• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំពុងតាមដានយ៉ាងដិតដល់លើនាវា Xiang Yang Hong ១០ របស់ចិន

នាថ្ងៃទី ២៥ ឧសភា បញ្ចេញប្រតិកម្មនឹងរឿងហេតុនេះ ក្រសួងការបរ ទេសវៀតណាមបានសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធនៃភាគីចិនគោរពតាមការយល់ដឹង រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បញ្ឈប់ភ្លាមមួយរំពិចនូវសកម្មភាព រំលោភបំពាន ដោយដកនាវា Xiang Yang Hong ១០ និងនាវាឆ្មាំសមុទ្រ នាវានេសាទ ផ្សេងទៀតចេញពីដែនសមុទ្ររបស់វៀតណាម;
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Nguyen Duc Thang។ 

នារសៀលថ្ងៃទី ១ មិថុនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលរៀបចំឡើងនៅ រដ្ឋធានីហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងសកម្មភាពរបស់នាវា Xiang Yang Hong ១០ របស់ចិន  ដែលបានរំលោភចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Nguyen Duc Thang បានឲ្យដឹងថា៖ “កងកម្លាំងប្រតិបត្តិច្បាប់នៅសមុទ្ររបស់វៀតណាមជានិច្ចកាលតាមដានយ៉ាង ដិតដល់លើការវិវឌ្ឍពាក់ព័ន្ធទាំងអស់ ហើយប្ដេជ្ញាចិត្ត ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការ ការពារ ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមក្នុងដែនសមុទ្រ របស់ខ្លួន ដោយអនុលោមតាមច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រ របស់អង្គការសហប្រជាជាតិ (UNCLOS ១៩៨២) និងច្បាប់វៀតណាមផងដែរ”។

មុននោះ នាថ្ងៃទី ២៥ ឧសភា បញ្ចេញប្រតិកម្មនឹងរឿងហេតុនេះ ក្រសួងការបរ ទេសវៀតណាមបានសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធនៃភាគីចិនគោរពតាមការយល់ដឹង រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បញ្ឈប់ភ្លាមមួយរំពិចនូវសកម្មភាព រំលោភបំពាន ដោយដកនាវា Xiang Yang Hong ១០ និងនាវាឆ្មាំសមុទ្រ នាវានេសាទ ផ្សេងទៀតចេញពីដែនសមុទ្ររបស់វៀតណាម; គោរពសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ វៀតណាម អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅសមុទ្រខាងកើតរួមចំណែកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាង ប្រទេសទាំងពីរ៕
  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top