• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-នូវែលសេឡង់កាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងមានប្រសិទ្ធភាព

នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់នូវែលសេឡង់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងឋានៈថ្មី។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចាកចេញពីទីក្រុង Canberra បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អូស្ត្រាលីប្រកបដោយជោគជ័យ។ រូបថត៖ Thong Nhat/VNA

បន្ទាប់ពីបញ្ចប់សកម្មភាពក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី (ថ្ងៃទី ៩-១២ ខែសីហា) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Canberra ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសនូវែលសេឡង់ចាប់ពីថ្ងៃទី ១២-១៤ ខែសីហា តាមការអញ្ជើញរបស់អគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី ស៊ីនឌី គីរ៉ូ (Cindy Kiro)។ នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់នូវែលសេឡង់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងឋានៈថ្មី។ ដំណើរទស្សនកិច្ចនេះរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងនាំទំនាក់ទំនងទ្វេភាគីវៀតណាម-នូវែលសេឡង់កាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព៕

តាម​ /vovworld.vn/km-KH

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

ដោយបន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គ​អំពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ៥ - តំបន់រដ្ឋធានីហាណូយ និងការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងឡាវកាយ - ហាណូយ - ហៃផុង។

Top