• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញធ្វើជាអតីបតីក្នុងកិច្ចប្រជុំនៃគណកម្មការអន្តរផ្នែកទទួលបន្ទុកសុវត្ថិភាពចំណីអាហារ


 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam
 

 លោក Vu Duc Dam បានលើកសំណើរបន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លា ហើយ​ផាក់​វិន័យ​យ៉ាង​តឹង​រឹង​ចំពោះ​ការ​រំលោភ​បំពាន​លើសុវត្ថិភាពចំណីអាហារ។ ។ ទន្តឹមនឹងនេះ​ ផ្ដោតលើការលើកម្ពស់គុណភាពក​សិផល និង​ចំណី​អាហា​នាំចេញ​។
 
នាព្រឹកថ្ងៃទី២​៧ ខែមិថុនា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Vu Duc Dam​ បាន​អញ្ជើញ​ធ្វើជា​អតីបតី​ក្នុង​កិច្ចប្រជុំនៃគណកម្មការ​អន្តរផ្នែកមជ្ឈឹម ទទួ​លបន្ទុកសុវត្ថិភាព​ចំណី​អាហារ វាយ​តម្លៃការ​ងារ​ធានា​សុវត្ថិភាព​ចំណីអាហាក្នុងត្រីមាស​ទី ១ និងភារកិច្ចសំខាន់ៗក្នុ​ងត្រីមាសទី​២ ឆ្នាំ​២​០១៩។​ អញ្ជើញ​ថ្លែង​នៅទី​នេះ ​លោក Vu Duc Dam បានស្នើថា នារយៈពេលខា​ងមុខ ក្រសួង និងស្ថា​នប័ន​នានា ជាពិសេស​គឺក្រសួង​កសិកម្ម​ និងអភិវឌ្ឍន៍ជនប​ទគឺត្រូវធ្វើយ៉ាងដូចម៉្ដេច ​ដើម្បីប្រជាជន​វៀត​ណាម​គ្រប់​រូបត្រូវ​បាន​ប្រើប្រាស់​ចំណី​អាហារ​ដែលគ្មាន​ជាតិគិមី និងមានសុវ​ត្ថិភាព ដូចជាទំនិញនាំចេញ​។ ​លោកបានថ្លែងថា៖
​ 
“យើង​ត្រូវអភិវឌ្ឍន៍ឧបករណ៍ព័ត៌មាន។ ហើយ​ប្រើឧបករណ៍​នេះដើម្បី​ស្កែនផលិតផល​ទាំងអស់​ដែលបាន​ដាក់លក់​នៅតាមគេហទំព័រអេឡិចត្រូនិ​។ តាមនោះ យើងអាចដឹងថា ទំនិញណា​បានចុះបញ្ជី​ ហើយ​ទទួល​បាន​ស្តង់​ដា ​។ ហេតុដូច្នេះហើយ យើងអាចផ្សព្វផ្សាយ ដ​ល់អតិថិជនឲ្យប្រើប្រាស់ទំនិញនេះផងដែរ”។​
 
លើសពីនេះ ទៅទៀ​ត​ លោក Vu Duc Dam បានលើកសំណើរបន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លា ហើយ​ផាក់​វិន័យ​យ៉ាង​តឹង​​រឹ​ង​ចំពោះការរំលោភបំពានលើសុវត្ថិភាពចំណីអាហារ។ ។ ទន្តឹមនឹងនេះ ផ្ដោតលើការ​លើកម្ពស់​គុណភាព​កសិផល​ និងចំណីអាហានាំចេញ ផ​ង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top