ព័ត៌មាន ការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ រួមចំណែកបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍតំបន់ភាគពាយ័ព្យ 12/10/2026 នាព្រឹកថ្ងៃទី ១២ ខែតុលា នៅខេត្ត Phu Tho បានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី៨០ នៃទិវាប្រពៃណីកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ២ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៤៦ - ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦) និងពិធីទទួលកិត្តិនាមវីរបុរសកងកម្លាំងប្រដាប់អាវុធប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រគល់កិត្តិនាមវីរបុរសកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់យោធភូមិភាគទី ២។ (រូបថត៖ VOV)អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវរបស់អង្គភាពនោះគឺការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ រក្សាសុខសន្តិភាពសម្រាប់ប្រជាជន រួមចំណែកបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍតំបន់ភាគពាយ័ព្យ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសជាតិផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ជាពិសេសថា៖ ត្រូវម្ចាស់ការទៅរកប្រជាជន យល់ពីតម្រូវការរបស់ប្រជាជនដើម្បីជួយគាំទ្រយ៉ាងត្រឹមត្រូវ។ ច្បាមជាប់នូវតំបន់ដែលមានហានិភ័យនៃទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី; សម្របសម្រួលត្រៀមរៀបចំកងកម្លាំង មធ្យោបាយ និងផែនការជម្លៀស ជួយសង្គ្រោះ។ នៅពេលដែលមានគ្រោះធម្មជាតិកើតឡើង ត្រូវតែចាត់វិធានការទាន់ពេលវេលា ដោយផ្តល់អាទិភាពចម្បងបំផុតដល់ការការពារជីវិតប្រជាជន ព្រមទាំងធានាសុវត្ថិភាពរបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ច។ បន្ទាប់ពីគ្រោះមហន្តរាយ បន្តជួយឧបត្ថម្ភប្រជាជនឱ្យស្ដារស្ថិរភាពជីវភាពរស់នៅឡើងវិញ។ ក្នុងអំឡុងពេលសង្គ្រាម ប្រជាជនបានគាំពារ និងចិញ្ចឹមបីបាច់កងទ័ព ដូច្នេះក្នុងអំឡុងពេលសន្តិភាព កងទ័ពត្រូវតែថែទាំនិងការពារប្រជាជនដោយស្មោះអស់ពីចិត្ត។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ ពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាមួយមូលដ្ឋាន និងកងកម្លាំងនានានៃប្រទេសឡាវ រក្សាយន្តការសម្របសម្រួល ផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយបញ្ហាដែលកើតឡើងក្នុងដែនសមត្ថកិច្ចឱ្យបានទាន់ពេលវេលា រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ព្រំដែនផងដែរ៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម គ្រោះមហន្តរាយ

នាព្រឹកថ្ងៃទី ១២ ខែតុលា នៅខេត្ត Phu Tho បានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី៨០ នៃទិវាប្រពៃណីកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ២ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៤៦ - ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦) និងពិធីទទួលកិត្តិនាមវីរបុរសកងកម្លាំងប្រដាប់អាវុធប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រគល់កិត្តិនាមវីរបុរសកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់យោធភូមិភាគទី ២។ (រូបថត៖ VOV)អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវរបស់អង្គភាពនោះគឺការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ រក្សាសុខសន្តិភាពសម្រាប់ប្រជាជន រួមចំណែកបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍតំបន់ភាគពាយ័ព្យ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសជាតិផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ជាពិសេសថា៖ ត្រូវម្ចាស់ការទៅរកប្រជាជន យល់ពីតម្រូវការរបស់ប្រជាជនដើម្បីជួយគាំទ្រយ៉ាងត្រឹមត្រូវ។ ច្បាមជាប់នូវតំបន់ដែលមានហានិភ័យនៃទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី; សម្របសម្រួលត្រៀមរៀបចំកងកម្លាំង មធ្យោបាយ និងផែនការជម្លៀស ជួយសង្គ្រោះ។ នៅពេលដែលមានគ្រោះធម្មជាតិកើតឡើង ត្រូវតែចាត់វិធានការទាន់ពេលវេលា ដោយផ្តល់អាទិភាពចម្បងបំផុតដល់ការការពារជីវិតប្រជាជន ព្រមទាំងធានាសុវត្ថិភាពរបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ច។ បន្ទាប់ពីគ្រោះមហន្តរាយ បន្តជួយឧបត្ថម្ភប្រជាជនឱ្យស្ដារស្ថិរភាពជីវភាពរស់នៅឡើងវិញ។ ក្នុងអំឡុងពេលសង្គ្រាម ប្រជាជនបានគាំពារ និងចិញ្ចឹមបីបាច់កងទ័ព ដូច្នេះក្នុងអំឡុងពេលសន្តិភាព កងទ័ពត្រូវតែថែទាំនិងការពារប្រជាជនដោយស្មោះអស់ពីចិត្ត។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ ពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាមួយមូលដ្ឋាន និងកងកម្លាំងនានានៃប្រទេសឡាវ រក្សាយន្តការសម្របសម្រួល ផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយបញ្ហាដែលកើតឡើងក្នុងដែនសមត្ថកិច្ចឱ្យបានទាន់ពេលវេលា រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ព្រំដែនផងដែរ៕
អត្ថបទផ្សេងទៀត នាំសកម្មភាពនៃទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់12/10/2026ព័ត៌មានការងាររៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើតសញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។ វៀតណាមនិងចិន លើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក12/10/2026ព័ត៌មានវៀតណាមនឹងបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនលុចសំបួរ12/10/2026ព័ត៌មានបញ្ជាក់ពីឋានៈរបស់សហគ្រិនវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី12/10/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស11/10/2026ព័ត៌មានលោកប្រធានរដ្ឋសភាមកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន11/10/2026ព័ត៌មានសារព័ត៌មានកម្ពុជាលើកត្រដែតពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង11/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត