ថ្លែងមតិក្នុងសម័យបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានសង្កត់ធ្ងន់ថា ភាពជាដៃគូអាស៊ីអាគ្នេយ៍ - OECD សម្រេចបានសមិទ្ធិផលវិជ្ជមានជាច្រើន រួមចំណែកក្នុងដំណើរការកំណែទម្រង់សេដ្ឋកិច្ច សមាហរណកម្មតំបន់និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ អនុរដ្ឋមន្ត្រីបានស្នើឲ្យកម្មវិធី SEARP គួរតែផ្តោតលើការគាំទ្រដំណើរការកំណែទម្រង់សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជំរុញកម្លាំងចលករសម្រាប់កំណើនថ្មី ជាពិសេសការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង នវានុវត្តន៍ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ អនុរដ្ឋមន្ត្រី Nguyen Minh Hang បានអះអាងថា វៀតណាមប្តេជ្ញាបន្តចូលរួមនិងរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធី SEARP និងទំនាក់ទំនងភាពជាដៃគូរវាង OECD និងអាស៊ីអាគ្នេយ៍ ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងយន្តការ OECDផងដែរ។
![]() |
អគ្គលេខាធិការ OECD លោក Mathias Cormann បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម ដោយអះអាងនូវការត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។ លោកក៏បានអបអរសាទរចំពោះវៀតណាមក្នុងការបំពេញតួនាទីជាសហប្រធាននៃកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD ប្រកបដោយជោគជ័យ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក និង តំបន់កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន៕