• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ឱ្យ​សម​ស្រប​នឹងទំនាក់ទំនងវៀតណាម-អូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ​អូស្ត្រាលីរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅព្រឹកថ្ងៃទី១២ ខែសីហា នៅ​ទីក្រុងកង់បេរ៉ា នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសវៀតណាម បានជួបពិភាក្សាជាមួយលោក Richard Marles ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី។

នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាជាមួយលោក Richard Marles ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី។ រូបថត៖VNA

នៅក្នុង​កិច្ចពិភាក្សា នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺជាព្រឹត្តិការណ៍ដ៏សំខាន់ខាងនយោបាយ ដែលបង្កើតសន្ទុះដ៏រឹងមាំ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍក្នុងទំនាក់ទំនងទ្វេភាគី។

នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង មាន​បំណងចង់ធ្វើការជាមួយក្រសួងការពារជាតិអូស្ត្រាលី ដើម្បីអនុវត្តន៍ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការការពារជាតិ​; ពង្រឹងទំនាក់ទំនងមិត្តភាព គួរឱ្យទុក​ចិត្ត និងជាក់ស្តែងរវាងក្រសួងការពារជាតិទាំងពីរ និងកងទ័ពទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យអភិវឌ្ឍកាន់​តែខ្លាំងក្លា​ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី។

ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសធ្វើបច្ចុប្បន្នភាព ចក្ខុវិស័យរួម ស្តីពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារជាតិទាំងពីរ។ រូបថត៖ក្រសួងការពារប្រទេស

រីឯខ្លួន​វិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Marles បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច រួមជាមួយនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង និងថ្នាក់ដឹកនាំនៃក្រសួងការពារ​ប្រទេសវៀតណាម ដើម្បីពង្រឹងនិងពង្រីកប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដោយរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ក៏ដូចជាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។

គីទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសធ្វើបច្ចុប្បន្នភាព ចក្ខុវិស័យរួម ស្តីពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារជាតិទាំងពីរ។ រូបថត៖ក្រសួងការពារប្រទេស
គីទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសធ្វើបច្ចុប្បន្នភាព ចក្ខុវិស័យរួម ស្តីពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារជាតិទាំងពីរ។ រូបថត៖ក្រសួងការពារប្រទេស

នៅក្នុង​កិច្ចពិភាក្សានេះដែរ ភាគីទាំងពីរក៏បានចែករំលែកព័ត៌មានអំពីស្ថានភាពពិភពលោកនិងតំបន់ និងបញ្ហាដែលមានការ​យក​ចិត្ត​ទុក​ដាក់ដូចគ្នា។ នៅចុងបញ្ចប់កិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសធ្វើបច្ចុប្បន្នភាព ចក្ខុវិស័យរួម ស្តីពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារជាតិទាំងពីរ។ ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង នៅប្រទេសអូស្ត្រាលី ភាគីទាំងពីរក៏បានផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួន ៣ ស្តីពីការស្វែងរកនិងជួយសង្គ្រោះ សន្តិសុខព្រំដែន និងឆ្មាំឆ្នេរសមុទ្រ៕​

Báo ảnh Việt Nam/TTXVN

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

ដោយបន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គ​អំពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ៥ - តំបន់រដ្ឋធានីហាណូយ និងការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងឡាវកាយ - ហាណូយ - ហៃផុង។

Top