ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោង អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១
នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពីការអនុវត្តគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១។ នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ត្រូវតែសម្រេចគម្រោងអាកាសយានដ្ឋានអន្តរ ជាតិ Long Thanh ក្នុងឆ្នាំនេះ ដូច្នេះក្រសួង ស្ថាប័ន អង្គភាពនិងមូលដ្ឋានពាក់ព័ន្ធនានា ត្រូវតែធ្វើការយ៉ាងសកម្ម ដើម្បីពន្លឿនដំណើរការគម្រោង។ លោកនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា គ្រប់ភាគីពាក់ព័ន្ធត្រូវឆ្លៀតពេលវេលា "ធ្វើការទាំងក្នុងអំឡុងពេលបុណ្យ តេត និងថ្ងៃឈប់សម្រាក"។
អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១ មានទុនវិនិយោគ សរុបចំនួន ៥,៤ ពាន់លានដុល្លារអាមេរិក ជាមួយនឹងរយៈពេលអនុវត្តន៍ចាប់ពី ឆ្នាំ២០២០ដល់ឆ្នាំ២០២៥៕