នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទើបតែបានចុះហត្ថលេខាលើសារទូរលេខជាផ្លូវការស្ដីពីការថែទាំ និងជួយឧបត្ថម្ភដល់កម្មករ កម្មការិនីដែលធ្វើការនៅការដ្ឋានសំណង់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥។
សារទូលេខផ្លូវការបានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីឲ្យកម្មករ និងកម្មការិនីទាំងអស់នៅការដ្ឋានសំណង់ ទទួលអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយ ភាពកក់ក្តៅ សុវត្ថិភាព សន្សំសំចៃ ព្រមទាំងធានាបាននូវគុណភាព វឌ្ឍនភាព សោភ័ណភាព និងអនាម័យបរិស្ថាននៅការដ្ឋានសំណង់នោះ បណ្ដាក្រសួង ផ្នែកនិងមូលដ្ឋាន តាមមុខងារភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ត្រូវតែយកចិត្តទុកដាក់យ៉ាងសកម្មដល់ជីវភាពរស់នៅ ការបើកប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ជូនកម្មករ កម្មការិនីឲ្យទាន់ពេលវេលា តាមរបបនិងបទប្បញ្ញត្តិ ធានាឲ្យកម្មករកម្មការិនីទាំងអស់អាចទទួលអំណរបុណ្យតេត និងបន្តធ្វើការនៅការដ្ឋានសំណង់ក្នុងអំឡុងពេលបុណ្យតេត។ អនុវត្តន៍យ៉ាងពេញលេញនូវគោលនយោបាយ និងរបបធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងសង្គម តាមបទបញ្ញត្តិ។ ទន្ទឹមនឹងនោះ បង្រើនការត្រួតពិនិត្យកន្លែងស្នាក់នៅ និងកន្លែងធ្វើការនៅការដ្ឋានសំណង់ និងការអនុវត្តការបង្ការគ្រោះថ្នាក់ការងារ ធានាសុវត្ថិភាព អនាម័យការងារ និងបង្ការអគ្គិភ័យនិងផ្ទុះផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម