• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាក់គ្រឹះដ៏រឹងមាំសម្រាប់រដ្ឋសភាក្នុងអាណត្តិថ្មី

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅទីក្រុងហាណូយ សម័យប្រជុំលើកទី៥៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំសម៧យបិទ។
ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។ រូបថត៖ Le Tuyet/VOV

ថ្លែងនៅក្នុងសម័យប្រជុំ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តរក្សាស្មារតីទទួលខុសត្រូវ សម្របសម្រួលយ៉ាងជិតស្និទ្ធ រៀបចំខ្លឹមសារនិងលក្ខខណ្ឌចាំបាច់ ដើម្បីធានាថា សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក វិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សកម្មភាពរបស់រដ្ឋសភាក្នុងអាណត្តិថ្មី៖ “បន្តយកចិត្តទុកដាក់ រៀបចំខ្លឹមសារនិងដំណាក់កាលនីមួយៗយ៉ាងហ្មត់ចត់ ដោយធានាថា ការងារទាំងអស់ត្រូវបានរៀបចំយ៉ាងពេញលេញ ប្រកបដោយសមកាលកម្ម និងទាន់ពេលវេលា។ ដំបូងបង្អស់ ត្រូវការរៀបចំយ៉ាងហ្មត់ចត់លើការងារបុគ្គលិក។ ទីពីរ ត្រូវសុក្រឹត្យ និងដាក់បញ្ចូលមតិយោបល់របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់ជូនឯកសារផ្លូវការនៃសេចក្តីព្រាងច្បាប់និងសេចក្តីសម្រេចចិត្ត ទៅកាន់សមាជិកសភាដែលជាប់ឆ្នោតឱ្យបានឆាប់ៗ។ មិនដូចអាណត្តិមុនៗទេ នៅក្នុងសម័យប្រជុំដំបូងនៃអាណត្តិថ្មី រដ្ឋសភានឹងពិចារណា ផ្តល់យោបល់និងអនុម័តលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តជាច្រើនក្នុងពេលដំណាលគ្នា។ ដូច្នេះហើយ ការងាររៀបចំត្រូវតែមានភាពហ្មត់ចត់ជាងមុន”។

តាមផែនការ នៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី១៦ រដ្ឋាភិបាលនឹងដាក់ជូនសេចក្តីព្រាងច្បាប់ចំនួន ៩ និងសេចក្តីសម្រេចចិត្តចំនួន ១៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top