ព័ត៌មាន បញ្ជាក់ពីឋានៈរបស់សហគ្រិនវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី 12/10/2026 ក្នុងឱកាសរំលឹកខួបទិវាសហគ្រិនវៀតណាម ថ្ងៃទី១៣ ខែតុលា កាលពីយប់ថ្ងៃទី១១ ខែតុលា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍និងលើកតម្កើង ប្រគល់កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ឆ្នាំ២០២៦។ ពិធីរំលឹកខួបអនុស្សាវរីយ៍និងលើកតម្កើង ប្រគល់កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ឆ្នាំ២០២៦។ (រូបថត៖ TTXVN)កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ត្រូវបានផ្តួចផ្តើមឡើងដោយ VCCI ក្នុងឆ្នាំ២០០៦។ នៅឆ្នាំនេះ កម្មវិធីនេះទទួលស្គាល់សហគ្រិនឆ្នើមចំនួន ១០០ នាក់ មកពីវិស័យ ឧស្សាហកម្ម សិប្បកម្ម និងមូលដ្ឋានផ្សេងៗគ្នា ដែលឆ្លុះបញ្ចាំងពីកម្លាំងរស់ ភាពចម្រុះ និងសេចក្តីប្រាថ្នារីកចម្រើនរបស់សហគមន៍អាជីវកម្មវៀតណាម។ ក្រុមសហគ្រិនដែលទទួលបានកិត្តិនាមក្នុងឆ្នាំនេះ តំណាងឱ្យវិស័យអាជីវកម្មដែលមានប្រាក់ចំណូលសរុបលើសពី ១,៣ ពាន់ទ្រីលានដុង ក្នុងឆ្នាំ២០២៥ ដោយរួមវិភាគទានប្រមាណ ៩៧ ទ្រីលានដុង ដល់ថវិការដ្ឋ និងបង្កើតការងារសម្រាប់ពលករប្រហែល ២៧៣.០០០នាក់។ ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាមលោក ផាម យ៉ាទូក បានសង្កត់ធ្ងន់ថា៖“ខ្ញុំសង្ឃឹមថា សហគ្រិនឆ្នើមទាំង ១០០ នាក់ ដែលត្រូវបានលើកតម្កើងនៅថ្ងៃនេះ រួមជាមួយសហគ្រិនដែលទទួលបានកិត្តិនាមនេះក្នុងឆ្នាំមុនៗ នឹងមិនត្រឹមតែជាគំរូនៃភាពជោគជ័យក្នុងការធ្វើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងនឹងបន្តក្លាយជាកត្តាសំខាន់ៗក្នុងការរីកសាយភាយស្មារតីសហគ្រិនភាពវៀតណាមក្នុងយុគសម័យថ្មី៖ ហ៊ានគិត ហ៊ានធ្វើ ហ៊ានច្នៃប្រឌិត ហ៊ានទទួលខុសត្រូវ ប្រាថ្នាចង់កសាងសហគ្រាសរឹងមាំ ម៉ាកយីហោវៀតណាមដែលមានឋានៈខ្ពស់នៅលើទីផ្សារសកល; មានស្មារតីចង់សម្ព័ន្ធ និងដឹកនាំសហគ្រាសធំៗដើម្បីបង្កើតឱកាសសម្រាប់សហគ្រាសខ្នាតតូច; សហគ្រិនជោគជ័យចែករំលែកបទពិសោធន៍ បំផុសគំនិត និងបើកផ្លូវសម្រាប់សហគ្រិនជំនាន់ក្រោយ និងចលនាចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតផងដែរ”។មុននោះ វេទិកា “សហគ្រិនត្រួសត្រាយផ្លូវ - រដ្ឋាភិបាលស្ថាបនាក្នុងយុគសម័យថ្មី” បានធ្វើឡើងនៅទីក្រុងហាណូយ ដែលជាសកម្មភាពមួយនៅក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលរៀបចំដោយ VCCI ក្នុងឱកាសទិវាសហគ្រិនវៀតណាម ថ្ងៃទី ១៣ ខែតុលា៕ តាម vovworld.vn/km-KH Tags:ពានរង្វាន់ Thanh Giong VCCI"សហគ្រិនឆ្នើមវៀតណាម"

ក្នុងឱកាសរំលឹកខួបទិវាសហគ្រិនវៀតណាម ថ្ងៃទី១៣ ខែតុលា កាលពីយប់ថ្ងៃទី១១ ខែតុលា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍និងលើកតម្កើង ប្រគល់កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ឆ្នាំ២០២៦។ ពិធីរំលឹកខួបអនុស្សាវរីយ៍និងលើកតម្កើង ប្រគល់កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ឆ្នាំ២០២៦។ (រូបថត៖ TTXVN)កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ត្រូវបានផ្តួចផ្តើមឡើងដោយ VCCI ក្នុងឆ្នាំ២០០៦។ នៅឆ្នាំនេះ កម្មវិធីនេះទទួលស្គាល់សហគ្រិនឆ្នើមចំនួន ១០០ នាក់ មកពីវិស័យ ឧស្សាហកម្ម សិប្បកម្ម និងមូលដ្ឋានផ្សេងៗគ្នា ដែលឆ្លុះបញ្ចាំងពីកម្លាំងរស់ ភាពចម្រុះ និងសេចក្តីប្រាថ្នារីកចម្រើនរបស់សហគមន៍អាជីវកម្មវៀតណាម។ ក្រុមសហគ្រិនដែលទទួលបានកិត្តិនាមក្នុងឆ្នាំនេះ តំណាងឱ្យវិស័យអាជីវកម្មដែលមានប្រាក់ចំណូលសរុបលើសពី ១,៣ ពាន់ទ្រីលានដុង ក្នុងឆ្នាំ២០២៥ ដោយរួមវិភាគទានប្រមាណ ៩៧ ទ្រីលានដុង ដល់ថវិការដ្ឋ និងបង្កើតការងារសម្រាប់ពលករប្រហែល ២៧៣.០០០នាក់។ ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាមលោក ផាម យ៉ាទូក បានសង្កត់ធ្ងន់ថា៖“ខ្ញុំសង្ឃឹមថា សហគ្រិនឆ្នើមទាំង ១០០ នាក់ ដែលត្រូវបានលើកតម្កើងនៅថ្ងៃនេះ រួមជាមួយសហគ្រិនដែលទទួលបានកិត្តិនាមនេះក្នុងឆ្នាំមុនៗ នឹងមិនត្រឹមតែជាគំរូនៃភាពជោគជ័យក្នុងការធ្វើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងនឹងបន្តក្លាយជាកត្តាសំខាន់ៗក្នុងការរីកសាយភាយស្មារតីសហគ្រិនភាពវៀតណាមក្នុងយុគសម័យថ្មី៖ ហ៊ានគិត ហ៊ានធ្វើ ហ៊ានច្នៃប្រឌិត ហ៊ានទទួលខុសត្រូវ ប្រាថ្នាចង់កសាងសហគ្រាសរឹងមាំ ម៉ាកយីហោវៀតណាមដែលមានឋានៈខ្ពស់នៅលើទីផ្សារសកល; មានស្មារតីចង់សម្ព័ន្ធ និងដឹកនាំសហគ្រាសធំៗដើម្បីបង្កើតឱកាសសម្រាប់សហគ្រាសខ្នាតតូច; សហគ្រិនជោគជ័យចែករំលែកបទពិសោធន៍ បំផុសគំនិត និងបើកផ្លូវសម្រាប់សហគ្រិនជំនាន់ក្រោយ និងចលនាចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតផងដែរ”។មុននោះ វេទិកា “សហគ្រិនត្រួសត្រាយផ្លូវ - រដ្ឋាភិបាលស្ថាបនាក្នុងយុគសម័យថ្មី” បានធ្វើឡើងនៅទីក្រុងហាណូយ ដែលជាសកម្មភាពមួយនៅក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលរៀបចំដោយ VCCI ក្នុងឱកាសទិវាសហគ្រិនវៀតណាម ថ្ងៃទី ១៣ ខែតុលា៕
អត្ថបទផ្សេងទៀត នាំសកម្មភាពនៃទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់12/10/2026ព័ត៌មានការងាររៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើតសញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។ វៀតណាមនិងចិន លើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក12/10/2026ព័ត៌មានវៀតណាមនឹងបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនលុចសំបួរ12/10/2026ព័ត៌មានការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ រួមចំណែកបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍតំបន់ភាគពាយ័ព្យ12/10/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស11/10/2026ព័ត៌មានលោកប្រធានរដ្ឋសភាមកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន11/10/2026ព័ត៌មានសារព័ត៌មានកម្ពុជាលើកត្រដែតពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង11/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត