• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពទទួលអំណរនិទាឃរដូវជាច្រើនលើទូទាំងប្រទេស

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម ដែលជា “ផ្ទះរួម” របស់សហគមន៍ជនជាតិវៀតណាមទាំអ ៥៤ នៅទីក្រុងហាណូយ នឹងរៀបចំសកម្មភាពជាច្រើនដោយប្រធានបទ៖ “ពណ៌និទាឃរដូវលើទូទាំងមាតុភូមិ” ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥។

តាមនោះ កម្មវិធីមានការចូលរួមពីបងប្អូនជនរួមជាតិជាង១០០នាក់ នៃជនជាតិចំនួន១៦ មកពីខេត្តក្រុងចំនួន ១១ លើទូទាំងប្រទេស។

តំណាងគណៈគ្រប់គ្រងភូមិវប្បធម៌ និងទេសចរណ៍បណ្ដាជនជាតិវៀតណាម បានឲ្យដឹងថា កម្មវិធីនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋចំពោះប្រជាពលរដ្ឋគ្រប់ជនជាតិ លើកតម្កើងអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិវៀតណាម រួមចំណែកពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល នាំមកនូវរសជាតិបុណ្យតេតប្រពៃណីដល់ភ្ញៀវទេសចរក្នុងឱកាសដើមនិទាឃរដូវ។ នេះក៏ជាសកម្មភាពឆ្ពោះទៅខួបលើកទី ៩៥ ទិវា បង្កើតបក្សកុម្មុយនិស្តវៀតណាម ដោយបង្ហាញពីសាមគ្គីភាព និងជំនឿជាក់របស់បក្ស និងរដ្ឋចំពោះប្រជាពលរដ្ឋគ្រប់ជនជាតិ ជាពិសេសជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ ទីក្រុងហាណូយ គ្រោងនឹងទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ មកទល់នឹងពេលនេះ ទីក្រុងបានរៀបចំនូវផលិតផលវប្បធម៌ប្រកបដោយគុណភាពនិងគួរឱ្យទាក់ទាញជាច្រើន ដើម្បីស្វាគមន៍ភ្ញៀវទេសចរ មករីករាយនឹងនិទាឃរដូវនិងបុណ្យតេត។ តាមនោះ ចាប់ពីយប់ថ្ងៃទី៣០ នៃបុណ្យតេត សកម្មភាពវប្បធម៌និងសិល្បៈដ៏គួរឱ្យទាក់ទាញជាច្រើននឹងប្រព្រឹត្តទៅដូចជា៖ កម្មវិធីសិល្បៈ ត្រចះត្រចង់ ថាំងឡុងឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ My Dinh និងតំបន់ប្រណាំង F1 (ខ័ណ្ឌ Nam Tu Liem) ដោយមានចំណុចលេចធ្លោគឺការសម្ដែងពន្លឺសិល្បៈជាមួយនឹងចំនួនយន្តហោះដ្រូនកំណត់ត្រា និងកម្មវិធីសិល្បៈ "សួរស្ដីឆ្នាំថ្មី ២០២៥" ផងដែរ។

នាព្រឹកថ្ងៃទី ២៦ មករា ផ្សារផ្កានិទាឃរដូវទីក្រុង Da Nang បានបើកនៅតាមផ្លូវជុំវិញវិមានកីឡា Tien Son ខ័ណ្ឌ Hai Chau។ ប្រជាពលរដ្ឋជាច្រើនបានមកទស្សនានិងទិញផ្កាមកតុបតែងលម្អសម្រាប់បុណ្យតេត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អាណិកជនវៀតណាមនៅបរទេស រីករាយស្វាគមន៍ឆ្នាំថ្មី

អាណិកជនវៀតណាមនៅបរទេស រីករាយស្វាគមន៍ឆ្នាំថ្មី

នាប៉ុន្មានថ្ងៃនេះ អាណិកជនវៀតណាមនៅឯបរទេសបានរៀបចំសកម្មភាពជាច្រើនដើម្បីជូនដំណើរឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ម្សាញ់សប្តស័ក ២០២៥។

Top