បណ្តាសមាជិកសភាបានឯកភាពគ្នាលើគោលនយោបាយវិនិយោគសម្រាប់គម្រោងទាំងពីរនេះ; ដោយចាត់ទុកថា ទាំងនេះគឺជាគម្រោងដឹកជញ្ជូនជាតិសំខាន់ៗទាំងអស់ ដែលតភ្ជាប់តំបន់ និងរួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់សម្រាប់ដំណាក់កាល ២០២៦-២០៣០។ ព្រះតេជគុណ ធីច បាវ ងៀម សមាជិកសភានៃទីក្រុងហាណូយ បានមានប្រសាសន៍ថា៖
“គម្រោងវិនិយោគដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ ៥ នៃតំបន់រដ្ឋធានីហាណូយ មិនគ្រាន់តែជាគម្រោងដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដែលដើរតួនាទីរៀបចំលំហអភិវឌ្ឍន៍នៃទីក្រុងហាណូយ និងតំបន់រដ្ឋធានីទាំងមូលឡើងវិញ; ពង្រឹងការតភ្ជាប់រវាងទីក្រុងហាណូយ ជាមួយមូលដ្ឋាន និងតំបន់សេដ្ឋកិច្ចនិងដឹកជញ្ជូនសំខាន់ៗ។ ប្រសិនបើផ្លូវក្រវ៉ាត់ក្រុងលេខ ៤ ពង្រីកលំហអភិវឌ្ឍន៍ជាយក្រុង នោះផ្លូវក្រវ៉ាត់ក្រុងលេខ ៥ ត្រូវបានកំណត់ជាខ្សែក្រវាត់នៃការតភ្ជាប់ និងអភិវឌ្ឍថ្នាក់តំបន់ ដែលរួមចំណែកដល់ការចែកចាយមុខងារឧស្សាហកម្ម ឡូជីស្ទិក សេវាកម្ម និងទីក្រុងប្រកបដោយសមហេតុផលជាង”។
បណ្តាសមាជិកសភាបានកត់សម្គាល់ថា ការវិនិយោគលើការសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ ៥ - តំបន់រដ្ឋធានីហាណូយ ត្រូវផ្តល់អាទិភាពដល់ការសាងសង់ផ្នែកដែលអាចធ្វើអាជីវកម្មដោយឯករាជ្យ បង្កើតប្រសិទ្ធភាពបណ្តាញ បើកចេញច្រករបៀងអភិវឌ្ឍន៍ថ្មី និងជៀសវាងការខ្ចាត់ខ្ចាយធនធាន៕





