ព័ត៌មាន វៀតណាមនិងចិន លើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក 12/10/2026 នៅរសៀលថ្ងៃទី១២ ខែតុលា នៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនលោក លី ឈាង។ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនលោក លី ឈាង។ (រូបថត៖ VNA)ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន និងជាសហប្រធានសម័យប្រជុំលើកទីពីរនៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាតំណាងប្រជាជនទូទាំងប្រទេសចិន នៅរសៀលថ្ងៃទី១២ ខែតុលា នៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនលោក លី ឈាង។ដោយពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានស្នើឱ្យភាគីទាំងពីរលើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក ដោយបើកការដ្ឋានសាងសង់និងសម្រេចការសាងសង់ផ្លូវដែកដែលតភ្ជាប់ប្រទេសទាំងពីរឱ្យបានឆាប់ ដើម្បីសម្រួលដល់ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញទំនិញ និងផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការច្រកទ្វារព្រំដែន ពង្រីកគំរូច្រកទ្វារព្រំដែនឆ្លាតវៃ និងអនុវត្តន៍ការសាងសង់តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន។ ជាមួយគ្នានេះ ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញខ្ពស់ ជាពិសេសនៅក្នុងវិស័យសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត ទីក្រុងឆ្លាតវៃ និងផលិតកម្មឆ្លាតវៃ។ដោយវាយតម្លៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់ប្រធានរដ្ឋសភាវៀតណាម នាយករដ្ឋមន្ត្រីចិនលោក លី ឈាង បានស្នើឱ្យភាគីទាំងពីរពន្លឿនការសាងសង់ផ្លូវដែកស្តង់ដារ ដោយតភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់របស់ប្រទេសចិន; បង្កើនការតភ្ជាប់ផ្លូវទឹកនិងផ្លូវគោក សាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ តំបន់សហប្រតិបត្តិការឆ្លងដែន និងសហប្រតិបត្តិការតភ្ជាប់អគ្គិសនីរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី លី ឈាង បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចបើកទីផ្សារនិងនាំចូលទំនិញ ផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់វៀតណាមបន្ថែមទៀត ហើយជំរុញកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យ ភូតគាមអនាម័យ; ស្វាគមន៍វៀតណាមក្លាយជាប្រទេសប្រធានបទនៃកម្មវិធី "ចែករំលែកទីផ្សារធំ នាំចេញទៅកាន់ចិន" ព្រមទាំងលើកទឹកចិត្តសហគ្រាសដែលមានសមត្ថភាពរបស់ចិន ឱ្យវិនិយោគចូលមកវៀតណាមផងដែរ៕ តាម vovworld.vn/km-KH Tags:ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ចិន កិច្ចសហប្រតិបត្តិការ

នៅរសៀលថ្ងៃទី១២ ខែតុលា នៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនលោក លី ឈាង។ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនលោក លី ឈាង។ (រូបថត៖ VNA)ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន និងជាសហប្រធានសម័យប្រជុំលើកទីពីរនៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាតំណាងប្រជាជនទូទាំងប្រទេសចិន នៅរសៀលថ្ងៃទី១២ ខែតុលា នៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនលោក លី ឈាង។ដោយពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានស្នើឱ្យភាគីទាំងពីរលើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក ដោយបើកការដ្ឋានសាងសង់និងសម្រេចការសាងសង់ផ្លូវដែកដែលតភ្ជាប់ប្រទេសទាំងពីរឱ្យបានឆាប់ ដើម្បីសម្រួលដល់ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញទំនិញ និងផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការច្រកទ្វារព្រំដែន ពង្រីកគំរូច្រកទ្វារព្រំដែនឆ្លាតវៃ និងអនុវត្តន៍ការសាងសង់តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន។ ជាមួយគ្នានេះ ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញខ្ពស់ ជាពិសេសនៅក្នុងវិស័យសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត ទីក្រុងឆ្លាតវៃ និងផលិតកម្មឆ្លាតវៃ។ដោយវាយតម្លៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់ប្រធានរដ្ឋសភាវៀតណាម នាយករដ្ឋមន្ត្រីចិនលោក លី ឈាង បានស្នើឱ្យភាគីទាំងពីរពន្លឿនការសាងសង់ផ្លូវដែកស្តង់ដារ ដោយតភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់របស់ប្រទេសចិន; បង្កើនការតភ្ជាប់ផ្លូវទឹកនិងផ្លូវគោក សាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ តំបន់សហប្រតិបត្តិការឆ្លងដែន និងសហប្រតិបត្តិការតភ្ជាប់អគ្គិសនីរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី លី ឈាង បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចបើកទីផ្សារនិងនាំចូលទំនិញ ផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់វៀតណាមបន្ថែមទៀត ហើយជំរុញកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យ ភូតគាមអនាម័យ; ស្វាគមន៍វៀតណាមក្លាយជាប្រទេសប្រធានបទនៃកម្មវិធី "ចែករំលែកទីផ្សារធំ នាំចេញទៅកាន់ចិន" ព្រមទាំងលើកទឹកចិត្តសហគ្រាសដែលមានសមត្ថភាពរបស់ចិន ឱ្យវិនិយោគចូលមកវៀតណាមផងដែរ៕
អត្ថបទផ្សេងទៀត នាំសកម្មភាពនៃទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់12/10/2026ព័ត៌មានការងាររៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើតសញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។ វៀតណាមនឹងបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនលុចសំបួរ12/10/2026ព័ត៌មានការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ រួមចំណែកបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍតំបន់ភាគពាយ័ព្យ12/10/2026ព័ត៌មានបញ្ជាក់ពីឋានៈរបស់សហគ្រិនវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី12/10/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស11/10/2026ព័ត៌មានលោកប្រធានរដ្ឋសភាមកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន11/10/2026ព័ត៌មានសារព័ត៌មានកម្ពុជាលើកត្រដែតពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង11/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត