ព័ត៌មាន អ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦ 15/11/2026 សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង រំពឹងថា ថ្នាក់ដឹកនាំកំពូលវៀតណាម នឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ជាមួយបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC។ សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាតំបន់ និងប្រទេស និងជានាយកមជ្ឈមណ្ឌលសិក្សាវៀតណាម នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Zhejiang ប្រទេសចិន (រូបថត៖ TTXVN)ការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំកំពូលវៀតណាម ក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣៣ នៅទីក្រុងសិនជិន (Shenzhen) ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ពង្រឹងការឯកភាពគ្នា និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងបង្កើតស្ពានតភ្ជាប់ដ៏សំខាន់រវាងឆ្នាំ APEC ២០២៦ របស់ចិន និងឆ្នាំ APEC ២០២៧ របស់វៀតណាម។ នេះគឺជាការវាយតម្លៃរបស់សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង (Cheng Hanping) នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាតំបន់ និងប្រទេស និងជានាយកមជ្ឈមណ្ឌលសិក្សាវៀតណាម នៃសាកលវិទ្យាល័យបច្ចេកវិទ្យាជឺជាំង (Zhejiang) ប្រទេសចិន ជុំវិញដំណើរបំពេញទស្សនកិច្ចការងារដើម្បីចូលរួមសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC លើកទី៣៣ និងបំពេញការងារទ្វេភាគីនៅចិន របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ។សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង រំពឹងថា ថ្នាក់ដឹកនាំកំពូលវៀតណាម នឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ជាមួយបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC។ ក្នុងបរិបទដែលវៀតណាមសម្រេចបានលទ្ធផលកំណើនសេដ្ឋកិច្ចដ៏លេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ការដែលវៀតណាមចែករំលែកបទពិសោធន៍ គោលនយោបាយ និងវិធីសាស្ត្រជំរុញការអភិវឌ្ឍ នឹងមានអត្ថន័យជាក់ស្តែង ជាពិសេសចំពោះបណ្តាខឿនសេដ្ឋកិច្ចដែលមានលក្ខខណ្ឌស្រដៀងគ្នា និងប្រទេសដែលមានប្រាក់ចំណូលមធ្យម។ លោកក៏រំពឹងផងដែរថា ការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នឹងរួមចំណែកតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងឆ្នាំ APEC ២០២៦ ដែលរៀបចំដោយប្រទេសចិន ជាមួយនឹងឆ្នាំ APEC ២០២៧ ដែលវៀតណាមទទួលតួនាទីជាម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ លោក ឆឹង ហានភីង ក៏រំពឹងថា វៀតណាមនឹងរួមចំណែកនូវគំនិតផ្តួចផ្តើមជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈមរួមរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះរួមមានបញ្ហាអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ផងដែរ។សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង បានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយនៃកិច្ចសហប្រតិបត្តិការតំបន់ គឺការជំរុញកិច្ចសហប្រតិបត្តិការរួមគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ក្នុងបរិបទដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC ឆ្នាំ២០២៦ និងវៀតណាមបន្តវេនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ លោករំពឹងថា កិច្ចសហការរវាងប្រទេសទាំងពីរ នឹងរួមចំណែកនាំមកនូវកត្តាវិជ្ជមាន និងស្ថិរភាពបន្ថែមទៀតសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកក៏បានសម្តែងនូវបំណងប្រាថ្នាថា តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំ APEC ២០២៧ វៀតណាមនឹងបង្ហាញទៅកាន់ពិភពលោកនូវរូបភាពនៃប្រទេសមួយដែលបើកចំហ ស្វាហាប់ ផ្លាស់ប្តូរថ្មី វិបុលភាព ស្ថិរភាព និងសុវត្ថិភាព តាមរយៈនោះ បង្ហាញពីការរួមចំណែករបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់៕ តាម vovworld.vn/km-KH/ Tags:អ្នកប្រាជ្ញចិន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣៣

សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង រំពឹងថា ថ្នាក់ដឹកនាំកំពូលវៀតណាម នឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ជាមួយបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC។ សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាតំបន់ និងប្រទេស និងជានាយកមជ្ឈមណ្ឌលសិក្សាវៀតណាម នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Zhejiang ប្រទេសចិន (រូបថត៖ TTXVN)ការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំកំពូលវៀតណាម ក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣៣ នៅទីក្រុងសិនជិន (Shenzhen) ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ពង្រឹងការឯកភាពគ្នា និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងបង្កើតស្ពានតភ្ជាប់ដ៏សំខាន់រវាងឆ្នាំ APEC ២០២៦ របស់ចិន និងឆ្នាំ APEC ២០២៧ របស់វៀតណាម។ នេះគឺជាការវាយតម្លៃរបស់សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង (Cheng Hanping) នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាតំបន់ និងប្រទេស និងជានាយកមជ្ឈមណ្ឌលសិក្សាវៀតណាម នៃសាកលវិទ្យាល័យបច្ចេកវិទ្យាជឺជាំង (Zhejiang) ប្រទេសចិន ជុំវិញដំណើរបំពេញទស្សនកិច្ចការងារដើម្បីចូលរួមសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC លើកទី៣៣ និងបំពេញការងារទ្វេភាគីនៅចិន របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ។សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង រំពឹងថា ថ្នាក់ដឹកនាំកំពូលវៀតណាម នឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ជាមួយបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC។ ក្នុងបរិបទដែលវៀតណាមសម្រេចបានលទ្ធផលកំណើនសេដ្ឋកិច្ចដ៏លេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ការដែលវៀតណាមចែករំលែកបទពិសោធន៍ គោលនយោបាយ និងវិធីសាស្ត្រជំរុញការអភិវឌ្ឍ នឹងមានអត្ថន័យជាក់ស្តែង ជាពិសេសចំពោះបណ្តាខឿនសេដ្ឋកិច្ចដែលមានលក្ខខណ្ឌស្រដៀងគ្នា និងប្រទេសដែលមានប្រាក់ចំណូលមធ្យម។ លោកក៏រំពឹងផងដែរថា ការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នឹងរួមចំណែកតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងឆ្នាំ APEC ២០២៦ ដែលរៀបចំដោយប្រទេសចិន ជាមួយនឹងឆ្នាំ APEC ២០២៧ ដែលវៀតណាមទទួលតួនាទីជាម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ លោក ឆឹង ហានភីង ក៏រំពឹងថា វៀតណាមនឹងរួមចំណែកនូវគំនិតផ្តួចផ្តើមជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈមរួមរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះរួមមានបញ្ហាអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ផងដែរ។សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង បានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយនៃកិច្ចសហប្រតិបត្តិការតំបន់ គឺការជំរុញកិច្ចសហប្រតិបត្តិការរួមគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ក្នុងបរិបទដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC ឆ្នាំ២០២៦ និងវៀតណាមបន្តវេនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ លោករំពឹងថា កិច្ចសហការរវាងប្រទេសទាំងពីរ នឹងរួមចំណែកនាំមកនូវកត្តាវិជ្ជមាន និងស្ថិរភាពបន្ថែមទៀតសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកក៏បានសម្តែងនូវបំណងប្រាថ្នាថា តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំ APEC ២០២៧ វៀតណាមនឹងបង្ហាញទៅកាន់ពិភពលោកនូវរូបភាពនៃប្រទេសមួយដែលបើកចំហ ស្វាហាប់ ផ្លាស់ប្តូរថ្មី វិបុលភាព ស្ថិរភាព និងសុវត្ថិភាព តាមរយៈនោះ បង្ហាញពីការរួមចំណែករបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់៕
អត្ថបទផ្សេងទៀត ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម15/11/2026ព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ហ្សូសេ អានតូនីញ៉ូ កាស (José Antonio Kast) និងលោកជំទាវ ម៉ារីយ៉ា ប៊ីយ៉ា អារ្រីយ៉ាសូឡា ដេ កាស (María Pia Adriasola de Kast) បានអញ្ជើញដល់ហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងលោកជំទាវ។ វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញចូលរួម "ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦" នៅទីក្រុងហាណូយ14/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ស្នើកសាងបញ្ជីអាទិភាពហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រអាស៊ានដល់ឆ្នាំ២០៤០14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមកដល់រាជធានីភ្នំពេញដោយចាប់ផ្តើមសកម្មភាពនៅកម្ពុជា14/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត