• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី

កាលពីយប់ថ្ងៃទី១៨ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb ដើម្បីពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងស្ថានភាពអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។ (រូបថត៖ VOV)

ក្នុងការសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យប្រទេសទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការសន្យានិងកិច្ចព្រមព្រៀងដែលសម្រេចបាន ហើយឯកភាពក្នុងពេលឆាប់ៗនេះលើកម្មវិធីសកម្មភាពដើម្បីអនុវត្តន៍ក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសនៅក្នុងវិស័យដែលមានប្រៀបខ្លាំងដូចជា៖ កិច្ចសហប្រតិបត្តិការវិនិយោគ ការរុករកនិងចម្រាញ់ប្រេង ការជំរុញពាណិជ្ជកម្ម ការស្រាវជ្រាវលើការដាំដុះដំណាំកសិផលវៀតណាមនៅអាល់ហ្សេរី កិច្ចសហប្រតិបត្តិការការពារជាតិ ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល។ ល។

លោកនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភចំពោះការវិវត្តនៃជម្លោះនៅមជ្ឈិមបូព៌ា ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទេសវៀតណាមផងដែរ។ ក្នុងស្មារតីសាមគ្គីគ្នាដើម្បីបង្កើតកម្លាំង សហប្រតិបត្តិការគ្នាដើម្បីបង្កើតតម្លៃ សន្ទនាគ្នាដើម្បីពង្រឹងទំនុកចិត្ត និងរួមគ្នាអភិវដ្ឍន៍នោះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យប្រទេសអាល់ហ្សេរីគាំទ្រវៀតណាមក្នុងការធានាសន្តិសុខថាមពលតាមរយៈការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នក្នុងបរិបទនៃការរំខានប្រភពផ្គត់ផ្គង់ និងសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាជីវកម្មរុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័នជាតិវៀតណាម (PVEP) និងក្រុមហ៊ុនប្រេងឧស្ម័នជាតិអាល់ហ្សេរី (Sonatrach)។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb បានអះអាងថា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសជាមិត្តដ៏ជិតស្និទ្ធទាំងពីរ អាល់ហ្សេរីនឹងជំរុញការគាំទ្រដល់សន្តិសុខថាមពលរបស់វៀតណាម ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តអនុវត្តន៍យ៉ាងសកម្មនូវលទ្ធផលដ៏លេចធ្លោនានា ដែលជាជំហានវឌ្ឍនភាពសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសនៅក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ថាមពល និងវប្បធម៌៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top