• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនលុចសំបួរ

វៀតណាមនឹងបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស ជាពីសេសវិនិយោគិនមកពីលុចសំបួរ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយលោក Gilles Roth រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​លុចសំបួរ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នៅព្រឹកថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល។

នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ស្វាគមន៍រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលុចសំបួរ លោក Gilles Roth ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់សកម្មភាពវិនិយោគរបស់អាជីវកម្មលុចសំបួរ​នៅវៀតណាម ដោយកត់សម្គាល់ថា ទោះបីជាបរិមាណនៅតែមានកម្រិត ប៉ុន្តែ​គម្រោងទាំងនេះមានទំហំធំនិងផ្តោតលើវិស័យដែលវៀតណាមកំពុងជំរុញខ្លាំង រួមទាំងព័ត៌មាននិងទូរ​គមនាគមន៍ ឧស្សាហកម្មកែច្នៃ និងផលិតកម្ម។ល។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមនឹងបន្តកែលម្អក្របខ័ណ្ឌច្បាប់ឱ្យ​ស្របតា​ម​ទម្លាប់អន្តរជាតិ ដោយធានាតម្លាភាព បើកចំហ និងអាចព្យាករណ៍បាន ដើម្បីពង្រឹងទំនុកចិត្តរបស់វិនិយោគិនបរទេស។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលដើម្បីអនុវត្តន៍ជាក់​ស្តែងនូវឯកសារសហប្រតិបត្តិការនានា ដោយផ្តល់អាទិភាពដល់វិស័យ​ដូចជា ហិរញ្ញវត្ថុប្រកបដោយចីរភាព ទីផ្សារមូលធន ការគ្រប់គ្រងមូលនិធិ បច្ចេកវិទ្យាហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការកសាងសមត្ថភាព ការគ្រប់គ្រង និងត្រួតពិនិត្យវិស័យហិរញ្ញវត្ថុនិងធនាគារ; ពង្រឹងការតភ្ជាប់លំហូរមូលធនពីលុចសំបួរ និងអឺរ៉ុបជាមួយវៀតណាម។ លោកបានស្នើឱ្យរដ្ឋាភិបាលលុចសំបួរគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុបៃតង ការកៀង​គរដើមទុនសម្រាប់ការផ្លាស់ប្តូរបៃតង និងហិរញ្ញវត្ថុប្រកបដោយចីរភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រ​វៀតណាមក្នុងការកសាង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម; បន្តគាំទ្រ និងដាស់តឿនប្រទេសសមាជិក EU ​ដែលនៅសេស​សល់ឱ្យ​ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)៕​

តាម vovworld.vn/km-KH

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top