• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី និងអូស្ត្រាលីឆ្ពោះទៅប្រភពដើមក្នុងឱកាសដើមនិទាឃរដូវឆ្នាំថោះ បញ្ចស័ក ២០២៣

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ ស្ថានទូត វៀតណាមប្រចាំនៅម៉ាឡេស៊ីបានរៀបចំកម្មវិធីជួបជានាដើមនិទាឃរដូវឆ្នាំ ថោះ បញ្ចស័ក នៅទីស្នាក់ការរបស់ស្ថានទូតប្រចាំទីក្រុងគូឡាឡាំពួ។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ភារធារីវៀតណាមប្រចាំនៅម៉ាឡេស៊ីលោកស្រី Nguyen Thi Ngoc Anh បានវាយតម្លៃខ្ពស់ចំពោះសហគមន៍ជនជនវៀតណាមនៅម៉ាឡេស៊ី ដែលតែងតែចងភ្ជាប់ជាមួយមាតុភូមិរបស់ប្រទេសជាតិ និងមានសកម្មភាពដ៏សម្បូរបែប និងជាក់ស្តែងដើម្បីរួមចំណែកខិតខំប្រឹងប្រែងប្រកបដោយប្រាជ្ញាឈ្លាសវៃក្នុងការជួយជនរួមជាតិក្នុងប្រទេស។
បងប្អូនជនវៀតណាមនៅម៉ាឡេស៊ីចូលរួមកម្មវិធីជួបជុំនាដើមនិទាឃរដូវឆ្នាំ ថោះ បញ្ចស័ក នៅស្ថានទូត។ (រូបថត៖ Hang Linh/អ្នកយកព័ត៌មាន TTXVN នៅម៉ាឡេស៊ី)

លោកស្រីភារធារីមានបំណងចង់ឲឲ្យសហគមន៍ជនវៀតណាមកាន់តែរីកធំឡើង និងសាមគ្គីគ្នា  ជីវភាពរស់នៅកាន់តែប្រសើរឡើង និងធ្វើសមាហរណកម្មល្អទៅក្នុងជីវិតនៅស្រុកកំណើតទីពីររបស់ខ្លួន។ តំណាងសមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាម បានអះអាងថា ប្រជាជនវៀតណាម ទោះនៅទីណាក៏ដោយ តែងតែឆ្ពោះទៅ មាតុភូមិរបស់ខ្លួនជានិច្ច ហើយតែងតែមានបំណងទទួលបានការគាំទ្រពីស្ថានទូតក្នុងកម្មវិធីនាពេលខាងមុខ នៅពេលដែលប្រទេសទាំងពីរឆ្ពោះទៅសកម្មភាពនៃកម្មវិធីអបអរសាទរ រំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ាឡេស៊ី។

នារសៀលថ្ងៃដដែល ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងស៊ីដនី (អូស្ត្រាលី) បានរៀបចំកម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៣។ កម្មវិធីនេះមានសកម្មភាពជាច្រើនដូចជា ការសម្តែងតន្ត្រីពិសេស ការប្រគុំតន្ត្រីទោល ការផ្លុំខ្លុយឬស្សី ការប្រគុំតន្ត្រី T'rung និងការប្រគុំតន្ត្រី Saxophone ការសុំអក្សរផ្ជង់នៃឆ្នាំ ការបោះពុម្ពរូបគំនូរ Dong Ho និងចំណុចពិសេសៗនៃកម្មវិធី គឺជាល្បែងប្រជាប្រិយ ដូចជា ទាញព្រ័ត្រ វាយកម្ទេចផើងដី រាំវង់ លេងឆ័ត្រ ។ល។ ការរៀបចំល្បែងប្រជាប្រិយឆ្នាំនេះ ក៏សំដៅដល់យុវជនជំនាន់ក្រោយ អនាគត ទូតប្រជាជនអ្នកដែលរួមចំណែកអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំទៅមុខ និងលើសពីនេះ ហើយទន្ទឹមនឹងនោះជួយមនុស្សជំនាន់នេះឱ្យយល់កាន់តែច្បាស់អំពីប្រពៃណី និងវប្បធម៌របស់ប្រជាជាតិនិងស្រុកកំណើត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

សាកលវិទ្យាល័យ Georgia បានប្តេជ្ញាចិត្តក្នុងការផ្ទេរបច្ចេកវិទ្យា ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់កងកម្លាំងស្វែងរករបស់វៀតណាម រួមទាំងការចែករំលែកទិន្នន័យផែនទី។

Top