អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Nguyen Duc Thang។
នារសៀលថ្ងៃទី ១ មិថុនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលរៀបចំឡើងនៅ រដ្ឋធានីហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងសកម្មភាពរបស់នាវា Xiang Yang Hong ១០ របស់ចិន ដែលបានរំលោភចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Nguyen Duc Thang បានឲ្យដឹងថា៖ “កងកម្លាំងប្រតិបត្តិច្បាប់នៅសមុទ្ររបស់វៀតណាមជានិច្ចកាលតាមដានយ៉ាង ដិតដល់លើការវិវឌ្ឍពាក់ព័ន្ធទាំងអស់ ហើយប្ដេជ្ញាចិត្ត ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការ ការពារ ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមក្នុងដែនសមុទ្រ របស់ខ្លួន ដោយអនុលោមតាមច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រ របស់អង្គការសហប្រជាជាតិ (UNCLOS ១៩៨២) និងច្បាប់វៀតណាមផងដែរ”។