ក្នុងកម្មវិធីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី យាងស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោកតូ ឡឹម (រូបថត៖ VNA)
ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងព្រះមហាក្សត្រ នរោត្តម សីហមុនីបានឯកភាពគ្នាថា ការការពារ ថែរក្សា ពង្រីកប្រពៃណីសាមគ្គីភាព និងមិត្តភាព គឺជាទំនួលខុសត្រូវរួមរបស់រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ; បន្តរក្សា និងបង្កើនសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់ព្រមទាំងគ្រប់លំដាប់ថ្នាក់; បានអះអាងថា នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រដើម្បីឱ្យទំនាក់ទំនងវៀតណាម-កម្ពុជាត្រូវបានពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។ ភាគីទាំងពីរសង្ឃឹមថា សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២៧ នឹងក្លាយជា សកម្មភាពនយោបាយ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនយ៉ាងទូលំទូលាយ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបសម្តែងការគួសមជាមួយព្រះមហាក្សត្រនរោត្តម សីហមុនី (រូបថត៖ វៀត គឿង/VOV)អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម សង្ឃឹមថា ព្រះមហាក្សត្រនឹងបន្តយកព្រះទ័យទុកដាក់ បង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋវៀតណាម ឱ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព សម្របខ្លួនបានល្អក្នុងសង្គមម្ចាស់ផ្ទះ រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់កម្ពុជា និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ; ព្រមទាំងសង្ឃឹមថា ព្រះមហាក្សត្រនឹងបន្តយកព្រះទ័យទុកដាក់ គាំទ្រ និងពង្រីកព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការថែរក្សា ពូនជ្រំ និងផ្ទេរបន្តដល់មនុស្សជំនាន់ក្រោយនូវចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីវៀតណាម-កម្ពុជា។
នារសៀលថ្ងៃដដែលនេះដែរ នៅរាជធានីភ្នំពេញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕