• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពពិសេសជាច្រើននៅពិធីបុណ្យ Carnaval ហាឡុង

ពិធីបុណ្យ Carnaval ហាឡុងនឹងប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១ ឧសភា នៅសង្កាត់ Bai Chay ទីក្រុងហាឡុង (ខេត្ត Quang Ninh) ដោយប្រធានបទ “របាំហាឡុង-រួមចង្វាក់ជាមួយទ្វីបទាំង ៥”។
ពិធីបុណ្យ Carnaval ហាឡុងរដូវដងារឆ្នាំ ២០២២ (រូបថត៖ Thanh Vân/TTXVN)

Carnaval នឹងមាន ៤ ផ្នែក៖ ពិធីបុណ្យ កម្មវិធីសិល្បៈល្ខោន ការរាំតាមដងផ្លូវ ការបាញ់កាំជ្រួចកម្រិតទាប។ ផ្តល់ព័ត៌មានក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនាថ្ងៃទី ១១ មេសា នៅទីក្រុងហាឡុង លោក Nguyen Ngoc Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាឡុង អនុប្រធានគណៈកម្មាធិការរៀបចំ Carnaval បានឲ្យដឹងថា ឆ្នាំនេះ Carnaval នឹងមានចំណុចថ្មីជាច្រើន រួមទាំងសកម្មភាពពិសេសៗ  ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ដូច្នោះ ឆាកសម្តែងនឹងរួមបញ្ចូលេះន្លឺឆ្លាតវៃពិសេសជាច្រើន។ លើសពីនេះ គណៈកម្មាធិការរៀបចំនឹងអញ្ជើញតារាចម្រៀងល្បីៗ ក្រុមរាំ បវរកញ្ញា តារាអាជីព សិល្បករប្រជាប្រិយ និងតារាសម្ដែងជិត ២ ពាន់នាក់ មកចូលរួមក្នុងកម្មវិធីនេះផងដែរ។

សូមគូសបញ្ជាក់ថា Carnaval គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ខេត្ត Quang Ninh ដើម្បីបើករដូវទេសចរណ៍រដូវក្តៅរបស់ទីក្រុងហាឡុង និងតំបន់ផ្សេងៗទៀតក្នុងខេត្ត។ ទន្ទឹមនឹងកម្មវិធី Carnaval ទីក្រុងហាឡុង នឹងរៀបចំសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍ជាច្រើន។ ឆ្នាំនេះជាឆ្នាំទី ១៥ ហើយ ដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top