ព័ត៌មាន ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម 15/11/2026 នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ហ្សូសេ អានតូនីញ៉ូ កាស (José Antonio Kast) និងលោកជំទាវ ម៉ារីយ៉ា ប៊ីយ៉ា អារ្រីយ៉ាសូឡា ដេ កាស (María Pia Adriasola de Kast) បានអញ្ជើញដល់ហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងលោកជំទាវ។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វូ ហាយក្វឹន ទទួលស្វាគមន៍ប្រធានាធិបតីឈីលី លោក José Antonio Kast និងលោកជំទាវ María Pia Adriasola នៅអាកាសយានដ្ឋានអន្តរជាតិណយបាយ ទីក្រុងហាណូយ (រូបថត៖TTXVN)អញ្ជើញទទួលគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ មានរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក វូ ហាយក្វឹន (Vu Hai Quan); អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ង្វៀន មិញហាំង (Nguyen Minh Hang); និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឈីលី លោក ង្វៀន វៀតគឿង (Nguyen Viet Cuong)។ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ហ្សូសេ អានតូនីញ៉ូ កាស មកកាន់វៀតណាម គឺប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ឈីលី កាន់តែអភិវឌ្ឍន៍យ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឈីលី លោក ង្វៀន វៀតគឿង នេះជាលើកទីមួយហើយដែលប្រធានាធិបតី ហ្សូសេ អានតូនីញ៉ូ កាស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ក្នុងនាមជាប្រមុខរដ្ឋ។ ដំណើរបំពេញទស្សនកិច្ចគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆ្នាំខួបលើកទី៥៥ នៃទំនាក់ទំនងវៀតណាម-ឈីលី (២៥ មីនា ១៩៧១ - ២៥ មីនា ២០២៦) ជាឱកាសសម្រាប់ថ្នាក់ដឹកនាំប្រទេសទាំងពីរ រំលឹកឡើងវិញនូវកំណាត់ផ្លូវរយៈពេល ៥៥ ឆ្នាំកន្លងមក និងកំណត់ទិសដៅសម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្តទៀតនៃទំនាក់ទំនងភាពជាដៃគូទូទៅ ជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ឱ្យដំណើរការបានកាន់តែមានប្រសិទ្ធភាព។ដំណើរបំពេញទស្សនកិច្ចក៏មានអត្ថន័យហួសពីក្របខ័ណ្ឌទ្វេភាគីផងដែរ។ វៀតណាម និងឈីលី សុទ្ធតែជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ការដែលវៀតណាមកាន់តួនាទីជាប្រធាន CPTPP ឆ្នាំ២០២៦ និងធ្វើជាម្ចាស់ផ្ទះរៀបចំ APEC ឆ្នាំ២០២៧ គឺជាឱកាសដើម្បីបង្កើនកិច្ចសហការជាមួយបណ្តាសមាជិកអាមេរិកឡាទីន ដែលក្នុងនោះប្រទេសឈីលីគឺជាដៃគូដ៏ជិតស្និទ្ធ៕ចាប់ផ្តើមពីជំនួបកាលពីខែឧសភា ឆ្នាំ១៩៦៩ រវាងលោកប្រធានហូជីមិញ និងអតីតប្រធានព្រឹទ្ធសភា Salvador Allende ប្រទេសឈីលីបានក្លាយជាប្រទេសដំបូងគេនៅអាមេរិកខាងត្បូងដែលបង្កើតទំនាក់ទំនការទូតជាមួយវៀតណាមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៧១។ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០០៧។ ឈីលីគឺជាប្រទេសដំបូងគេនៅអាមេរិកឡាទីនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយវៀតណាម (ក្នុងឆ្នាំ២០១១ និងចូលជាធរមានក្នុងឆ្នាំ២០១៤)។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានជាង ២,១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ (កើនឡើង ៣៩% បើធៀបនឹងឆ្នាំ២០២៤) និងលើសពី ១,១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ (កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥)។ បច្ចុប្បន្ន ឈីលីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់វៀតណាមនៅអាមេរិកឡាទីន ខណៈដែលវៀតណាមជាដៃគូធំជាងគេរបស់ឈីលីនៅអាស៊ីអាគ្នេយ៍៕ តាម vovworld.vn/km-KH/ Tags:អាកាសយានដ្ឋានអន្តរជាតិណូយបាយ វៀតណាម ឈីលី

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ហ្សូសេ អានតូនីញ៉ូ កាស (José Antonio Kast) និងលោកជំទាវ ម៉ារីយ៉ា ប៊ីយ៉ា អារ្រីយ៉ាសូឡា ដេ កាស (María Pia Adriasola de Kast) បានអញ្ជើញដល់ហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងលោកជំទាវ។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វូ ហាយក្វឹន ទទួលស្វាគមន៍ប្រធានាធិបតីឈីលី លោក José Antonio Kast និងលោកជំទាវ María Pia Adriasola នៅអាកាសយានដ្ឋានអន្តរជាតិណយបាយ ទីក្រុងហាណូយ (រូបថត៖TTXVN)អញ្ជើញទទួលគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ មានរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក វូ ហាយក្វឹន (Vu Hai Quan); អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ង្វៀន មិញហាំង (Nguyen Minh Hang); និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឈីលី លោក ង្វៀន វៀតគឿង (Nguyen Viet Cuong)។ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ហ្សូសេ អានតូនីញ៉ូ កាស មកកាន់វៀតណាម គឺប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ឈីលី កាន់តែអភិវឌ្ឍន៍យ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឈីលី លោក ង្វៀន វៀតគឿង នេះជាលើកទីមួយហើយដែលប្រធានាធិបតី ហ្សូសេ អានតូនីញ៉ូ កាស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ក្នុងនាមជាប្រមុខរដ្ឋ។ ដំណើរបំពេញទស្សនកិច្ចគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆ្នាំខួបលើកទី៥៥ នៃទំនាក់ទំនងវៀតណាម-ឈីលី (២៥ មីនា ១៩៧១ - ២៥ មីនា ២០២៦) ជាឱកាសសម្រាប់ថ្នាក់ដឹកនាំប្រទេសទាំងពីរ រំលឹកឡើងវិញនូវកំណាត់ផ្លូវរយៈពេល ៥៥ ឆ្នាំកន្លងមក និងកំណត់ទិសដៅសម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្តទៀតនៃទំនាក់ទំនងភាពជាដៃគូទូទៅ ជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ឱ្យដំណើរការបានកាន់តែមានប្រសិទ្ធភាព។ដំណើរបំពេញទស្សនកិច្ចក៏មានអត្ថន័យហួសពីក្របខ័ណ្ឌទ្វេភាគីផងដែរ។ វៀតណាម និងឈីលី សុទ្ធតែជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ការដែលវៀតណាមកាន់តួនាទីជាប្រធាន CPTPP ឆ្នាំ២០២៦ និងធ្វើជាម្ចាស់ផ្ទះរៀបចំ APEC ឆ្នាំ២០២៧ គឺជាឱកាសដើម្បីបង្កើនកិច្ចសហការជាមួយបណ្តាសមាជិកអាមេរិកឡាទីន ដែលក្នុងនោះប្រទេសឈីលីគឺជាដៃគូដ៏ជិតស្និទ្ធ៕ចាប់ផ្តើមពីជំនួបកាលពីខែឧសភា ឆ្នាំ១៩៦៩ រវាងលោកប្រធានហូជីមិញ និងអតីតប្រធានព្រឹទ្ធសភា Salvador Allende ប្រទេសឈីលីបានក្លាយជាប្រទេសដំបូងគេនៅអាមេរិកខាងត្បូងដែលបង្កើតទំនាក់ទំនការទូតជាមួយវៀតណាមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៧១។ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០០៧។ ឈីលីគឺជាប្រទេសដំបូងគេនៅអាមេរិកឡាទីនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយវៀតណាម (ក្នុងឆ្នាំ២០១១ និងចូលជាធរមានក្នុងឆ្នាំ២០១៤)។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានជាង ២,១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ (កើនឡើង ៣៩% បើធៀបនឹងឆ្នាំ២០២៤) និងលើសពី ១,១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ (កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥)។ បច្ចុប្បន្ន ឈីលីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់វៀតណាមនៅអាមេរិកឡាទីន ខណៈដែលវៀតណាមជាដៃគូធំជាងគេរបស់ឈីលីនៅអាស៊ីអាគ្នេយ៍៕
អត្ថបទផ្សេងទៀត អ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦15/11/2026ព័ត៌មានសាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង រំពឹងថា ថ្នាក់ដឹកនាំកំពូលវៀតណាម នឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ជាមួយបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC។ វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញចូលរួម "ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦" នៅទីក្រុងហាណូយ14/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ស្នើកសាងបញ្ជីអាទិភាពហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រអាស៊ានដល់ឆ្នាំ២០៤០14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមកដល់រាជធានីភ្នំពេញដោយចាប់ផ្តើមសកម្មភាពនៅកម្ពុជា14/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត