តាមកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី ១០ នាព្រឹកថ្ងៃទី១៩ ខែមីនា លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម អញ្ជើញទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងសកម្មភាពជួបប្រាស្រ័យព្រំដែន ដែលបានធ្វើឡើងនៅក្នុងតំបន់ស្វយ័ត ក្វាងស៊ី Zhuang។
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរដាំដើមឈើមិត្តភាពនៅកងអនុសេនាធំការពារព្រំដែន Dongxing។ (រូបថត៖ qdnd.vn)
នៅប្រទេសចិន លោករដ្ឋមន្ត្រី ផាន
វ៉ាន់យ៉ាង រួមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ដុង ជុន
បានចូលរួមក្នុងសកម្មភាពនានា រួមមាន៖
ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិវៀតណាម
នៅច្រកទ្វារព្រំដែនអន្តរជាតិ Dongxing; រដ្ឋមន្ត្រីទាំងពីរចុះទស្សនា
កងអនុសេនាធំការពារព្រំដែន Dongxing និងដាំដើមឈើមិត្តភាព;
ពិធីចេញដំណើរសម្រាប់ការល្បាត
និងហ្វឹកហ្វឺនរួមគ្នានៅឈូងសមុទ្រភាគខាងជើង; ការទស្សនាផ្ទាំងសិលាខួបអនុស្សាវរីយ៍ផ្លូវលំហូជីមិញនៅលើសមុទ្រ;
អញ្ជើញដាក់កម្រងផ្កាដើម្បីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីបដិវត្តន៍ប្រជាជនវៀតណាម-ចិន។
ល។
មុននោះ
នាថ្ងៃទី១៨ ខែមីនា លោកនាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន
បានមកកាន់វៀតណាមដើម្បីចូលរួមក្នុងសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យ
ដែលបានធ្វើឡើងនៅខេត្តក្វាងនិញ (ប្រទេសវៀតណាម) ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម