• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង បានបញ្ជាក់ ថា រដ្ឋាភិបាលវៀតណាមតែងតែគាំទ្រ និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់កិច្ច សហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍកាន់តែរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង ស្វាគមន៍នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា (រូបថត៖ ឡឹម​ខាញ់/TTXVN)

នាព្រឹកថ្ងៃទី ១៣ តុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិនៃព្រះរាជាណា ចក្រកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី និងសមយុទ្ធរួមគ្នារវាងកងទ័ពវៀតណាម កម្ពុជា និងឡាវ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ ឡឹម​ខាញ់/TTXVN)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង បានបញ្ជាក់ថា រដ្ឋាភិបាល វៀតណាមតែងតែគាំទ្រ និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍកាន់តែរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាព។ លោកបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរលើបញ្ហាយុទ្ធសាស្ត្រ; ផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលកម្មាភិបាល ជាពិសេសក្នុងវិស័យឯកទេស និងភាសារបស់គ្នាទៅវិញទៅមក; ជំរុញការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែនគោក តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធព្រំដែន និងច្រកទ្វារព្រំដែន; សម្រួលដល់កិច្ចសហប្រតិបត្តិការរវាងអាជីវកម្មនៃប្រទេសទាំងពីរ រួមទាំងអាជីវកម្មការពារជាតិផងដែរ; បន្តសម្របសម្រួលការស្វែងរក ការប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍វិញនូវអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីកម្មក្នុងអំឡុងសង្គ្រាមនៅកម្ពុជា៕

តាម​ vovworld.vn/km-KH

បក្ស រដ្ឋការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រិន បង្កើតលក្ខខណ្ឌសម្រាប់សហគ្រិន ក្លាយជាអ្នកមានដោយស្របច្បាប់

បក្ស រដ្ឋការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រិន បង្កើតលក្ខខណ្ឌសម្រាប់សហគ្រិន ក្លាយជាអ្នកមានដោយស្របច្បាប់

បក្ស រដ្ឋកោតសរសើរចំពោះការរួមវិភាគទាន ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រិនដើម្បីពង្រីកទេពកោសល្យ និងក្លាយជាអ្នកមានដោយស្របច្បាប់។

Top