• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Can Tho

នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Can Tho អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ ទិសដៅ និងភារកិច្ចឆ្នាំ ២០២៥ និងការងារត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Can Tho។ (រូបថត៖ VOV)

ដោយអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាមានយន្តការ និងគោលនយោបាយជាច្រើនសម្រាប់ទីក្រុង Can Tho ប្រធានរដ្ឋសភា លោក Tran Thanh Man បានស្នើថា ថ្នាក់ដឹកនាំទីក្រុងត្រូវពិនិត្យឡើងវិញនូវលទ្ធផលដែលសម្រេចបាន អនុវត្តន៍ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយស៊ីសង្វាក់គ្នា; ផ្តោតលើការអភិវឌ្ឍវិស័យវប្បធម៌សង្គម; កែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម។ ទន្ទឹមនឹងនោះ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ដើម្បីពន្លឿនវឌ្ឍនភាពនៃការវិនិយោគលើគម្រោងសំខាន់ៗនៅក្នុងតំបន់; ដោះស្រាយការលំបាក ឧបសគ្គ ជំរុញផលិតកម្ម អាជីវកម្ម ការវិនិយោគ និងការអភិវឌ្ឍទីក្រុង។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រធានរដ្ឋសភា លោក Tran Thanh Man បានស្នើឲ្យថ្នាក់ដឹកនាំក្រុងបន្តយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ទទួលអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយ។

នារសៀលថ្ងៃនេះផងដែរ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងក្រុមការងារបានចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍; គ្រួសារក្រីក្រ; កម្មករ ពលករដែលជួបការលំបាកនៅទីក្រុង Can Tho ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពទទួលអំណរនិទាឃរដូវជាច្រើនលើទូទាំងប្រទេស

សកម្មភាពទទួលអំណរនិទាឃរដូវជាច្រើនលើទូទាំងប្រទេស

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម ដែលជា “ផ្ទះរួម” របស់សហគមន៍ជនជាតិវៀតណាមទាំអ ៥៤ នៅទីក្រុងហាណូយ នឹងរៀបចំសកម្មភាពជាច្រើនដោយប្រធានបទ៖ “ពណ៌និទាឃរដូវលើទូទាំងមាតុភូមិ” ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥។

Top