ព័ត៌មាន ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅនូវែលសេឡង់ បង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ 12/08/2026 តាមការអញ្ជើញរបស់អគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី ស៊ីនឌី គីរ៉ូ (Cindy Kiro) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម (To Lam) បានអញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់នូវែលសេឡង់ចាប់ពីថ្ងៃទី ១២-១៤ ខែសីហា។ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Phan Minh Giang។ រូបថត៖ ស្ថានទូតវៀតណាមនៅនូវែលសេឡង់ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Phan Minh Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យប្រវត្តិសាស្ត្រ ព្រោះវាជាលើកដំបូងហើយដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមមួយរូប អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់នូវែលសេឡង់។“ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់នូវែលសេឡង់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ត្រូវបានគេរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មីដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់នៅក្នុងយុគសម័យថ្មី ឲ្យសក្តិសមនឹងសក្តានុពល និងឋានៈនៃប្រទេសទាំងពីរ ហើយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងកាន់តែច្រើន និងបំពេញបំណងប្រាថ្នារបស់ប្រជាជននិងសហគ្រាសកាន់តែប្រសើរឡើង រួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ក៏ដូចជារួមចំណែកជាវិជ្ជមានដល់បរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ”។ក្នុងពេលជាមួយគ្នានោះ អតីតឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម លោក James Kember បានធ្វើអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចលើកនេះ គឺជាចំណុចកំពូលនៃសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូរវាងប្រទេសទាំងពីរ ពីអាជ្ញាធររហូតដល់អង្គការក្រៅរដ្ឋាភិបាល ឬមជ្ឈដ្ឋានសហគ្រិន-វិនិយោគិន។“ខ្ញុំឃើញថា យើងនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាពនិងសន្តិសុខ ពីព្រោះវាប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសយើងទាំងពីរ។ ត្រូវធ្វើច្រើនបន្ថែមទៀតលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ត្រូវធ្វើច្រើនបន្ថែមទៀតទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការឆ្លើយតបនឹងផលប៉ះពាល់ដែលបណ្ដាលមកពីស្ថានការណ៍អាសន្ននៃអាកាសធាតុផងដែរ។ លក្ខណៈគ្រប់ជ្រុងជ្រោយមិនចាំបាច់មានន័យថា វាគ្របដណ្តប់លើអ្វីៗគ្រប់បែបយ៉ាងនោះទេ ប៉ុន្តែប្រការចាំបាច់ គឺការអភិវឌ្ឍតាមរយៈជម្រៅ ក្នុងវិស័យសំខាន់ៗ។ ក្នុងន័យនេះ ត្រូវតែរក្សាតុល្យភាពរវាងបរិមាណ និងគុណភាព”៕ តាម /vovworld.vn/km-KH Tags:លោក Phan Minh Giang អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បំណងប្រាថ្នា

តាមការអញ្ជើញរបស់អគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី ស៊ីនឌី គីរ៉ូ (Cindy Kiro) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម (To Lam) បានអញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់នូវែលសេឡង់ចាប់ពីថ្ងៃទី ១២-១៤ ខែសីហា។ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Phan Minh Giang។ រូបថត៖ ស្ថានទូតវៀតណាមនៅនូវែលសេឡង់ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Phan Minh Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យប្រវត្តិសាស្ត្រ ព្រោះវាជាលើកដំបូងហើយដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមមួយរូប អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់នូវែលសេឡង់។“ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់នូវែលសេឡង់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ត្រូវបានគេរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មីដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់នៅក្នុងយុគសម័យថ្មី ឲ្យសក្តិសមនឹងសក្តានុពល និងឋានៈនៃប្រទេសទាំងពីរ ហើយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងកាន់តែច្រើន និងបំពេញបំណងប្រាថ្នារបស់ប្រជាជននិងសហគ្រាសកាន់តែប្រសើរឡើង រួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ក៏ដូចជារួមចំណែកជាវិជ្ជមានដល់បរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ”។ក្នុងពេលជាមួយគ្នានោះ អតីតឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម លោក James Kember បានធ្វើអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចលើកនេះ គឺជាចំណុចកំពូលនៃសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូរវាងប្រទេសទាំងពីរ ពីអាជ្ញាធររហូតដល់អង្គការក្រៅរដ្ឋាភិបាល ឬមជ្ឈដ្ឋានសហគ្រិន-វិនិយោគិន។“ខ្ញុំឃើញថា យើងនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាពនិងសន្តិសុខ ពីព្រោះវាប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសយើងទាំងពីរ។ ត្រូវធ្វើច្រើនបន្ថែមទៀតលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ត្រូវធ្វើច្រើនបន្ថែមទៀតទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការឆ្លើយតបនឹងផលប៉ះពាល់ដែលបណ្ដាលមកពីស្ថានការណ៍អាសន្ននៃអាកាសធាតុផងដែរ។ លក្ខណៈគ្រប់ជ្រុងជ្រោយមិនចាំបាច់មានន័យថា វាគ្របដណ្តប់លើអ្វីៗគ្រប់បែបយ៉ាងនោះទេ ប៉ុន្តែប្រការចាំបាច់ គឺការអភិវឌ្ឍតាមរយៈជម្រៅ ក្នុងវិស័យសំខាន់ៗ។ ក្នុងន័យនេះ ត្រូវតែរក្សាតុល្យភាពរវាងបរិមាណ និងគុណភាព”៕
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Phan Minh Giang។ រូបថត៖ ស្ថានទូតវៀតណាមនៅនូវែលសេឡង់ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Phan Minh Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យប្រវត្តិសាស្ត្រ ព្រោះវាជាលើកដំបូងហើយដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមមួយរូប អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់នូវែលសេឡង់។
អត្ថបទផ្សេងទៀត វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរខ្ទង់12/08/2026ព័ត៌មានដោយបន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គអំពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ៥ - តំបន់រដ្ឋធានីហាណូយ និងការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងឡាវកាយ - ហាណូយ - ហៃផុង។ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ឱ្យសមស្របនឹងទំនាក់ទំនងវៀតណាម-អូស្ត្រាលី12/08/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំនៃសហគ្រាសអូស្ត្រាលីជាច្រើន12/08/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបប្រធានស្តីទីសមាគមមិត្តភាពនូវែលសេឡង់- វៀតណាម12/08/2026ព័ត៌មាននាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-នូវែលសេឡង់កាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងមានប្រសិទ្ធភាព12/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ អាណិកជនគឺជាស្ពានតភ្ជាប់ដ៏សំខាន់សម្រាប់ប្រទេសជាតិ12/08/2026ព័ត៌មានវៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី11/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត