• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហាអំពីការងារតាក់តែងច្បាប់

នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ រដ្ឋាភិបាលវៀតណាមបានបើកសម័យប្រជុំជំនាញប្រចាំខែសីហា ស្តីពីការតាក់តែង ច្បាប់ ដើម្បីពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារចំនួន៨ ក្នុងនោះមានគម្រោងច្បាប់ សេចក្តីសំណើតាក់តែងច្បាប់ចំនួន ៧ និងខ្លឹមសាររបាយការណ៍ចំនួន១។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហាអំពីការងារតាក់តែងច្បាប់។ (រូបថត៖ VGP)

ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចង្អុលបង្ហាញថា ពាក់កណ្តាលអាណត្តិ ២០២១-២០២៦ បានកន្លងផុតទៅ គោលដៅជាច្រើនដែលបាន កំណត់ដោយមហាសន្និបាតបក្សលើកទី១៣ ត្រូវបានសម្រេចជាស្ថានពរ និងសម្រេច លើសកម្រិត ប៉ុន្តែនៅតែមានគោលដៅខ្លះដែលត្រូវការពន្លឿន និងបង្កើតការទម្លុះ ទម្លាយក្នុងពាក់កណ្តាលដែលនៅសេសសល់ ដើម្បីសម្រេចបាននូវគោលដៅដែល បានដាក់ចេញ។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដើម្បីពន្លឿន និង ទម្លុះទម្លាយភាពទាល់ច្រក គឺត្រូវដោះស្រាយឲ្យបានឧបសគ្គផ្លូវច្បាប់ និងកែលម្អ ស្ថាប័ន។

បើតាមលោកនាយករដ្ឋមន្ត្រី ខ្លឹមសារទាំង ៨ ដែលត្រូវបានពិចារណាក្នុងកិច្ចប្រជុំលើកនេះ គឺមានលក្ខណៈចម្រុះ វិសាលភាពទូលំទូលាយ និងគ្របដណ្ដប់លើមុខសញ្ញាជាច្រើន។ ដោយហេតុនេះ សមាជិករដ្ឋាភិបាលត្រូវផ្តោតបញ្ញា សុក្រិតច្បាប់ជាបន្ទាន់ ដើម្បីដាក់ជូនរដ្ឋសភា តាមនីតិវិធីត្រឹមត្រូវ ពេលវេលា និងធានាគុណភាព។ ដោយ សង្កត់ធ្ងន់លើសារៈសំខាន់នៃការងារតាក់តែងច្បាប់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នស្មើក្រសួង ត្រូវដឹកនាំដោយផ្ទាល់; រៀបចំធនធាន និង បុគ្គលិកដែលមានសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការងារតាក់តែង សុក្រិត ច្បាប់និងស្ថាប័ន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top