អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ VNA
នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ហើយសម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយស ដោយបង្ហាញនូវការផ្ដល់តម្លៃ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ហើយជាពិសេសនោះ គឺការផ្ដល់តម្លៃដល់ សហគមន៍ហ្វ្រង់កូហ្វូនី ហើយសម្ដេចតេជោក៏បានឆ្លៀតសរសើរអំពីវឌ្ឍនភាព នៃការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។គឺជាមិត្តដ៏ស្និទ្ធស្នាលរបស់វៀតណាម និងបានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នាពេលនេះ។ ទន្ទឹមនឹងនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា នេះគឺជាឱកាស សម្រាប់កម្ពុជាបង្ហាញនូវតួនាទីនៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាពរបស់កម្ពុជានៅពេលខាងមុខ។
នៅក្នុងឱកាសនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងប្រតិភូ ហើយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុក សម្ដេចតេជោ ហ៊ុន សែន គឺជាមិត្តដ៏ស្និទ្ធស្នាលរបស់វៀតណាម និងបានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នាពេលនេះ។ ទន្ទឹមនឹងនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា នេះគឺជាឱកាស សម្រាប់កម្ពុជាបង្ហាញនូវតួនាទីនៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាពរបស់កម្ពុជានៅពេលខាងមុខ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam)។ រូបថត៖ VNA
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក៏បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដែលភាគីទាំងពីរត្រូវធ្វើការជាមួយគ្នា ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច វិស័យអប់រំ និងទំនាក់ទំនងនៅតាមបណ្ដាព្រំដែននៃប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការឯកភាព ចំពោះការលើកឡើងរបស់ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជាពិសេសជុំវិញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បានលើកឡើងថា កម្ពុជា និងវៀតណាម គឺជាប្រទេសដែលមានប្រវត្តិជាអ្នកជិតខាងល្អ ហើយតែងតែជួយគ្នាទៅវិញទៅមក។ អ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់និងពេញចិត្តនោះគឺទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម មានការកើនឡើងជាបន្ទាប់បន្ទាប់ ដែលមកដល់ពេលនេះប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មកើនឡើងជាង ១០ ពាន់លានដុល្លារ ហើយគោលដៅទៅមុខទៀតដែលភាគីទាំងពីរចង់សម្រេចឱ្យបាន គឺ ២០ ពាន់លានដុល្លារ នៅពេលខាងមុខ ហើយភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនេះគឺជាការឆ្លុះបញ្ចាំងអំពី ការបំពេញឱ្យគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាកម្ពុជានាំចេញស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម ដែលវៀតណាមគឺជាប្រទេសដែលពូកែកែច្នៃ ហើយកម្ពុជាបាននាំចេញស្វាយចន្ទីដ៏ច្រើនដែលមានប្រមាណ ១ លានតោន ក្នុងមួយឆ្នាំទៅកាន់ប្រទេសវៀតណាម ។
ទន្ទឹមនឹងនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការពេញចិត្ត ចំពោះកិច្ចការនៅតាមព្រំដែនរវាងប្រទេសទាំងពីរធ្វើយ៉ាងណាឱ្យអាជ្ញាធរ ឬក៏ស្ថាប័នថ្នាក់ក្រោមជាតិនៅតាមព្រំដែននៃកម្ពុជា - វៀតណាម បន្តនូវការរឹតចំណងមិត្តភាពជាមួយគ្នា និងសហការគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់នូវការផ្ដល់ផលប្រយោជន៍ដល់ទំនាក់ទំនងជារួមសម្រាប់កម្ពុជា និងវៀតណាម ក៏ដូចជាផលប្រយោជន៍សម្រាប់ប្រជាជននៅមូលដ្ឋានរវាងប្រទេសទាំងពីរផងដែរ។
ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNA
ភាគីទាំងពីរក៏ពិភាក្សាទៅលើវិស័យមួយចំនួនទៀតពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យកិច្ច កិច្ចសហប្រតិបត្តិការទៅលើនយោបាយ កិច្ចការនៅក្នុងក្របខ័ណ្ឌគណបក្ស នៃប្រទេសទាំងពីរ ដែលបានធ្វើជាមួយគ្នានាពេលកន្លងមក ដែលបន្ថែមនូវអ្វីដែលជាការសម្រេចកាលពីកិច្ចប្រជុំគណបក្សនៅក្នុងខែកុម្ភៈឆ្នាំ ២០២៦កន្លងទៅ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទទួលបានជោគជ័យនៅក្នុងការដឹកនាំប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ៕
តាម facebook.com/hunsencambodia