• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាបុណ្យទូទាំងប្រទេសនិងការទទួលខុសត្រូវចំពោះប្រជាជន

នាថ្ងៃទី១៩ ខែមីនា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម មានអត្ថបទសរសេរមួយដែលមានចំណងជើងថា "ទិវាបុណ្យទូទាំងប្រទេសនិងការទទួលខុសត្រូវចំពោះប្រជាជន"។
លោកអគ្គលេខាបក្ស តូ ឡឹម ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២ សង្កាត់ Ba Dinh ទីក្រុងហាណូយ។ (រូបថត៖ VGP)

អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ អ្នកបោះឆ្នោតវៀតណាមចំនួន ៧៦លាននាក់បានបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ ការបោះឆ្នោតលើកនេះមានអត្ថន័យជាប្រវត្តិសាស្ត្រពិសេស ដោយទទួលមរតកពីប្រពៃណី៨០ឆ្នាំនៃការកសាងរដ្ឋនីតិរដ្ឋរបស់ប្រជាជនវៀតណាមចាប់តាំងពីការបោះឆ្នោតជាសកលលើកដំបូងក្នុងឆ្នាំ១៩៤៦។

លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា អាណត្តិថ្មី ឆ្នាំ២០២៦-២០៣១ ចាប់ផ្តើមនៅក្នុងបរិបទដែលប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់មួយ។ ដើម្បីសម្រេចបាននូវសេចក្ដីប្រាថ្នានាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ សមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងអាណត្តិថ្មី ត្រូវតែខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ច្បាមជាប់នូវតថភាពជាក់ស្ដែងនៃបុព្វហេតុផ្លាស់ប្ដូរ រួមចំណែកបញ្ញាយ៉ាងសកម្មទៅក្នុងការសុក្រិតប្រព័ន្ធច្បាប់ បង្កើនប្រសិទ្ធភាពនៃការងារឃ្លាំមើលកំពូល និងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវលើបញ្ហាសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ចសង្គម ថវិកា ការពារជាតិ និងកិច្ចការបរទេស... ជាពិសេស តំណាងម្នាក់ៗត្រូវរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកបោះឆ្នោត ស្តាប់មតិយោបល់របស់ប្រជាជន និងនាំបញ្ហាជំពាក់ជំពិនក្នុងជីវភាពមកកាន់សាលប្រជុំសភាដើម្បីពិភាក្សា និងដោះស្រាយ។

ធ្វើសន្និដ្ឋានក្នុងអត្ថបទនេះ លោកអគ្គលេខាបក្សបានអះអាងថា ភាពជោគជ័យនៃការបោះឆ្នោត បានបើកឱកាស បុព្វបទ និងសន្ទុះថ្មីសម្រាប់ប្រទេសវៀតណាមបោះជំហានយ៉ាងរឹងមាំចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top