• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសិករវៀតណាម ពង្រីកប្រពៃណីសាមគ្គីភាព ភាពច្នៃប្រឌិត រួមចំណែកដល់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ

កាលពីយប់ថ្ងៃទី១២ ខែតុលា ពិធីលើកតម្កើងនិងប្រគល់កិត្តិនាម កសិករវៀតណាមឆ្នើមក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ឆ្នាំ២០២៦ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung ថ្លែងនៅក្នុងពិធី។ (រូបថត៖ TTXVN))

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងកម្មវិធី "មោទនភាពកសិករវៀតណាម” ឆ្នាំ២០២៦ ដែលរៀបចំឡើងក្រោមអធិបតីភាពរបស់មជ្ឈិមសមាគមកសិករវៀតណាម។

ដោយមានប្រធានបទ "កសិករវៀតណាមឆ្នើមក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី" ពិធីលើកតម្កើងឆ្នាំនេះ បានបោះឆ្នោតជ្រើសរើសកសិករវៀតណាមឆ្នើមចំនួន ៩៦ នាក់ ដែលជាកសិករគំរូបំផុតក្នុងវិស័យជាច្រើន ដូចជា៖ គំរូផលិតកម្មឆ្ពោះទៅរកកសិកម្មបៃតង វិលជុំ សរីរាង្គ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរគំរូ វិធីសាស្រ្តផលិតកម្មក្នុងវិស័យកសិកម្ម និងជនបទ ការត្រួសត្រាយផ្លូវក្នុងការនាំយកបច្ចេកវិទ្យាខ្ពស់ កសិកម្មឌីជីថល ការច្នៃប្រឌិត ឬដំណើរការកសិកម្មប្រកបដោយចីរភាពទៅក្នុងផលិតកម្ម។ ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានសង្កត់ធ្ងន់ថា៖

ប្រគល់ប័ណ្ណសរសើរជូនកសិករដែលមានការច្នៃប្រឌិតនិងត្រួសត្រាយផ្លូវក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា។ (រូបថត៖ TTXVN)

“បន្តយល់ដឹងឲ្យបានស៊ីជម្រៅ និងអនុវត្តន៍ឲ្យទាន់ពេលវេលានូវសេចក្តីសន្និដ្ឋានលេខ ២១៩ របស់ការិយាល័យនយោបាយស្តីពីកសិកម្ម កសិករ និងជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ តាមនោះ ចាំបាច់ត្រូវផ្លាស់ប្តូរផ្នត់គំនិតយ៉ាងខ្លាំងពីផលិតកម្មកសិកម្មសុទ្ធសាធទៅជាសេដ្ឋកិច្ចកសិកម្ម ពីការផ្តោតលើទិន្នផលទៅជាការកែលម្អគុណភាព តម្លៃបន្ថែម ម៉ាកយីហោ និងទីផ្សារ។ បន្តរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញតាមខ្សែសង្វាក់តម្លៃ អនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលយ៉ាងសកម្ម ដើម្បីលើកកំពស់ផលិតភាព គុណភាព និងតម្លៃកសិផល។ កសាងជនបទថ្មីទំនើប រីកចម្រើន ស្រស់ស្អាត និងមានអត្តសញ្ញាណ”៕

តាម​ vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top