ព័ត៌មាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំនៃសហគ្រាសអូស្ត្រាលីជាច្រើន 12/08/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Canberra អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយថ្នាក់ដឹកនាំនៃសហក្រាសអូស្ត្រាលីជាច្រើន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបលោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited ។ រូបថត៖ VNA ក្នុងជំនួបជាមួយលោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ EQ Resources ក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែជាយុទ្ធសាស្ត្រ ការកែច្នៃរ៉ែ និងសម្ភារៈបច្ចេកវិទ្យាខ្ពស់។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ មិនត្រឹមតែផ្តោតលើការផ្គត់ផ្គង់វត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មជាបណ្ដើរៗ រួមទាំងសម្ភារៈបច្ចេកវិទ្យាខ្ពស់ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតតម្លៃបន្ថែមកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ។រីឯខ្លួនវិញ លោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited បានបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរ៉ែរបស់វៀតណាម និងបានបង្ហាញពីបំណងចង់ បន្តពង្រីកការវិនិយោគនាពេលអនាគត។ លោកបានចាត់ទុកថា វៀតណាមត្រូវបន្តកែលម្អស្ថាប័ន ដើម្បីទាក់ទាញការវិនិយោគបរទេសរយៈពេលវែង ដោយរួមចំណែកដល់ការធ្វើអាជីវកម្ម និងកែច្នៃផលិតផលដែលមានតម្លៃខ្ពស់។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបលោក Malcolm Turnbull AC ប្រធាន Advanced Navigation ។ រូបថត៖ Thong Nhat/VNAទទួលជួបលោក Malcolm Turnbull AC ប្រធាន Advanced Navigation និងជាអតីតនាយករដ្ឋមន្ត្រីទី ២៩ នៃប្រទេសអូស្ត្រាលី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យារុករក និងកំណត់ទីតាំងរបស់ Advanced Navigation គឺសមស្របសម្រាប់វិស័យដែលវៀតណាមផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមហាសមុទ្រផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស ដែលសហការជាមួយដៃគូវៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា ប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាផលិតផល និងកម្មវិធីជាក់ស្តែង និងចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាបណ្ដើរៗ៕ តាម /vovworld.vn/km-KH Tags:លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ប្រធាន Advanced Navigation នាយកប្រតិបត្តិ EQ Resources Limited

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Canberra អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយថ្នាក់ដឹកនាំនៃសហក្រាសអូស្ត្រាលីជាច្រើន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបលោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited ។ រូបថត៖ VNA ក្នុងជំនួបជាមួយលោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ EQ Resources ក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែជាយុទ្ធសាស្ត្រ ការកែច្នៃរ៉ែ និងសម្ភារៈបច្ចេកវិទ្យាខ្ពស់។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ មិនត្រឹមតែផ្តោតលើការផ្គត់ផ្គង់វត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មជាបណ្ដើរៗ រួមទាំងសម្ភារៈបច្ចេកវិទ្យាខ្ពស់ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតតម្លៃបន្ថែមកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ។រីឯខ្លួនវិញ លោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited បានបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរ៉ែរបស់វៀតណាម និងបានបង្ហាញពីបំណងចង់ បន្តពង្រីកការវិនិយោគនាពេលអនាគត។ លោកបានចាត់ទុកថា វៀតណាមត្រូវបន្តកែលម្អស្ថាប័ន ដើម្បីទាក់ទាញការវិនិយោគបរទេសរយៈពេលវែង ដោយរួមចំណែកដល់ការធ្វើអាជីវកម្ម និងកែច្នៃផលិតផលដែលមានតម្លៃខ្ពស់។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបលោក Malcolm Turnbull AC ប្រធាន Advanced Navigation ។ រូបថត៖ Thong Nhat/VNAទទួលជួបលោក Malcolm Turnbull AC ប្រធាន Advanced Navigation និងជាអតីតនាយករដ្ឋមន្ត្រីទី ២៩ នៃប្រទេសអូស្ត្រាលី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យារុករក និងកំណត់ទីតាំងរបស់ Advanced Navigation គឺសមស្របសម្រាប់វិស័យដែលវៀតណាមផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមហាសមុទ្រផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស ដែលសហការជាមួយដៃគូវៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា ប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាផលិតផល និងកម្មវិធីជាក់ស្តែង និងចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាបណ្ដើរៗ៕
អត្ថបទផ្សេងទៀត វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរខ្ទង់12/08/2026ព័ត៌មានដោយបន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គអំពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ៥ - តំបន់រដ្ឋធានីហាណូយ និងការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងឡាវកាយ - ហាណូយ - ហៃផុង។ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ឱ្យសមស្របនឹងទំនាក់ទំនងវៀតណាម-អូស្ត្រាលី12/08/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបប្រធានស្តីទីសមាគមមិត្តភាពនូវែលសេឡង់- វៀតណាម12/08/2026ព័ត៌មាននាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-នូវែលសេឡង់កាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងមានប្រសិទ្ធភាព12/08/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅនូវែលសេឡង់ បង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ12/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ អាណិកជនគឺជាស្ពានតភ្ជាប់ដ៏សំខាន់សម្រាប់ប្រទេសជាតិ12/08/2026ព័ត៌មានវៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី11/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត