• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបប្រធានស្តីទីសមាគមមិត្តភាពនូវែលសេឡង់- វៀតណាម

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា ក្រោយរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងវៀតណាម-នូវែលសេឡង់សម្រេចបានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ទូលំទូលាយ និងកាន់តែស៊ីជម្រៅ។

បន្ទាប់ពីមកដល់ទីក្រុង Auckland ដើម្បីចាប់ផ្តើមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសនូវែលសេឡង់ នាល្ងាចថ្ងៃទី ១២ ខែសីហា (តាមម៉ោងក្នុងតំបន់) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបលោក Steven Joyce ប្រធានស្តីទីសមាគមមិត្តភាពនូវែលសេឡង់-វៀតណាម និងសមាជិកលេចធ្លោមួយចំនួននៃសមាគម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបលោក Steven Joyce ប្រធានស្តីទីសមាគមមិត្តភាពនូវែលសេឡង់-វៀតណាម។ រូបថត៖ VNA

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា ក្រោយរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងវៀតណាម-នូវែលសេឡង់សម្រេចបានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ទូលំទូលាយ និងកាន់តែស៊ីជម្រៅ។ វៀតណាមកំពុងមានផែនការបង្កើតសមាគមមិត្តភាពវៀតណាម-នូវែលសេឡង់ ក្នុងនាមជាដៃគូជាមួយសមាគមមិត្តភាពនូវែលសេឡង់-វៀតណាម តាមនោះបង្កើនការតភ្ជាប់ ការជួបប្រាស្រ័យ និងរួមចំណែកដល់ការនាំទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងជាក់ស្ដែង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងគោលបំណងថា សមាគមនឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ ដោយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ; បន្តចាត់ទុកការអប់រំនិងបណ្តុះបណ្តាលជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការ ហើយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ច កសិកម្មបៃតង និងកសិកម្មស្អាត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏សង្ឃឹមផងដែរថា សមាគមនឹងបន្តយកចិត្តទុកដាក់ និងជួយគាំទ្រសហគមន៍ជនវៀតណាមនៅនូវែលសេឡង់។

រីឯខ្លួនវិញ លោក Steven Joyce បានបញ្ជាក់ថា រូបលោកផ្ទាល់និងសមាគមមិត្តភាពនូវែលសេឡង់-វៀតណាម ត្រៀមខ្លួនជាស្រេចបន្តជួយគាំទ្រសហគមន៍ជនវៀតណាមនៅនូវែលសេឡង់ ហើយដើរតួនាទីជាស្ពានតភ្ជាប់ និងធ្វើការរួមចំណែកជាក់ស្តែងបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

តាម​ /vovworld.vn/km-KH

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

ដោយបន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គ​អំពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ៥ - តំបន់រដ្ឋធានីហាណូយ និងការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងឡាវកាយ - ហាណូយ - ហៃផុង។

Top