអនុប្រធានសម្ព័ន្ធក្រុមហ៊ុន
Shire Linda Seah។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក (Nguyen Xuan Phuc) ទទួលជួប លោកអនុប្រធានសម្ព័ន្ធក្រុមហ៊ុន
GE Christian Bennett។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម